ដោយ៖តារារិទ្ធ/បន្ទាយមានជ័យ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង៧ ព្រឹកព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០ នេះបានបន្តអញ្ជើញជួបសួរសុខទុក្ខនិងផ្តល់ជំនួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យចំនួនជាង៥០០០គ្រួសារដែលជាថ្ងៃទី២នៃបេ សកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅខេត្តជាប់ព្រំដែនភាគខាងលិចនៃប្រទេស ។ ក្នុងដំណើរដ៏ស្វាហាប់ជាមួយនិងអាវព័ណ៌បៃតងចាស់ដែលជាអាវមួយនៅជាមួយសម្តេចរយៈពេល ២៥ ឆ្នាំមកហើយៗអាវមួយនេះក៏ជាអាវដែលសម្តេចតែងពាក់នៅពេលចុះទៅជួបប្រជាកសិករនៅតាមវាលស្រែ និង ចុះទៅជួយប្រជាពលរដ្ឋពេលរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំ២០០០ផងដដែរ ។
ស្រុកថ្មពួកដែលជាស្រុកមួយទទួលរងនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់លំនៅដ្ឋានចំនួន៤,២៣៦ខ្នង,មនុស្សរាយ១១,៧៥៦នាក់/ស្រី៩,០៤៩នាក់(ជម្លៀសទៅ កាន់ទីទួលសុវត្តិភាព៩៦គ្រួសារ)លង់ទឹកស្លាប់ចំនួន ២ នាក់,សាលារៀន១៣កន្លែង,វត្តចំនួន៨,លិចស្រូវ៥,២២៩ហិចតា,ដំឡូងមី៧,៥០២ហិចតា,ដំណាំរួមសម២១ ហិចតា,លិចផ្លូវ១១៣កន្លែ ងប្រវែង៧,៧៦២ ម៉ែត្រ។នៅទីនេះក៏មានរឿងដ៏គួរឲ្យសង្វែកមួយកើតឡើងផងដែរនៅ ពេលជំនន់ទឹកភ្លៀងវាយលុកខ្លាំងបុរសជាឳពុក ម្នាក់បានលង់ទឹកស្លាប់នៅពេលដែលខ្លួនហក់ចុះទៅជួយសង្គ្រោះកូនដែលត្រូវទឹកហូរយកទៅ ទោះបីកូនត្រូវបានសង្គ្រោះតែឳពុកបានស្លាប់ ។ រឿងដ៏សង្វែកមួយនេះវាក៏បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អារម្មណ៍នៃក្តីអាណិតអាសូរបានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលថ្លែងទាំងអួលដើមករទៅកាន់ក្រុមគ្រួសារនៃសពជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានឧបត្ថម្ភជាថវិកាបន្ថែមដល់ស្ត្រីជាប្រពន្ធនិងកូនៗបន្ថែមទៀត បើទោះបីសម្តេចបានជួយឧបត្ថម្ភ១០ រៀលរួចហើយក៏ដោយ ។
នៅក្នុងពិធីសំណេះសំណាលដែលមានរយៈពេលប្រមាណ ១ ម៉ោងនិង៩ នាទីសម្តេចតេជោនាយករដ្ឋមន្ត្រីបាននៅក្នុងឱកាសចែកអំណោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា៖ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលសម្តេចបានមកកាន់ទីនេះជាញឹកញ៉ាប់ស្ទើររៀងរាល់ឆ្នាំក្នុងការសម្ភោធផ្លូវជាតិសំខាន់ៗមានផ្លូវលេខ៥៦ ផ្លូវលេខ៥៨ ការតភ្ជាប់ផ្លូវដែកកម្ពុជា ថៃ …។ ប៉ុន្តែថ្ងៃនេះសម្តេចមកក្នុងស្ថានភាពក្នុងពេលដែលប្រជាពលរដ្ឋជួបបញ្ហាទឹកជំនន់ ។សម្តេចបានសុំយក ឱកាសនេះពាំនាមកនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីយ៍ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ជាមួយនឹងបងប្អូន ប្រជាពលរដ្ឋយើង ។
ថ្ងៃនេះវត្តមានរបស់សម្ដេចមកទីនេះដើម្បីចូលរួមជាមួយការលំបាកជាមួយនឹងប្រជាពល រដ្ឋរបស់យើងហើយនៅក្នុងទីតាំងស្រុកថ្មពួកនេះយើងដឹងហើយថាមានជនរងគ្រោះដែលស្លាប់ហើយអនុញ្ញាតឲ្យខ្ញុំចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារនៃសព។ខេត្តបន្ទាយមាន ជ័យមានអ្នករងគ្រោះស្លាប់រហូតដល់១៩នាក់អាចជាខេត្តដែលទទួលរងគ្រោះធ្ងន់ធ្ងរជាង គេ។ដូច្នេះហើយបានជាយើងផ្ដល់អតិភាពចំពោះការស្រោចស្រង់អាយុជីវិតនិងដោះស្រាយបញ្ហាលំបាកផ្សេងៗនៅក្នុងខេត្តបន្ទាយមានជ័យ នេះគឺធំជាងគេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖ខ្ញុំពិតជាមានការសោកស្ដាយចំពោះរឿងរ៉ាវដែលបានកើតឡើងរបៀបនេះ ។ក៏ប៉ុន្តែរឿងនេះពួកយើងមិនបានបង្កើតឡើងទេ ។ ធម្មជាតិបានធ្វើបាបយើងក្នុងពេលដែលយើងកំពុងលំបាកស្រាប់ដែលទទួលរងការញ៉ាំញីពីជំងឺកូវីដ១៩ ។ ជំងឺកូវីដ១៩នេះបានបំផ្លាញយើងអស់រយៈពេល១០ខែរួចមក ហើយធ្វើឱ្យយើងជួបការលំបាក ។ ប៉ុន្តែកូវីដទោះបីថាវាបំផ្លាញតែវាមិនធ្ងន់ធ្ងរពេកនោះទេដោយសារតែវាមិនបានឆ្លងនៅក្នុងសហគមន៍…។ទន្ទឹមនឹងការលំបាកនេះទឹកជំនន់បានវាយលុកចូល មកខេត្តបន្ទាយមានជ័យចំនួន២ដងថ្ងៃលើកទីមួយមានលក្ខណៈធូរស្រាលទេប៉ុន្តែលើកទី២នេះគឺមានសភាពធ្ងន់ធ្ងរតែម្តង។មុនមកដល់ទីនេះខ្ញុំបានមើលការសាយរបស់ទូរទស្ស ន៍ជាតិបានធ្វើសម្ភាសន៍ជាមួយនឹងបងប្រុសម្នាក់…និយាយអំពីការលិចទឹកដែលមានការភ័យខ្លាចការខូចស្រូវ,ក៏ប៉ុន្តែគាត់ថាស្រូវបានមើលឃើញចុងឡើងវិញហើយតែទាក់ ទងជាមួយនឹងដំឡូងគឺបានខូចប្រមាណជា៤០រ៉ៃ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តថ្លែងថាបញ្ហាអាទិភាពធំបំផុតរបស់យើងគឺធ្វើយ៉ាងម៉េចជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្តិភាព។ខេត្តបន្ទាយមានជ័យមានការបាត់បង់ជីវិតរហូតដល់ទៅ១៩ នាក់គឺច្រើនជាងគេនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសដែលរហូតមកដល់ពេលនេះមានអ្នកស្លាប់រហូតដល់៣៦នាក់។ខ្ញុំបានផ្ដល់ថវិកាក្នុងសពមួយ ចំនួន ១០ លានរៀលដើម្បីធ្វើបុណ្យទាន ។ ខ្ញុំដឹងថានៅក្នុងចំណោមអ្នកមកទទួលជំនួយថ្ងៃនេះមានគ្រួសារដែលមានសាច់ញាតិស្លាប់ដែលប្ដីបានហក់ទៅជួយ សង្គ្រោះកូនហើយបានលង់ទឹកស្លាប់ខ្លួនឯង … ។ ប្រសិនជាមកខ្ញុំនឹងជួយឧបត្ថម្ភបន្ថែមដល់គ្រួសារដែលបាត់បង់ជីវិត។ខ្ញុំសូមចូលរួមជាថ្មីម្ដងទៀតនូវការរំលែកទុក្ខ និងការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើងដែលរងគ្រោះផលប៉ះពាល់នេះយើងមិនអាចទៅបញ្ជាមេឃ បញ្ជាទឹកភ្លៀងឬទៅបញ្ជាធម្មជាតិបានទេ ។ ហើយក៏ មិនទាន់មានប្រទេសណាមួយអាចហាមឃាត់ទឹកភ្លៀងមិនឲ្យធ្លាក់មកលើប្រទេសរបស់ខ្លួនបាននោះទេ,មិនមានប្រទេសណាមួយអាចទៅហាមឃាត់មិនឲ្យខ្យល់ព្យុះបក់មកលើប្រទេសរបស់ខ្លួននោះទេ ។សម្រាប់កម្ពុជាចាត់ទុកថាសំណាងហើយបើប្រៀបធៀបជាមួយប្រទេសជិតខាងយើងដែលរងផលប៉ះពាល់។ខាងថៃក៏ធ្ងន់ធ្ងរខាងវៀតណាមកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតឥឡូវព្យុះបានវាយលុកបន្ថែមទៀតព្យុះទី ១៧ តែមិនបានប៉ះដល់កម្ពុជានោះទេ ។ ចាត់ទុកថាយើងមានភ័ព្វសំណាងមួយដែល ប្រទេសមិនរងនូវខ្យល់ព្យុះយើងគ្រាន់តែរងនូវសម្ពាធដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនបង្កើតជាជំនន់ទឹកភ្លៀងនៅច្រើនទីកន្លែង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាយុទ្ធនាការនេះយើងប្រើប្រាស់កម្លាំងធំនៅក្នុងខេត្តបន្ទាយមានជ័យព្រោះនៅខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន កំពង់ស្ពឺ កណ្តាល ភ្នំពេញ និងកន្លែងមួយចំនួនទៀតបានធូរស្រាលហើយមកធ្ងន់ធ្ងរនៅខេត្តបន្ទាយមាន ជ័យ។នៅទីនេះមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំគ្រប់ផ្នែកច្រើនស្ថាប័នក្នុងនោះមានកងកម្លាំងប្រដាប់អាវុធដែលជាអ្នកធ្វើអន្តរាគមន៍ផ្ទាល់សម្រា ប់ការដោះស្រាយជាមួយនឹងការជន្លៀសប្រជាជន ។…
សម្តេចតេជោ ហ៊ុន សែន បន្តថានៅខេត្តបន្ទាយមានជ័យនេះមានលោក កែ កឹមយ៉ាន ជាប្រធានក្រុមការងារក៏ប៉ុន្តែពេលនេះលោកមានជំងឺកំពុងធ្វើការវះកាត់នៅមន្ទីរ ពេទ្យមិនអាចមកបានទេ ។ក៏ប៉ុន្តែយ៉ាងណាក៏ដោយយើងមានមន្ត្រីរបស់យើងគ្រប់ជាន់ថ្នាក់ចូលរួមចំណែកដោះស្រាយបញ្ហានៅទីនេះ ។នេះហើយដែលហៅថារួមសុខរួមទុក្ខយើងនិយា យតាមមួយបែបគណបក្សប្រជាជនគឺជាគណបក្សបានរួមជាមួយប្រជាពលរដ្ឋទាំងសុខនិងទុក្ខ។ពាក្យខ្មែរគេបានភ្ជាប់គ្នាថារួមសុខរួមទុក្ខក៏ប៉ុន្តែអ្នកខ្លះរួមតែពេលសុខនៅពេ លមានទុក្ខគឺរត់ចោលយើងអស់ ។សូម្បីតែពាក្យមួយម៉ាត់សំដែងនូវមរណទុក្ខសម្ដែងនូវការសោកស្ដាយចំពោះការលិចលង់គេមិនបាននិយាយផង។ប៉ុន្តែសម្រាប់គណបក្សប្រជាជ នដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋរបស់យើងក្រោយរបបប៉ុលពតជាង៣១ឆ្នាំ យើងនៅតែបន្តប្រពៃណីនេះទៀត ។ នេះបង្ហាញឲ្យឃើញកាន់តែច្បាស់នៅពេលណាដែលមានមហន្តរាយកើតឡើងតែងមានវត្តមានជានិច្ចនូវមន្ត្រីគណបក្សប្រជាជនហើយរូបខ្ញុំគឺខ្ញុំគ្មានទម្លាប់រត់ចោលប្រជាជននៅពេលដែលប្រជាជនកំពុងជួបការលំបាកទេ ។ ខ្ញុំនៅចាំបានថានៅពេលទឹកជំនន់ឆ្នាំ២០០០ ខ្ញុំប្រើពេល ៦៨ ថ្ងៃដោយគ្មានសម្រាកដើម្បីសង្គ្រោះប្រជាជននៅពេលនោះដែល មានទំហំដ៏ធំរាប់លានគ្រួសារ។ប៉ុន្តែមកដល់ពេលនេះយើងមានត្រឹមតែប៉ុន្មានសិបម៉ឺនគ្រួសារប៉ុណ្ណោះដែលខេត្តបន្ទាយមានជ័យបច្ចុប្បន្នចាប់ផ្ដើមកើនអម្បាញ់មិញរបាយ ការណ៍ឡើងដល់ជាង ៣ ម៉ឺនគ្រួសារ ។
សម្តេចតេជោនាយករដ្ឋន្ត្រីបានមានប្រសាសន៍ឲ្យដឹងទៀតថា៖បន្ទាប់ពីចែកអំណោយនៅថ្មពួក សម្តេចនឹងបន្តទៅកាន់ទីក្រុងប៉ោយប៉ែតហើយបន្ទាប់ពីចែកអំណោយនៅប៉ោយប៉ែតសម្តេចនឹងទៅកាន់ទីក្រុងភ្នំពេញដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹ កស្អែកឆ្លងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។ ប្រជុំចប់សម្តេចនឹងធ្វើដំណើរមកវិញមកសម្រាកត្រឹមខេត្តសៀមរាបព្រោះគ្រែងធាតុអាកាសមិនអំណោយផលធ្វើឲ្យខកខានការត្រឡប់មកកាន់ខេត្តបន្ទាយមានជ័យវិញ។បើតាមសម្តេចនៅសល់ពីរកន្លែងទៀតដែលសម្តេចត្រូវចែកអំណោយ។សម្តេចបន្តថាម្សិលមិញខ្ញុំឲ្យរៀបចំមួយម៉ឺនគ្រួសារបន្ថែមប៉ុន្តែអម្បាញ់មិញរបាយការណ៍របស់អភិបាលខេត្តគឺបានឡើងលើស ៣ម៉ឺនគ្រួសារទៅហើយអញ្ចឹងខ្ញុំឱ្យរៀបចំ ២ម៉ឺនគ្រួសារបន្ថែមទៀត ។…
សម្តេចតេជោបានបន្តថាខ្ញុំបកមកនិយាយអំពីការរួមសុខរួមទុក្ខនៅពេលដែលពាក្យរួមសុខរួមទុក្ខនេះភ្ជាប់ទៅជាមួយនឹងពាក្យខ្មែរយើងតែងនិយាយថាស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាកនឹងជាភាសាខ្មែររបស់យើងហើយរឿងនេះសង្កេតមើលឥរិយា បថនៃការទទួលខុសត្រូវទៀតពាក្យខ្មែរយើងគេបានភ្ជាប់គ្នារវាងពាក្យទទួលខុសនិងត្រូវ ខ្មែរយើងភ្ជាប់ពាក្យជានិច្ចរួមសុខរួមទុក្ខអញ្ចឹងតម្រូវឱ្យអ្នកឯងកុំរួមតែពេលសុខត្រូវរួមទាំងពេលទុក្ខផងដែរ។ ហើយខ្ញុំនេះនៅពេលដែលប្រជាជនបានសុខ សប្បាយគឺមិនសូវមានមុខហ៊ុនសែនទេ ប៉ុន្តែនៅពេលដែលប្រជាជនមានទុក្ខគឺមានមុខហ៊ុនសែនហើយ ។ អាហ្នឹងគឺជាទម្លាប់វាមិនមែនជារឿងថ្មីរបស់ហ៊ុនសែនទេក៏ប៉ុន្តែនេះជាឥរិយាបថជាទម្លា ប់ដែលខ្ញុំបានធ្វើសកម្មភាពនេះ។បើប្រជាជនកំពុងជួបទុក្ខលំបាកយើងត្រូវរួមទុក្ខជា មួយគាត់ហើយយើងត្រូវមានការទទួលខុសត្រូវ ។ខ្ញុំពេញចិត្តជាមួយនឹងសកម្មភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលលិចលង់នេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា៖បើទោះបីថាមានប្រជាជនមួយចំនួនបានទទួលអំណោយពីសប្បុរសជនមួយចំនួនរួចហើយក៏ដោយ ។ សម្តេចបានបញ្ជា ក់ថាទោះបីអ្នកណាទទួលបានជំំនួយប៉ុន្មានដងហើយក៏ដោយ។ប៉ុន្តែខ្ញុំចុះមកខេត្តបន្ទាយមានជ័យអ្នកទាំងនោះត្រូវទទួលបានជំនួយរបស់ខ្ញុំបន្ថែមទៀត។នេះគ្រាន់តែជាការសម្រា លនូវការលំបាកនៅក្នុងកាលៈទេសៈដែលធម្មជាតិធ្វើបាបយើង។ប៉ុន្តែយើងត្រូវបន្តការខិតខំក្រុមគ្រួសារនិមួយៗត្រូវខិតខំឆ្លើយតបនៅពេលទឹកសម្រក់ទៅវិញយើងត្រូវពិនិត្យមើល ។សម្តេចបន្តថាសម្តេចបានប៉ាន់ស្មានទុកជាមុនហើយព្រោះនេះមិនមែនជារឿងថ្មី សម្រាប់ខ្ញុំទេស្រូវដែលវាចេញហើយគឺវាច្បាស់ជាខូចហើយប៉ុន្តែស្រូវដែលទើបនឹងបែកគុម្ពវានឹងល្អលើសដើម ។ អញ្ចឹងសម្រាប់ខាងផ្នែកស្រូវក៏ត្រូវមានផែនការផ្ដល់ស្រូវពូជឡើងវិញនូវទីកន្លែងដែលអាចធ្វើបាន។ប៉ុន្តែសម្រាប់ផលដំណាំដូចជាដំឡូងមីគឺចប់តែម្ដងដំឡូងមីនៅក្នុងឆ្នាំនេះគឺក្នុងទឹកដីខេត្តបន្ទាយមានជ័យ ទឹកដីរបស់ខេត្តបាត់ដំបងខេត្តពោ ធិ៍សាត់ ខេត្តប៉ៃលិនអាចនិយាយបានថាត្រូវខូចខាតច្រើន ។ គ្រាន់តែបន្ទាយមានជ័យខូចខាតជាង ១ ម៉ឺនហិកតាដែលលិចទាំងស្រុងតែម្ដង ។ ដំឡូងមីតែកាណាលេចហើយគឺចប់ហើយ ។នេះ ហើយជាបញ្ហាដែលយើងត្រូវបន្តដោះស្រាយបន្តទៀត ។…
សម្តេចក៏បានធ្វើការកត់សំគាល់ផងដែរថា៖ឆ្នាំនេះយើងបានសង្កេតឃើញថាការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋានខ្ពស់ណាស់តាមរយៈនៃកិច្ចការដ៏ធំគឺកូវីដ១៩បើគ្មានការសហ ការចូលរួមពីប្រជាពលរដ្ឋទេ គ្មានការចូលរួមពីសំណាក់មេឃុំមេភូមិស្រុកខេត្តទេជំងឺកូវីដអាចឆ្លងតាមសហគមន៍បាត់ទៅហើយ។ ព្រោះនៅតំបន់ព្រំដែនរវាងយើងនិងថៃពលកររបស់យើងមកពីប្រទេសថៃមានចំនួន១២ ម៉ឺននាក់ប៉ុន្តែត្រូវបានពិនិត្យដោយអាជ្ញាធរតាមបណ្ដោយខ្សែព្រំដែនកម្ពុជាថៃ ។កន្លែងខ្លះក៏ធ្វើការដោះស្រាយកន្លែងស្នាក់នៅហើយ ធ្វើចត្តាឡីសក្តិដើម្បីជៀសវាងការយកជំងឺមកចម្លងនៅក្នុងសហគមន៍ ។ ពេលនោះយើងមានការបារម្ភរហូតទៅដល់សុំការយោគយល់ពីសំណាក់ ប្រជាពលរដ្ឋជាពិសេសមន្ត្រីរាជការ កម្មករ កម្មការិនីកងកម្លាំងប្រដាប់អាវុធ ផ្អាកការសម្រាកចូលឆ្នាំខ្មែរ ។… ចំណុចអស់ទាំងនេះបង្ហាញអំពីសមត្ថភាពនៃការទទួលខុសត្រូវពីថ្នាក់លើដល់ថ្នាក់ក្រោមគឺយើងធ្វើសកម្មភាពព្រមៗគ្នាធ្វើឱ្យយើងទប់ស្កាត់បាននៅមហន្តរាយនោះដែលមកដល់ពេលនេះថ្ងៃនេះមិនមានអ្នកឆ្លងទេ…ហើយក៏មិនទាន់មានអ្នកស្លាប់ដែរ ។ ក៏ប៉ុន្តែខ្ញុំអំពាវនាវបើទោះបីថាជំងឺនេះកុំទាន់មានអ្នកស្លាប់ក៏ជំងឺនេះវាកាចសាហាវណាស់ហើយវាឆ្លងមើលមិនឃើញទេបើប្រៀបធៀបជាមួយ នឹងការដែលយើងកំពុងប្រយុទ្ធជាមួយនឹងកូវីដ១៩និងការប្រយុទ្ធជាមួយទឹកជំនន់គឺខុសគ្នាដាច់ ។ …សម្តេចបានបន្តថាកូវីតបានបំផ្លាញទំនៀ មទម្លាប់ពីដូនតាយើងបានទុករាប់រយរាប់ពាន់ឆ្នាំមកហើយដូចនេះសូម្បីថ្ងៃនេះយើងដា ក់ឲ្យប្រជាជនអង្គុយនៅឃ្លាតឆ្ងាយពីគ្នា ហើយសូម្បីការចាប់ដៃគ្នាអោបថើបគ្នាក៏យើងមិនអនុញ្ញាតដែលព្រោះ យើងមិនដឹងថាអ្នកណាមួយកើត… ។ វាមិនមែនបានសេចក្តីថាយើងមិនស្រលាញ់គ្នាមិនរាប់រកគ្នានោះទេហើយថាខ្ញុំស្អប់ខ្ពើមប្រជាពលរដ្ឋមិនហ៊ានទៅជិតប្រជាពលរដ្ឋ ទម្លាប់របស់ខ្ញុំគឺត្រូវបានប្រជាពលរដ្ឋអោបរឹតដោយការស្រឡាញ់ សុំមើលរូបភាពចាស់ៗ ។ …ដោយសារការចូលរួមរបស់ប្រជាពលរដ្ឋមានការភ្ញាក់រលឹកក្នុងការធ្វើការ ណែនាំកម្មក្រសួងសុខាភិបាលមន្ត្រីគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តរដ្ឋទាំងការធ្វើចត្តាឡីសក្តិដាក់នៅតាមមូលដ្ឋាន ។..
សម្តេចតេជោហ៊ុន សែន បានបន្តទៀតថា៖រដ្ឋត្រូវគិតទៅដល់ការផ្ដល់ស្រូវពូជនិងពូជដំណាំផ្សេងៗឲ្យទៅប្រជាជនធ្វើការដាំដុះឡើងវិញ ធ្វើការជួសជុលផ្លូវត្រូវធ្វើការជួស ជុលទំនប់ទឹកប្រឡាយទឹកត្រូវពិនិត្យមើលមន្ទីរពេទ្យនិងសាលារៀនដែលខូចខាត ។…ការជួយនៅថ្ងៃនេះវាគ្រាន់តែគេអន្តរាគមន៍មួយផ្នែកតូចដើម្បីសម្រួលការលំបាកតែ ប៉ុណ្ណោះ ។ បន្ទាប់ទៅគឺត្រូវពឹងលើគ្រួសារនីមួយៗត្រូវស្ដារឡើងវិញនូវការបាត់បង់ហើយក៏មានជំនួយអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាល ។
សម្តេចបន្តរំលឹកថាម្សិលមិញនៅមង្គលបូរីសម្តេចបានអំពាវនាវឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ មានការអាព្យាស្រ័យយោយល់ចំពោះការលំបាក ។ ចំពោះអ្នកដែលជំពាក់ប្រាក់ ដែលជាជនរងគ្រោះដោយទឹកជំនន់ ។ អញ្ចឹងសមាគមន៍មីក្រូហិរញ្ញវត្ថុបានទទួលយកដោយការពេញចិត្ត អាព្យាស្រ័យចំពោះអ្នកដែលទទួលផលប៉ះពាល់ពីទឹកជំនន់។អញ្ចឹងបានសេចក្តី ថាការថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីនៅខេត្តបន្ទាយមានជ័យត្រូវបានស្ថាប័នមីក្រូហិរញ្ញវត្ថុបានទទួលយកសំណើរបស់នាយករដ្ឋមន្ត្រី។នោះហើយជាកាយវិការនៃការទទួលខុសត្រូវនិងការចូលរួម ។ …
សម្តេចតេជោបានឲ្យដឹងទៀតថា៖បើនិយាយពីកូវីដវិញយើងបានរៀបចំឥណទានឡើងវិញចំនួនជាង ២៦ ម៉ឺនគ្រួសារក្នុងទំហំទឹកប្រាក់ជិត ២ ពាន់លានដើម្បីសម្រួល ហើយមកដល់ពេលនេះមិនទាន់មានការរឹបអូសទ្រព្យសម្បត្តិពីប្រជាពលរដ្ឋណាម្នាក់នោះទេ ។ ឥឡូវសម្រាប់អ្នកបន្ទាយមានជ័យមិនត្រឹមតែបញ្ហាកូវីដទេគឺបញ្ហាលិចលង់។… អ្នកលេចពិតប្រាកដដែលមានការខូចខាតត្រូវមានការអនុគ្រោះទៅលើការខូចខាតដែលពន្យារអត្រាការប្រាក់ឬក៏ត្រូវឱ្យលុយខ្ចីបន្ថែមទៀតដើម្បីយកមកស្តាតនោះហើយជាកិច្ចការដែលយើងធ្វើហើយត្រូវបន្តធ្វើ ។សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើងខិតខំថែទាំខ្លួន ឱ្យបានល្អកុំឱ្យមានការឈឺថ្កាត់វាងាយណាស់ក្នុងការឆ្លងរោគរាតត្បាតក្នុងស្ថានភាពបន្ទា ប់ពីជំនន់បើសិនជាយើងខ្វះអនាម័យ ។បទបញ្ជារបស់ខ្ញុំត្រូវតែបញ្ចេញទឹកសុទ្ធដែលរាជរដ្ឋាភិបាលបានស្តុកទុកជូនទៅប្រជាពលរដ្ឋដើម្បី ប្រជាពលរដ្ឋទទួលទឹកនោះយកមកទទួលទានតាមក្រុមគ្រួសារនិងមានម៉ាស៊ីនផលិតទឹកស្អាតដាក់នៅតាមទីទួលសុវត្ថិភាពថែមទៀត ។ប្រសិនជាទឹកនេះហូបអស់ ហើយខ្វះទៀតយើងអាចទិញទឹកនៅក្នុងខេត្តនេះដោយផ្គត់ផ្គង់ប្រជាពលរដ្ឋរបស់យើង ។
សម្តេចបន្តថាប្រជាពលរដ្ឋយើងបានរួចផុតពីការបាត់បង់ជីវិតដោយសារទឹកជំនន់ហើយ ត្រូវគិតខំការពារជីវិតកុំអោយស្លាប់ដោយសារកើតជំងឺដោយសារការខ្វះអនាម័យ ។.. សម្តេចបន្តថា៖កាលពីមុនក្រុមប្រឆាំងវាយប្រហាររាជរដ្ឋាភិបាលរឿងទិញរថយន្តយោធា២៩០ គ្រឿងពីចិនដើម្បីបែងចែកឲ្យកងកម្លាំងប្រដាប់អាវុធតែឥឡូវនេះអ្វីៗបានបង្ហា ញច្បាស់ហើយពោលគឺរថយន្តទាំងនោះត្រូវបានយកមកប្រើប្រាស់បម្រើផលប្រយោជន៍និងសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលជួបគ្រោះជំនន់ទឹកភ្លៀង ។
សម្តេចក៏បានផ្តាំទៅអ្នកដែលថាសម្តេចចាស់ហើយសម្រាកទៅថា ប្រយ័ត្នស្លាប់មុនសម្តេច ដែលពេលនេះគេនៅថាសម្តេចសង្ហានៅឡើយទេ ។ សម្តេចតេជោ ហ៊ុន សែន ក៏បាននង្ហាញអាវរបស់សម្តេចពាក់នាព្រឹកនេះគឺមានអាយុ២៥ឆ្នាំមកហើយៗអាវមួយតែងនៅជាមួយបងប្អូនប្រជាពលរដ្ឋជាកសិករនៅតាមវាលស្រែ ។…
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសង្គ្រាមនៅកម្ពុជាសម្តេចមិនមែនជាអ្នកបង្កើតទេដែលពេលសង្គ្រាមកើតឡើងសម្តេចទើបតែអាយុ១៨ឆ្នាំតែសម្តេចជាអ្នកបញ្ចប់សង្គ្រា មនៅកម្ពុជា ។ដោយរំលឹកអំពីនយោបាយឈ្នះឈ្នះដែលជាឱសថទិព្វដែលធ្វើឱ្យសង្គ្រាមដែលកើតឡើងមិនចេះចប់មិនចេះហើយត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨ ។ ក្រោមនយោ បាយឈ្នះឈ្នះបានកែប្រែតំបន់សង្គ្រាមក្លាយជាតំបន់អភិវឌ្ឍន៍កែប្រែតំបន់ព្រំដែនក្លាយជាតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និង មិត្តភាពនិងពាណិជ្ជកម្ម ជាមួយប្រទេសជិតខាត។
…
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាអ្នកខ្លះថាប្រទេសកម្ពុជាមិនទាន់មានសន្តិភាពទេព្រោះគេអត់មានសន្តិភាពផ្លូវចិត្ត ដូចនេះបើចង់មានសន្តិភាពផ្លូវចិត្តកុំធ្វើអ្វីឱ្យខុស ច្បាប់។កាលណាធ្វើខុសគឺអត់មានសន្តិភាពផ្លូវ ចិត្តទេ មិនថាកំហុសក្នុងផ្លូវរដ្ឋ សាសនា ឬក្នុងក្រុមគ្រួសារ ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋខ្មែរកុំឱ្យមានការចាញ់បោកមេខ្យល់ដែលនាំទៅធ្វើការនៅប្រទេសជិតខាងក្នុងគ្រាដែលជំងឺកូវីដ១៩កំពុងរាតត្បាតខ្លាំងដែល ជាការប្រថុយប្រថានមួយ ត្រូវអអស់លុយពេលខ្លះត្រូវរងគ្រោះ ត្រូវគេចាប់ឃុំឃាំង ។ ដូចនេះគួរខិតខំរកការងារធ្វើការនៅក្នុងប្រទេសរបស់យើងប្រសើរជាងការទៅធ្វើការងារដោយខុសច្បាប់ ។សម្តេចបានលើកឡើងនូវឱវាទរបស់លោកតា ស៊ុច តាមបណ្តាញសង្គមហ្វេស បុកមកធ្វើអត្ថធិប្បាយឲ្យបងប្អូនប្រជាពលរដ្ឋស្តាប់និងធ្វើតាម ៕