ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បាន​សារភាពថា កីឡាករ អេ​ដ្វា​ដ ម៉េ​ន​ឌី (Edouard Mendy) ធ្វើបាន​ល្អ​ជាង​កីឡាករ កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) ហើយ​បាន​ក្លាយជា អ្នកចាំទី​ជម្រើស​ទី​១​របស់​ក្រុម Chelsea ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពី​មានការ​អះអាងថា កីឡាករ ចំណូល​ថ្មី​របស់លោក​នឹង​ប្រកួត​ជែង​ជាមួយ​កីឡាករ​ផ្សេងទៀត ដើម្បី​ទទួលបាន​តំណែង​អ្នក ចាំទី​ជម្រើស​ទី​១​ក្នុង​ក្រុម​។​
​ ​
​កន្លងមក លោក ឡាំ​ផាត បាន​អះអាងថា ម៉េ​ន​ឌី ដែល​ត្រូវបាន​ផ្ទេរ​ពី​ក្លឹប Rennes ក្នុងតម្លៃ​២២ លាន​ផោន នឹងត្រូវ​ចូល​ជំនួស​តំណែង​របស់ កេ​ប៉ា ប៉ុន្តែ​លោក​បាន​ដូរ​ចិត្ត បន្ទាប់ពី​ឃើញ សមត្ថភាព​របស់ ម៉េ​ន​ឌី អំឡុងពេល​ក្រុម Chelsea ប្រកួត​ស្មើ​ក្រុម Sevilla ។​
​ ​
​នៅពេល​សួរថា តើ​ម៉េ​ន​ឌី គឺជា​ជម្រើស​ទី​១​ឬ​យ៉ាងណា លោក ឡាំ​ផាត បាន​និយាយថា “​នៅពេលនេះ គឺ​ប្រាកដ​ណាស់ បើ​ពិនិត្យមើល​គុណភាព​របស់​កីឡាករ​រូបនេះ​។ ទម្រង់​លេង របស់គាត់ គឺ​ល្អ​ណាស់​។ កីឡាករ​រូបនេះ​រក្សាបាន​ឃ្លី​ន​ស៊ីត​ពីរ​ប្រកួត​រួចហើយ​”​។​
​ ​
​លោក​បន្តថា “​ការផ្តោត​ការយកចិត្តទុកដាក់​លើ​លទ្ធផល​គឺជា​រឿង​សំខាន់​សម្រាប់​ក្រុម​។ យើង​ធ្វើការ​សម្រេច​ចិត្តល្អ​ច្រើន​នៅ​យប់​នេះ ដូច្នេះ​វា​ពិតជា​ទីតាំង​ល្អ​សម្រាប់​យើង ដើម្បី កសាង​ក្រុម​”​។​
​ ​
​ម៉េ​ន​ឌី គឺជា​កូនសោរ​សំខាន់​សម្រាប់​ក្រុម Chelsea ក្រោម​ការដឹកនាំ​របស់​លោក ឡាំ​ផាត បើទោះបីជា​រងរបួស​ភ្លៅ អំឡុងពេល​បំពេញភារកិច្ច​សម្រាប់​ការប្រកួត​អន្តរជាតិ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី អេ​ដ្វា​ដ ម៉េ​ន​ឌី (Eduard Mendy)