Home កីឡា ជែ​មី កា​រ៉ា​...

ជែ​មី កា​រ៉ា​ហ្គ័​រ ទាយ​ថា Liverpool ប្រហែលជា​មិនអាច​ការពារ​តំណែង បានទេ​

​ជែ​មី កា​រ៉ា​ហ្គ័​រ (Jamie Carragher) មិន​ជឿថា ក្រុម Liverpool អាច​នឹង​លើក​ពាន​ក្របខណ្ឌ​ព្រី​មី ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​បានទេ បន្ទាប់ពី​កីឡាករ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) មាន​បញ្ហា របួស​។​
​ ​
​កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​ត្រូវ​អ្នកចាំទី ជ័រ​ឌែ​ន ភី​ក​ហ្វ​ដ (Jordan Pickford) រត់​មក​បុក​ពេញទំហឹង អំឡុង​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
​វ៉ាន ឌី​ក ត្រូវ​ការវះកាត់​ក្បាលជង្គង់ ហើយ​អាច​នឹង​ខកខាន​ការប្រកួត​ស្ទើរ​ពេញ​មួយ​រដូវ​កាល​នេះ ហើយ​វា​គឺជា​សម្ពាធ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ។​
​ ​
​កា​រ៉ា​ហ្គ័​រ បាន​ពន្យល់​ពី​មូលហេតុ​ដែលថា អវត្តមាន​កីឡាករ​សញ្ជាតិ​ហូ​ឡង់​រូបនេះ នឹង​រារាំង​កិច្ច ប្រឹងប្រែង​ការពារ​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ករ​បស់​ក្រុម Liverpool ។​

​នៅពេល​សួរនាំ​ថា តើ​ក្រុម Liverpool អាច​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​ឬ​យ៉ាងណា​នោះ កា​រ៉ា​ហ្គ័​រ បាន​និយាយថា “​ប្រវត្តិសាស្ត្រ​និយាយថា ទេ​។ នៅពេល​ខ្ញុំ​ចាប់ផ្តើម​ទស្សនាការ​ប្រកួត វា​ហាក់ដូចជា​កាល​ពាក់កណ្តាល​ទសវត្សរ៍​ទី​៨០​ចឹ​ង​ហើយ​ខ្ញុំ​បាន​តាមដាន​ប្រវត្តិ​របស់​ក្រុម​ជើង ឯក​មួយចំនួន​ដែល​ពេលនោះ​ព្យាយាម​ការពារ​តំណែង​ជើងឯក​ហើយ​ខ្ញុំ​ក៏​មើលឃើញ​កីឡាករ សំខាន់ៗ​ដូចជា វ៉ាន ឌី​ក ផងដែរ​”​។​

​កា​រ៉ា​ហ្គ័​រ បាន​និយាយថា “​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ល្អ​បំផុត​របស់ Liverpool គឺ​កាលពី​ឆ្នាំ​១៩៨៨ ។ ពេលនោះ មាន​កីឡាករ អា​ឡែ​ន ហាន​សិន ប្រៀបបាន​នឹង វើ​ហ្គី​ល វ៉ាន ឌី​ក របស់​ក្រុម​នៅ ពេលនេះ​ចឹ​ង​ដែរ ហើយ​មាន​បញ្ហា​របួស​និង​មិនអាច​លេង​បាន ហើយ​ពេលនោះ​ក្រុម Arsenal លើក​ពាន​ជើងឯក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...