ដោយៈសុផល/ភ្នំពេញ ៖ ក្រុមហ៊ុនចិន Hainan Starlight Chemical Co.,Ltd បានបង្ហាញពីគោលបំណងរបស់ខ្លួនចង់មកវិនិយោគទុននៅកម្ពុជា ជាពិសេសចង់បង្កើតរោងចក្រចម្រាញ់ប្រេងកាតមួយនៅកម្ពុជា។

ចំណាប់អារម្មណ៍នេះ បានត្រូវបង្ហាញឱ្យដឹង នៅពេលតំណាងក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd បានចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រេងកាត កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងរ៉ែនិងថាមពល ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានស្វាគមសម្រាប់ការស្វែងរកឱកាសនៃវិនិយោគនិងការអភិវឌ្ឍវិស័យប្រេងកាតនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងត្រូវគោរពតាមច្បាប់ និងបទប្បញ្ញាត្តិនានាដែលបានកំណត់។ នេះការរួមចំណែកអភិវឌ្ឍន៍វិស័យប្រេងនិងឧស្ម័ន នៅកម្ពុជាដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕/b