Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ រ...

ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង១០០គ្រួសារ នៅសង្កាត់ បឹងទំពន់ទី២ទទួលអំណោយកាក បាទក្រហម

ដោយៈសាវរក្ស/ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ១០០ គ្រួសារ នៅ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

បន្ទាប់មក លោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានបញ្ជាក់បន្ថែមថា បងប្អូនដែររងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គឺបណ្តាលមកពីគ្រោះធម្មជាតិ ភ្លៀងធ្លាក់ច្រើនមិនថាតែក្នុងរាជធានីភ្នំពេញ ឬ តាមបណ្តាលខេត្តមួយចំនួនគឺរងផលប៉ះពាល់ជាច្រើនផងដែរ តែប្រមុខរាជរដ្ឋាភិបាលគឺមិនទុក្ខអោយបងប្អូនរស់នៅដោយលំបាកនោះទេ ដោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ខិតខំចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងគ្រប់ពេលវេលា តាមបណ្តាលខេត្តក្រុង ជាពិសេសគឺ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេ បានគិតគូរពីសុខទុក្ខ សុវត្ថិភាព ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដូចពាក្យស្លោក ” ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក ” ។

ជាចុងក្រោយ លោកស្រី ម៉ក់ វណ្ណស៊ីថា តំណាងរាស្រ្តមណ្ឌលភ្នំពេញ បានធ្វើការអំពាវនាវអោយ បងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាព ត្រូវមានអនាម័យ ត្រូវបរិភោគអាហារឲ្យបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងកុំអោយឆ្លងជម្ងឺ អាសន្នរោគផ្សេងៗ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ក្នុងជំនន់ទឹកភ្លៀងនេះអោយសោះ វាអាចគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។

ម្យ៉ាងវិញទៀត លោក ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមអោយបងប្អូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ កុំអោយមានការភ័យព្រួយបារម្មណ៍ ពីព្រោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់ដង្ហើមចេញចូល និង គ្រប់ពេលវេលា មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់អាហារ ឬក៌គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

អំណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ មាន អង្ករ ១០គីឡូក្រាម , ទឹកសុទ្ធ ១យួរ , មី ២៥កញ្ចប់ , ទឹកក្រូច ៤កំប៉ុង , ទឹកត្រី ២ដប, ទឹកស៊ីវអ៊ីវ២ដប , រួមទាំងថវិកា ២០,០០០ រៀល ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...