Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋនៅ...

ប្រជាពលរដ្ឋនៅខណ្ឌទួលគោក ទទូចស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងផ្លូវថ្នល់ខូចនៅក្នុងមូលដ្ឋាន

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ បញ្ហាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ផ្លូវថ្នល់ខូច បានក្លាយជាបញ្ហាកង្វល់មួយដែលត្រូវបានក្រុមប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ទទូចស្នើសុំអោយអាជ្ញាធរជួយដោះស្រាយជាបន្ទាន់។

ការទទូចសុំទទូចស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយជាបន្ទាន់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងជួសជុលផ្លូវថ្នល់ដែលខូចនេះ ត្រូវបានក្រុមប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២២ តុលានេះ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញដោយមានការចូលរួមពី លោក ស៊ុយ សេរិទ្ធ អភិអភិបាលរងរាជធានីភ្នំពេញ។

ជាការឆ្លើយតបនឹងការស្នើរបស់ប្រជាពលរដ្ឋខាងលើ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧលោក ប៉ា សុជាតិវង្ស ក៏បានទទួលយកសំណើរ និងសន្យាពិនិត្យសិក្សាលើកគម្រោងផែនការធ្វើការដោះស្រាយជូនប្រជាពលរដ្ឋតាមដំណាក់កាល និងជំរុញល្បឿនដោះស្រាយអោយបានកាន់តែលឿនផងដែរ។

លោក ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងផ្តល់ឲ្យប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរអភិបាលកិច្ច និងជា ឧបករណ៍មួយ សម្រាប់លើក កម្ពស់គណនីភាព តម្លាភាព ក្នុងដំណើរការពិនិត្យលើការផ្តល់ សេវា សាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់ នេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអតិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបទៅគ្រប់ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូល បរិយាប័ន្ន នៅក្នុងដំណើរការ នៃការអភិវឌ្ឍ បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា ការលើកឡើងរបស់ប្រជាពលរដ្ឋពេលខ្លះហាក់ដូចជារឿងតូចតាច តែការពិតបញ្ហាទាំងអស់នោះជារឿងសំខាន់ ជារឿងធំបើយើងព្រងើយកន្តើយមិនព្រមដោះស្រាយ។វេទិ កាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាការទំនាក់ទំនងទ្វេទិសរវាងរដ្ឋបាលគ្រប់ ថ្នាក់ និងប្រជាពលរដ្ឋ។

លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងពី តូនាទីរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញគឺ ជាការបំពេញតួនាទីជាតុ លាការរដ្ឋបាល ដោះស្រាយ,សម្របសម្រួលវិវាទក្រៅប្រពន្ធ័តុលាការពាក់ពន្ធ័ជា មួយមន្ត្រីដែលធ្វើឲ្យប៉ះពាល់សិទ្ធ និងផលប្រយោជន៏របស់បងប្អូន។ពាក់ពន្ធ័នឹង បញ្ហាសំរាមលោកបានស្នើឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ព្រោះមនុស្សដែលមិនចេះរក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវគេហៅថា មនុស្សសំរាម និងសូមរួមគ្នាថែរក្សាស្ថេរភាពសង្គម ក៏ដូចចូលរួមអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពផងដែរ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

«​គម្រោង​ទប់ស្កាត់​នឹង​សំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...