Home ព័ត៌មានជាតិ សង្គម រយៈពេល២ថ្ងៃ រ...

រយៈពេល២ថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលជំនួយសប្បុរធម៌ ពីសប្បុរសជន ដើម្បីយកចែកបន្តដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃមកនេះ បានទទួលអំណោយមនុស្សធម៌ជាបន្តបន្ទាប់ពីបណ្តាសប្បុរសជន ក្នុងរាជធានី ដើម្បីជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ជាក់ស្តែង នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយ មនុស្សធម៌ ពីសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជើជាំងនៅកម្ពុជា ចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់យកទៅជួយដល់ជនរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ ការចូលរួមផ្តល់ជាអំណោយមនុស្សធម៌នៅពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃ ហើយស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ និងត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋជាចាំបាច់។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា សម្រាប់មិត្តចិន មិនថា តាមរយៈរដ្ឋភិបាល វិស័យឯកជនឬ អង្គការសមាគមនោះទេ ជានិច្ចកាល គឺតែងតែចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលប្រជាជនកម្ពុជាជួបទុក្ខលំបាកឬគ្រោះមហន្តរាយនានា។

នៅព្រឹកថ្ងៃដដែលនេះដែរ អភិបាលរងរាជធានីភក្នំពេញ ក៏បានទទួលអំណោយសប្បរសធម៌ពីមូលនិធិ ប៊ី អិន អាយ ជាថវិកាជិត១ម៉ឺនដុល្លារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពក្នុងការបន្តជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិ និងជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃ។

ដោយឡែក កាលពីរសៀល២១តុលានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានទទួលអំណោយសប្បុរធម៌ជានំចំណីមួយចំនួនពីសប្បុរសជនក្នុងរាជធានីភ្នំពេញ សម្រាប់យកបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះនិងជនងាយរងគ្រោះនៅតាមមូលដ្ឋានរាជធានី។ ជាមួយគ្នានោះអភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ សប្បុរសជន ជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារះប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ពិសេសប្រជាពលរដ្ឋដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ លោកអភិបាលបានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់ នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយខកបំណងឡើយ។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យមានមនុស្សស្លាប់៣៦នាក់ និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណជាង៤១ម៉ឺននាក់ រួមទាំងកសិផល និងទ្រព្យសម្បត្តិផ្ទះសម្បែងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នគរបាល​ខណ្ឌ​សែន សុខ ផ្ដល់...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ជនសង្ស័យ​គ្រឿង​៨​នាក់ ឆ្ល...

​ដោយ​:​អង្គា​រ៍​ហេង​/​ភ្ន...

ប្រទេស​នូ​វែ​ល​សេ​ឡង់​និង...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ​គ...

គួរតែ​បំពាក់​កាំ​ម៉ា​រ៉ា​...

​ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​...