ទឹកជំនន់​គឺជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ក្នុង​ខែ តុលា ប៉ុន្តែ​នៅតែ​បាន​ផល​ល្អ​

ដោយៈ មេសា​/​ភ្នំពេញៈ របាយការណ៍​ដែល​ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធភាព​ការងារ ផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ សម្រាប់ ខែ តុលា ដែល​ធ្វើឡើង​នៅឯ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នា​ព្រឹក​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ នេះ បាន​អះអាងថា ឧបសគ្គ​ដ៏​ធំ​បំផុត​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ នៃ តុលា នេះ​គឺ​ទឹកជំនន់​គឺជា ដោយហេតុថា ទឹកជំនន់ ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា ជាពិសេស​អ្នកផ្តល់​សេវា និង ទាំង​អ្នកទទួលផល រវល់​ច្រើន ជាពិសេស​រវល់​ក្នុងការ​ចាត់ចែង​គ្រួសារ ផ្ទះសម្បែង​ដែល​រងទឹក​ជំនន់ ហើយ​ទឹកជំនន់​លិច​ផ្លូវ លិច​ភូមិ​ស្រុក ក៏បាន​បង្កក្តី​លំបាក​មួយកម្រិត​ទៀត សម្រាប់​ការធ្វើដំណើរ​ទៅ​ផ្តល់​សេវា និង ទៅ​បើកប្រាក់​ឧបត្ថម្ភ រួមទាំង​បញ្ជ​បើកប្រាក់​ជូន​អ្នកទទួលផល​មួយចំនួន ។ ម្យ៉ាងទៀត​ទឹកជំនន់ ក៏បាន​ធ្វើឱ្យមាន​ភាពរ​អាក់រ​អួល​ដល់​អ៊ី​ន​ធឺ​ណេ​ត ដែលជា​កត្តា​ដ៏​ចាំបាច់​ក្នុង​កិច្ចប្រតិបត្តិការ​នានា​ពាក់ព័ន្ធ​នឹង​ការផ្តល់​សាច់ប្រាក់​នេះ​ផងដែរ ។


​ទោះយ៉ាងណា ទឹកជំនន់ មិនអាច​បន្ទច់បង្អាក់​ដល់​ប្រតិបត្តិការ នៃ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះឡើយ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ខ្នះ​ខ្នះ​ជម្នះ​របស់​អ្នកពាក់ព័ន្ធ តាំងពី​ថ្នាក់ជាតិ ដល់​ថ្នាក់មូលដ្ឋាន ធ្វើឱ្យ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​សម្រេចបាន​លទ្ធ​ផល​គួរ​ជាទី​សោមនស្ស ដោយ​គិត​ត្រឹម​ម៉ោង ៦ និង ០០ នាទី​ល្ងាច​ថ្ងៃទី ២១ ខែ តុលា នេះ កម្មវិធី​បាន​បើកប្រាក់​ជូន​អ្នកទទួលផល​សរុប​ជិត ៥៥ ម៉ឺន​គ្រួសារ ពី​ក្នុងចំណោម​ប្រជាជន​ជាង ៥៩ ម៉ឺន​គ្រួសារ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី សម្រាប់​ខែ តុលា នេះ ដោយ​កម្មវិធី​ចំណាយ​ថវិកា អស់​ជាង ២៨ លាន​ដុល្លារ​អាមេរិក ។​


​របាយការណ៍​អង្កេត​របស់​ធនាគារពិភពលោក ដោយមាន​កិច្ចសហការ​ដោយ​វិទ្យា​ន​ស្ថាន​ជាតិ​ស្ថិតិ សហភាព អឺរ៉ុប ឬ EU និង Australian Aid បាន​អះអាងថា ប្រជាជន ៩១ ភាគរយ នៃ អ្នកមាន​ប័ណ្ណ​សមធម៌ ឬ ប័ណ្ណ​ក្រីក្រ បានទទួល​ជំនួយ​សង្គម​ចាប់តាំងពី​ខែ មិថុនា មកម្ល៉េះ ហើយ​ភាគច្រើនបំផុត​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ហើយ​គ្រួសារ​ភាគច្រើនបំផុត បាន​យកប្រាក់​ទាំងនោះ​ទៅប្រើ​ប្រាស់​ក្នុង​ការទិញ​ស្បៀងអាហារ​សម្រាប់​គ្រួសារ ដោយសារ​សេដ្ឋកិច្ច នៃ គ្រួសារ​ទាំងនោះ បានចាប់ផ្តើម​ធ្លាក់ចុះ​តាំងពី​មាន​កូ​វីដ ១៩ មកម្ល៉េះ ហើយ​ថវិកា​ដែល​ពួកគេ​ទទួលបាន​តាមរយៈ​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​បាន​ជួយ​ទប់ទល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ​យ៉ាងសំខាន់ ដែល​បានសេចក្តីថា ជំនួយ​សង្គម​តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បានធ្វើ​ឡើង​ចំពេល​វេលា និង មាន​ប្រសិទ្ធភាព ។​


​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​ថ្លែងអំណរគុណ​ជាពិសេស​ដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ ដែល​បាន​លះបង់​ពេលា​យកចិត្តទុកដាក់​ប្រតិបត្តិ​ការងារ ក្នុងការ​បើកប្រាក់​ផ្តល់ជូន​ដល់​បងប្អូន​អ្នកទទួលផល ដែល​អាច​សម្រាល​ដល់​ជីវភាព​របស់​ពួកគាត់​ក្នុងដំណាក់កាល​ដែល​ពួកគាត់​កំពុង​ប្រឈម​នឹង​ទ្វេ​គ្រោះ គឺ​គ្រោះ​ពី​កូ​វីដ ១៩ និង គ្រោះ​ពី​ទឹកជំនន់​នេះ ។


​សូម​ជម្រាប​រថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៥ ខែ មិថុនា ហើយ​គិត​ត្រឹម​ថ្ងៃទី ២១ ខែ តុលា ម្សិល​ម៉ិ​ញ​នេះ កម្មវិធី​បាន​ចំណាយ​ថវិកា អស់​ប្រមាណ​ជាជាង ១០៨ លា​ដុល្លារ​អាមេរិក ហើយ ដែលជា​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល កម្ពុជា សុទ្ធសាធ ។​


​រាជរដ្ឋាភិបាល កម្ពុជា ក៏បាន​ប្រកាសថា នឹង​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​រយៈពេល ៣ ខែ ទៀត ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ ទុ​លា ឆ្នាំ ២០២០ នេះ រហូតដល់​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...

ចាប់ផ្តើមយកសំណាករកមេរោគកូ...

ដោយ:ភ្នំស្វាយ  / បន្ទាយមា...