Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យមុខសញ...

ជនសង្ស័យមុខសញ្ញាពាក់របាំងមុខជនជាតិវៀតណាមដើរជួញដូរថ្នាំ​ញៀនតាមដងទន្លេនៅម្តុំផ្ទះទឹកតំបន់កោះ១នាក់រួមនិងថ្នាំញៀនត្រូវសមត្ថកិច្ចបង្ក្រាបបាន

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ ជនសង្ស័យមុខសញ្ញាពាក់របាំងមុខដើរលក់ថ្នាំញៀនជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានរួមនឹងថ្នាំញៀនផងដែរ ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោងប្រមាណជិត ១២ ថ្ងៃទី២២ តុលា ២០២០ នៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែងស្ថិតនៅក្នុងភូមិ ៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលស្ថិតនៅក្នុងការបង្ក្រាបបានឲ្យដឹងថាសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនខាងលើនេះមានឈ្មោះ ង្វៀងយ៉ាំងវ៉ាង ប្រុសអាយុ 25 ឆ្នាំរស់នៅផ្ទះបណ្ដែតទឹកភូមិសង្កាត់ខាងលើ ។

សមត្ថកិច្ចខាងលើដដែលបានឲ្យដឹងថាក្រោយការឃាត់ខ្លួនជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀនខាងជំនាញបានរាយការណ៍ជូនស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវ លី និងសុំការអនុញ្ញាតពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តសាលាតំបូងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការឆែកឆេរនៅពីលើផ្ទះរបស់ជនសង្ស័យលើនិងនាំយកមកការិយាល័យគ្រឿងញៀនខេត្តដើម្បីធ្វើការសាកសួរបន្ត ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនោះសមត្ថកិច្ចដកហូតបានថ្នាំញៀនមួយកញ្ចប់ដាវមួយកាណូតមួយគ្រឿងដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅតាមដងទន្លេរួមនិងមធ្យោបាយបម្រើដល់ការជក់មួយចំនួនផងដែរ ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះផងដែរសង្ស័យដែលជាមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ទៀតឈ្មោះ ថាយង្វៀងយ៉ាំងយាក បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនហើយបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីផងដែរ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...

ចាប់ផ្តើមយកសំណាករកមេរោគកូ...

ដោយ:ភ្នំស្វាយ  / បន្ទាយមា...

ជន​ចាស់ជរា​កុមារកំព្រា​គ្...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...