Home ព័ត៌មានជាតិ សន្តិសុខ ប្តីបាញ់ប្រពន...

ប្តីបាញ់ប្រពន្ធពីសៀមរាបហើយរត់គេចខ្លូនមកជាប់អន្ទាក់ប៉ូលិសស្រុកបវេល

ដោយ:គ្រញូង/បាត់ដំបង ៖ ប្តីហេងស៊យបានបាញ់ប្រពន្ធបណ្តាលឲ្យរបួសធ្ងន់នៅភូមិ គោក ចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ហើយបើករថយន្តគេចខ្លូនមកខេត្តបាត់ដំបងត្រូវប៉ូលិសស្រុកបវេលក្របួចជាប់នៅម៉ោង៩ កន្លះព្រឹកថ្ងៃដដែល។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថា ឃាតករ​ដៃដល់ដែលបាញ់សម្លាប់ប្រពន្ធតែមិនស្លាប់គ្រាន់តែរបូសធ្ងន់មានឈ្មោះចាន់ ផលហៅចាន់ ពៅហៅគុជ ផល្លី អាយុ៥៧ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ។

ចំណែកប្រពន្ធមានកូនស្រីម្នាក់អាយុ៩ឆ្នាំនៅភូមិ ឃុំជាមួយគ្នារងរបួសធ្ងន់ដោយបៀមគ្រាប់ក្នុងសាច់លើសុដន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ស្ត្រីរងគ្រោះបានរៀបរាប់ថាគាត់ត្រូវបានប្តីគ្មានខាន់ស្លា ហើយ មានកូន ស្រី ម្នាក់ អាយុ ៩ ខែបានបាញ់គាត់ក្នុងរថយន្តត្រូវចំណុចលើសុដន់ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងមិនបាត់បង់ជីវិតទេហើយបានបើកទ្វាររថយន្តរត់ចេញមកក្រៅស្រែក ហៅឱ្យគេជួយហើយត្រូវបានសមត្ថកិច្ចជួយជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងនោះដែរលោកបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបាន ចុះទៅសួរសុខទុក្ខហើយបានឧបត្ថម្ភថវិកាចំនួន៥០០ដុល្លារអាមេរិចដល់ស្ត្រីរងគ្រោះ។

លោកវរសេនីយ៍ឯក លឹម ពុទ្ធិឡា ស្នងការងទទួលបន្ទុកស្រុកបវេលនិងលោកសុខ សារិនអធិការស្រុកបវេលបានបញ្ជាក់ថាក្រោយពេលទទូលបានរបាយការណ៍តាមអាយកូមនិងទូរស័ព្ទពីលោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរួចមកកម្លាំងសមត្ថកិច្ច យើងក៏បានស្រាវជ្រាវតាមចាប់ខ្លួនជនបង្កបានជាក់ស្តែងនៅស្រុកបរវេលខេត្តបាត់ដំបង។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកបរវេលចាប់ខ្លួនបានហើយប្រគល់ទៅឲ្យស្នងការខេត្តខេត្តសៀមរាបដើម្បីសួរនាំតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំកសាង សំណុំរឿងបញ្ជូនខ្លួនទៅ តុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...