ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​សាខា​ខេត្តព្រះវិហារ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កាលពី​ថ្ងៃទី​២០​និង​២១​ខែតុលា​ឆ្នាំ​២០២០​។​អង្គការ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​“​ផលិតកម្ម​កសិកម្ម​និង​ការគ្រប់គ្រង​ទីផ្សារ​សហគមន៍​កសិក​ម្ម​“​ដល់​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​១២​សហគមន៍ ។​


​គោលបំណង​៖​ផ្តល់​ចំណេះដឹង​ដល់​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​របៀប​នៃ​ការរក​ទីផ្សារ និង​ការ​គ្រប់​គ្រង់​ផលិតផល​អោយមាន​សុ​វត្ថ​ភាពល្អ​។​ណែនាំ​ជា​ផ្លូវការ​ដល់​អ្នកដឹកនាំ​សហករណ៍​កសិកម្ម​លើ​បង្កើត​ទីផ្សារ​ដោយ​ខ្លួនឯង​ដើម្បី​ការរីកចំរើន​របស់​គ​មន៍​កសិកម្ម​។​យល់​ពី​ការចចារ​និង​ការលក់​ផលិតផល​ល្អៗ​យល់​ពី​គុណប្រយោជន៍​នៃ​ការអភិវឌ្ឍន៍​។​

​ការស្រាវជ្រាវ​ទីផ្សារ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក​ធម្ម​បណ្ឌិត​ហេង​មណី​ចិន្តា​នាយក​អង្គការ ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​សម្របសម្រួល​ដោយ​លោក​ផេង​សុវណ្ណ​បូ​ពា៍​ប្រធានការិយាល័យ​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម នៃ​មន្ទី​កសិកម្ម​ខេត្តព្រះវិហារ​។​លោក សុខ សុផល ប្រធាន​អង្គការ​ពុទ្ធ សាសនា ដើម្បី អភិវឌ្ឍន៍ សាខា​ព្រះវិហារ និង​កំពង់ធំ នឹង ជំនួយការ​។​

​បុគ្គលិក​កម្ម​វី​ធី​នៃ​អង្គការ​ពុទ្ធសាសនា​ដើម្បី​អ​ផិ​វឌ្ឍន៍​ប្រចាំខេត្ត​ព្រះវិហារ​រៀបចំ​ដោយ​អង្គការ​ពុទ្ធសាសនា ដើម្បី អភិវឌ្ឍន៍​សាខា​ព្រះវិហារ ដែល​គាំទ្រ​ដោយ សហព័ន្ធ​សហករណ៍​រ៉ា​ហ្វៃ​សិន​អាល្លឺម៉ង់ (DGRV)៕S/​