Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន​៖​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ៥០០០ គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​

ដោយ​៖​តារា​រិ​ទ្ធ​/​បន្ទាយមានជ័យ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅវេលា​ម៉ោងជាង​៩​ព្រឹក​ព្រឹក​ថ្ងៃទី​២២ខែតុលាឆ្នាំ​២០២០​នេះ​បាន​បន្ត​អញ្ជើញ​ជួប​សួរសុខទុក្ខ​និង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ចំនួន​ជាង៥០០០គ្រួសារ​បន្ទាប់ពី​សម្តេច​បាន​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​នៅ​ស្រុក​ថ្មពួកនេះ​ជា​ថ្ងៃទី ២ នៃ​បេសកកម្ម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាង លិច​នៃ​ប្រទេស​កម្ពុជា ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្ដាំ​សាកសួរ​សុខទុក្ខ​ពី​ព្រះករុណា​ព្រះមហាក្សត្រ និង សម្ដេចព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​សក្ការៈ​ដែល​ព្រះអង្គ​បានធ្វើ តែងតែ​យក​ប្រ​ទី​ទុកដាក់​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​របស់​យើង​។​នៅក្នុង​ឱកាស​នេះ​ផងដែរ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ចូលរួម​រំលែក​នូវ​ការលំបាក​ជាមួយ​បងប្អូន​ទាំងឡាយ ដែល​ទទួលរង​នូវ​គ្រោះទឹកជំនន់​នេះ​ដែល​ស្ថានភាព​បែបនេះ​វា​បាន​តែង​កើតជា​បន្តបន្ទាប់​នៅ​ខេត្តបន្ទាយមានជ័យ​ក៏ប៉ុន្តែ​ទំហំ​នៃ​ការកើត​មុន​មុន​មុន​នោះ​វា​តូច​តែ​ឆ្នាំនេះ​វា​មាន​ទំហំ​ធំ​លើស​កម្រិត​ហើយ​ដែល​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​ដល់​ថ្នាក់ជាតិ​មិន​ត្រឹមតែ​ថ្នាក់ជាតិ​ជា​ស្ថាប័ន​ទេ​គឺ​ថ្នាក់ជាតិ​ដែលជា​អ្នក​ដែល​ប្រធាន​នៃ​អង្គការនីតិប្រតិបត្តិ​គឺ​រក​ខ្ញុំ​នេះ​តែម្ដង​ដើម្បី​ចូលរួម​ជាមួយនឹង​ការដោះស្រាយ​ការលំបាក​របស់​ប្រជាជន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​។​

​សម្តេច​បាន​លើកឡើងថា​៖​ខេត្ត​ក្រុង​មួយចំនួន​ជួប​នៅ​គ្រោះទឹកជំនន់​ទឹកភ្លៀង​ដូចជា​ខេត្តបន្ទាយមានជ័យ​បាត់ដំបង​ប៉ៃលិន​ពោធិ៍សាត់​កំពង់ស្ពឺ​ភ្នំពេញ​កណ្ដាល​កំពង់ធំ​ស្ទឹងត្រែង​និង​ឥឡូវនេះ​គឺអាច​នឹងមាន​កន្លែង​ខ្លះទៀត​តែ​ទឹកភ្លៀង​ប្រហែលជា​ថមថយ​ដូច្នេះ​ប្រហែលជា​មិន​ធ្ងន់​ក​សម្រាប់​អ្នក​កំពង់ធំ​និង​អ្នក​ព្រះវិហារ​នោះទេ​។​តែ​យ៉ាងណា ក៏ដោយ​ខេត្ត​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ខេត្តបន្ទាយមានជ័យ​រប​ស់​យើង​ដែល​ប្រជាជន​ទទួលរង​ផលប៉ះពាល់​រហូតមកដល់​ពេលនេះ​របាយការណ៍​អភិបាលខេត្ត​ព្រឹក​មិញ​នេះ​គឺ​បាន​ឡើង​ចំនួន​រហូត​ទៅដល់ ៣៦,០០០ គ្រួសារ​អញ្ចឹងទេ​អីវ៉ាន់​ដែល​យកមក​ក្រោយ​ដែល​ខ្ញុំ​បញ្ជា​មុននេះ​អត់​ទាន់​គ្រប់​ទេ …​ប៉ុន្តែ​យើង​ផ្គត់ផ្គង់​មក​សម្រាប់ ៤​ម៉ឺន​ចឹ​ង​មិន មែន​បានសេចក្ដីថា​ខ្វះ​ទេ​,​នៅសល់​ប៉ុន្តែ​កុំ​និយាយ​របស់​សល់​ព្រោះ​អាហ្នឹង​របស់​សល់​ទាល់តែ​យើង​យកទៅដាក់​ក្នុង​ឃ្លាំង​មិន​ព្រម​ស៊ី​អាហ្នឹង​បាន​គេ​ហៅថា​របស់​សល់​យើង​យកទៅ​ចែកជូន​ចំពោះ​ប្រជាពលរដ្ឋ​ទៅនឹង​បាន​វា​អត់​សល់​ទេ​កុំ​ឆ្ងល់​ពេក​ប្រដាប់​ស៊ីនុស​បើ​ថា​ដុំថ្ម​អី​អាហ្នឹង​គ្រាន់​សល់​,​រឿង​ដូច​ត្រីខកំប៉ុង​មី​ឬក៏​អីហ្នឹង​មិន​ងាយ​សល់​ទេ​អា ហ្នឹង​សុទ្ធតែ​ប្រដាប់​ត្រូវប៉ាន់​។​

​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដូចដែល​បានលើកឡើង​ហើយ​ចែករំលែក​នូវ​ការលំបាក​ប៉ុន្តែ​ការលំបាក​នេះ​ជាការ​លំបាក​រួម​របស់​ប្រទេស​មិន​គ្រាន់តែ​ក្រុមគ្រួសារ​នីមួយៗ​ភូមិ​ឃុំ​នីមួយ​ស្រុក​នីមួយ​នីមួយ​ខេត្ត​នីមួយ​ទេ​តែ​វា​ជាការ​លំបាក​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ដែល​យើង​បាន​លំបាក​រួចស្រេច​ទៅហើយ​ដោយសារ​ជំងឺ​កូ​វីដ​១៩​យើង​ជួប​ការលំបាក​ម្ខាង​យើង​កំពុង​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩​នេះ​តែ​ម្ខាង​ទៀត​គ្រោះ​ទឹក​មិន​ជំនន់​បាន​យាយី​យើង​បំផ្លាញ​យើង​ពិតមែន​តែបើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ឆ្នាំ​២០០០​ឬ​បន្ទា ប់​មក​ឆ្នាំ ២០១១ គឺមាន​កម្រិត​តូច​ជាង​ក៏ប៉ុន្តែ​សម្រាប់​ខេត្តបន្ទាយមានជ័យ​គឺ​ធំ​ដោយឡែក​តែ​ខេត្តបន្ទាយមានជ័យ​គឺ​ធំ​ជាង​បើ​ប្រៀបធៀប​ជាមួយនឹង​ជំនន់​មុន​ដូច្នេះ​ទាម ទារ​ឱ្យមាន​អន្តរាគមន៍​បន្ទាន់​ហើយ​តាមរយៈ​អន្តរាគមន៍​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​បងប្អូន​បានចេញ​មក​ទីទួល​សុវត្ថិភាព​នៅក្នុង​ខេត្តបន្ទាយមានជ័យ​រប​ស់​យើង​នេះ​។​ដោយ​ឡែ ក​ក្រុង​ប៉ោយប៉ែត​គឺជា​ក្រុង​មួយ​ដែល​ទឹក​បុក​ក្រោយ​គេ …​ហើយ​ឮថា​បុ​ន​ថន​ដូចជា​លិច​ទូក​ផង​ប៉ុន្តែ​រឿង​អី​បានជា​លិច​ហ្នឹង ….

​អញ្ចឹង​បានសេចក្ដីថា​អាហ្នឹង​គឺថា​មកពី​ពស់​ហ្នឹង​វា​លោត​ចូលក្នុង​ទូក​រួច​នាំគ្នា​ខ្លាច​ទៅ​វា​ជាន់​គែមទូក​ទៅ​ទូ​កវា​ក្រឡាប់​វា​ទៅ​អញ្ចឹង​ទៅទៀត​ព្រោះ​ពស់​វា​ក៏​លិច​ដែរ​ដល់​វា​លិច ដែរ​វា​ឡើងដើមឈើ​វា​ធ្លាក់​ពី​ដើម​ឈឺ​ចូលក្នុង​ទូក​ចឹ​ង​ទៅហើយ​យើង​ភ្ញាក់​ប្រុ​ច​…​នឹង​រឿង​អញ្ចឹង​ប៉ុន្តែ​យ៉ាងណាក៏ដោយ​នេះ​ជា​ស្មារតី​សង្គ្រោះ​ដែល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​និង​ក្រុមយុវជន​ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​សង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​គ្រោះថ្នាក់​។ ពិត​មែនហើយ​ខេត្ត​បន្ទាយ​មាន ជ័យ​មាន​អ្នកស្លាប់​រហូត​ទៅដល់​១៩ នាក់​ក្នុងចំណោម ៣៦ នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ទូទាំងប្រទេស​ជា​ចំនួន​មួយ​ច្រើន​ដែល​យើង​មានការ​សោកស្ដាយ​ហើយ​ចូលរួម មរណៈ​ទុក​ប៉ុន្តែ​តាម​ព័ត៌មាន​នៅ​តំបន់​ប៉ោយប៉ែត​នេះ​មិនមាន​អ្នកស្លាប់​ទេ​…​មាន​ស្លាប់​ពីរ​នាក់​ឥឡូវ​..​គាត់​ទៅ​ស្លាប់​នៅ​ស្រុក​ផ្សេង​ប៉ុន្តែ​ក្រុមគ្រួសារ​អ្នកស្លាប់​មានមក​ទេ​មក ម្នាក់​ចាំ​បន្តិច​ប៉ុន្តែ​ថវិកា​ប្រគល់​ឲ្យ​សព្វ​ហ្នឹង​ប្រគល់​រួច​ឬ​នៅ​នៅ​មួយ​ចាំ​បន្តិចទៀត​ចាំ​មកជួប​ជាមួយ​ខ្ញុំ​។​

​យើង​បាន​ខិតខំ​ណាស់​ដើម្បីឱ្យ​ប្រជា​អាយុជីវិត​របស់​ប្រជាជន​យើង​រស់​លើកដំបូង​យើង​ខិតខំ​រំដោះប្រជាជន​យើង​ចេញពី​របប​ពល​ពួក​ប៉ុលពត​កុំ​ឲ្យ​ពួក​ប៉ុលពត​សម្លាប់​ប្រជាជន​យើង​តទៅទៀត​ព្រឹក​បន្ទាប់​ទៅ​យើង​ខិតខំ​ណាស់​ដើម្បី​រំលត់ភ្លើង​សង្គ្រាម​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រឿង​ស្លាប់​របួស​ពិការ​ដោយសារ​សង្គ្រាម​បញ្ចប់សង្គ្រាម​នេះ​តាម រយៈ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នោះ​ជាការ​ប្រឹង​បញ្ជា​សម្រាប់​ការស្លាប់​របស់​ប្រជាជន​យើង​ប៉ុន្តែ​គ្រោះទឹកជំនន់​ឬក៏​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​រាប់ទាំង​គ្រោះថ្នាក់​ចរាចរណ៍​ក៏បាន​បន្តធ្វើ​ឲ្យ​មានការ​ស្លាប់​សម្រាប់​ប្រជាជន​យើង​ក្នុង​ព្រឹត្តិការណ៍​ន័យ​ទឹកជំនន់​នេះ​ក៏បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​របស់​យើង ៣៦ នាក់​បាន​បាត់​បង់ជីវិត​ដោយ​ការ​លង់ទឹក​ប៉ុន្តែ ម្សិលមិញ​នេះ​ក៏បាន​ទទួល​ព័ត៌មាន​មិនដឹងថា​តើ​បាន​បញ្ចូល​ក្នុង​តួលេខ​ហេតុអ្វី​នៅ​ខេត្ត​ព្រះសីហនុ​នៅ​នាំគ្នា​ទៅលេង​ក្បាលឆាយ​រួច​បែរជា​ធ្លាក់​ក្នុង​ទឹក​ប្រហែលជា​រក​មិនទាន់​ឃើញ​ផង​ក៏​មិនដឹង​ក្មេងស្រី​អាយុ ១៣ ឆ្នាំ​ម្នាក់​ទៅជា​ដំណាក់កាល​ហ្នឹង​ទៅជា​ដំណាក់កាល​នាំគ្នា​ដើរលេង​ទៅវិញ​…​នោះ​គឺ​ស្ថានភាព​នោះ​គឺជា​ស្ថានភាព​មួយ​ផ្សេងទៀត តែ​ក៏​ស្ថិតក្នុង​ករណី​នៃ​ការ​លង់ទឹក​ស្លាប់​ផងដែរ​យើង​មានការ​បាត់បង់​ប៉ុន្តែ​អ្វីដែល​យើង​សេសសល់​គឺជា​ជីវិត​របស់​យើង​រស់នៅ​បន្ទាប់ពី​ទឹកជំនន់​ឆ្លង​ផុត​ទៅ​ការស្ដារ​ជីវភាព ឡើងវិញ​ត្រូវ​បន្ត​ដោយ​ក្រុមគ្រួសារ​នីមួយៗ​ជំនួយ​ឧបត្ថម្ភ​ដែល​ចែក​នៅថ្ងៃនេះ​គ្រាន់តែ​ជាការ​សម្រាល​ការលំបាក​ក្នុង​មួយគ្រា​តែប៉ុណ្ណោះ​តែ​អ្វី​ដែលជា​ជំហាន​រឹងមាំ​ទៅមុខ នោះ​គឺ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមគ្រួសារ​នីមួយៗ​នៅទីនេះ​អាចមាន​មនុស្ស​មួយចំនួន​ជា​កសិករ​មនុស្ស​មួយចំនួន​ជា​កម្មករ​មនុស្ស​មួយចំនួន​ជា​អាជីវករ​នៅក្នុង​តំបន់​នេះ​បើ​ខាង​ថ្មពួក​អម្បាញ់មិញ​ភាគច្រើន​ជា​កសិករ​ប៉ុន្តែ​នៅ​តំបន់​នេះ​គឺមាន​ស្ថាន​ភាពមិន​ដូចគ្នា​ទេ​ដោយសារ​ជា​តំបន់​ក្រុង​ដែលមាន​ទាំង​កម្មករ​ផង​មាន​ទាំង​អាជីវករ​ផង​ហើយ អាចមាន​កសិករ​នៅ​តំបន់​ហ្នឹង​ផងដែរ​អញ្ចឹងទេ​មុខរបរ​របស់​យើង​ដែល​យើង​ធ្លាប់ធ្វើ​ត្រូវខិតខំ​ស្ដារឡើងវិញ​គ្រួសារ​នីមួយៗ​ត្រូវ​ប្រឹងប្រែង​នៅក្នុង​គ្រួសារ​នោះ​ក្នុងពេល​ដំណាលគ្នា​នៃ​ការប្រឹងប្រែង​របស់​ក្រុមគ្រួសារ​ក៏​ខាង​ផ្នែក​រាជរដ្ឋាភិបាល​ក៏ត្រូវ​មានការ​ទទួលខុសត្រូវ​ទៅលើ​ការរៀបចំ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ដោយ​ជំនន់​នេះ​ជា​ផ្លូវថ្នល់​ជា​ប្រឡាយ​ទឹកជា​សាលារៀន​ជា​មន្ទីរពេទ្យ​ហើយក៏​ត្រូវមាន​ការចូល​រួម​ជាមួយនឹង​ការស្ដារ​ឡើងវិញ​ទៅលើ​ការខូចខាត​នៅ​ក្រុមគ្រួសារ​ខ្លះ​ជា​ផ្ទះ​សំ​ដាក​សម្បែង​តែមាន​ការខូចខាត​ដែល​ចាំបាច់​ត្រូវមាន​កម្លាំង​ជួយ​ដែល​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​អាជ្ញាធរ​ក៏ដូចជា​កម្លាំងប្រដាប់អាវុធ​បន្ត​ការចូលរួមចំណែក​ដើម្បី​ជួយ​ប្រជាជន​ក្រោយ គ្រោះទឹកជំនន់​នេះ​តទៅទៀត​កន្លងទៅ​យើង​បានធ្វើ​ល្អ​ហើយ​ទៅលើ​កិច្ចការ​សង្គ្រោះ​នេះ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​មិនថាតែ​តំបន់​ប៉ោយប៉ែ​តទី​ផ្ទះ​នៅ​បណ្ដា​ខេត្ត​ដែលមាន​ទឹកជំនន់​គឺ​សុទ្ធតែ​មានការ​ទទួលខុសត្រូវ​ល្អ​ណាស់​បាន​យក​ប្រជាជន​ចេញទៅ​ទីទួល​សុវត្ថិភាព​ចេញពី​តំបន់​គ្រោះថ្នាក់​ដែល​នេះ​ជា​កិច្ចការ​អាទិភាព​ទាំង​សំខាន់បំផុត​ដែល​រាជរដ្ឋាភិបាល​ចង្អុល​ទិស​ឲ្យ​ថ្នាក់ក្រោម​ទទួលខុសត្រូវ​កម្លាំង​យើង​ពិតជា​ស្រុក​គ្នា​នៅក្នុងពេល​ប្រតិបត្តិការ​រយៈពេល​កន្ល​ង​ទៅ​នេះហើយ​ខ្ញុំ​សង្ឃឹមថា​យើង​ហ្នឹង​ស្រុក​គ្នា​បន្តទៀត​នៅពេល​ខាងមុខ​ដើម្បី​ស្ដារឡើងវិញ​នូវ​ជីវភាព​បន្ទាប់ពី​ជំនន់​បាន​កន្លងផុត​ប៉ុន្តែ​យ៉ាងណាក៏ដោយ​យើង​ត្រូវ​ចងចាំ​ជាមួយនឹង​កិច្ច​ការដែល​យើង​បាន​ប្រយុទ្ធ​ក្នុង​រយៈពេល​១០​ខែ​កន្លងទៅ​គឺ​ជំងឺ covid 19 ដែល​ថ្ងៃនេះ​ជា​សា​ក្ខី​ភាព​បង្ហាញ​នៅ​អ្វីដែល​បាននិងកំពុង​កើត​នោះ​នៅត្រង់ថា​មុនពេល​ដែល​យើង​ជួបគ្នា​គឺ​យើង​មិនដែល​ពាក់​ម៉ាស់ ទេ​ហើយ​យើង​តែងតែ​ចាប់ដៃគ្នា​តែ​ឥឡូវនេះ​គឺ​ការ​ចាប់ដៃគ្នា​វា​អាច​មើលទៅ​ហាក់ដូចជា​ឆ្គង​ថា​យើង​ខ្វះ​ការគួរសម​ជាមួយគ្នា​ក៏ប៉ុន្តែ​នេះ​ជា​វិធីសាស្ត្រ​ដែល​ល្អ​បំផុត​សម្រាប់ ការពារ​នៃ​ជម្ងឺ​កូ​វីដ​កុំ​ឱ្យមាន​ការឆ្លង​ពីគ្នា​ទៅវិញទៅមក ។ នៅ​កន្លែង​ទី ១ ខ្ញុំ​តែងតែ​ប្រាប់ថា​សូមកុំ​ទុកចិត្ត​ខ្ញុំ​ខ្លាំងពេក​ថា​ខ្ញុំ​គ្មាន​ជំងឺ​កូ​វីដ​នោះ​មិន​ប្រាកដថា​នាយករដ្ឋមន្ត្រី គ្មាន​ជំងឺ​ទៅ​កូរ​វីដ​ទេ​សូម្បីតែ​ប្រធានាធិបតី​អាមេរិក​និង​ភរិយា​របស់គាត់​ក៏​ឆ្លង​កូ​វីដ​ដែរ ប៉ុន្តែ​ឥឡូវ​គាត់​ជា​ហើយ​…​ប្រធានាធិបតី​អាមេរិក​នៅមាន​ថ្នាក់ដឹកនាំ​ប្រទេស​ជាច្រើន ទៀត​ដែល​បាន​ឆ្លង​កូ​វីដ​រាប់ទាំង​ព្រះមហាក្សត្រី​យា​នី​នៃ​ប្រទេស​អង់គ្លេស​ក៏​ឆ្លង​កូ​វីដ​ដែរ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ក៏​ឆ្លង​កូ​វីដ​អញ្ចឹងទេ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​កុំមក​ចាប់​ឱប​ហ៊ុនសែន​ច្រើនពេក​ក្រែង​ហ៊ុនសែន​កូ​វីត​ឆ្លង​ទៅទៀត​…​អញ្ចឹង​គេ​ប្រើប្រាស់​ការមិន​សូវ​ទុកចិត្ត​គ្នា​នេះ​ដើម្បី​ការពារ​ខ្លួន​មិនមែន​យើង​មិន​ស្រឡាញ់គ្នា​ទេ​យើង​ស្រឡាញ់គ្នា​ក៏ប៉ុន្តែ​ការមិនទុកចិត្ត​គ្នា​ក៏​អាចជា​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​យើង​ការការពារ​ខ្លួន​ដើម្បី​ជៀស​ផុតពី​ការឆ្លង​នូវ​កូ​វីដ​នេះ​។ កូ​វីត​បាន​បំផ្លាញ​យើង​ទំនៀមទម្លាប់​ដែល​បន្សល់ទុក​ដោយ ដូនតា​យើង​រាប់រយ​រាប់ពាន់​ឆ្នាំ​មកហើយ​បំផ្លាញ​ទំនៀមទម្លាប់​នោះ​ដែល​មុននេះ​យើង​ជួបគ្នា​យើង​អង្គុយ​ជិតគ្នា​ប៉ុន្តែ​ឥឡូវ​គេ​អត់ឱ្យ​អង្គុយ​ជិតគ្នា​ទេ ដូចជា​ការរៀប​ចំនេះ ទុក​មួយ​ចន្លោះ​មួយ​ចន្លោះ ទៅតាម​វិធាន​នៃ​ផ្នែក​សុខាភិបាល​។​អញ្ចឹងទេ​យើង​ពិតជា​កំពុង​ឆ្លងកាត់​នូវ​តំណាក់កាល​លំបាក​ជាមួយនឹង​កូ​វីដ ហើយ​សូម្បីតែ​អ្នក​ទៅ​រុង​ក្លឿ ទៅរក​ស៊ី​នៅ​រុង​ក្លឿ​ក៏​ជួប​ការលំបាក​ដែល​ឆ្លងកាត់​ទៅរក​ស៊ី​នៅ​ខាង​នោះ​ក្នុងពេលដែល​វិធានការ​នៃ​ប្រទេស​នីមួយៗ​ត្រូវបានធ្វើ ដើម្បី​ការពារ​ប្រទេស​របស់គេ​យើង​ក៏ត្រូវ ការពារ​ប្រទេស​របស់​យើង​ជាមួយនឹង​ការលំបាក​ទាំងអស់នេះ​ទឹកជំនន់​បាន​វ៉ៃ​លុក​យើង​ម្ដង​ហើយ​ម្ដងទៀត​នៅ​បន្ទាយមានជ័យ​ប៉ុន្តែ​វ៉ៃ​លើកចុងក្រោយ​នេះ គឺ​វ៉ៃ​ធ្ងន់​តែម្ដង តាម​ការសិក្សា​៧០​ឆ្នាំមុន​មាន​ស្ថានភាព​បែបនេះ​នៅឯ​ពីមុន​ខេត្តបាត់ដំបង​ទេ​ខេត្តបន្ទាយមានជ័យ​ទើបនឹង​បង្កើត​នៅ​ឆ្នាំ ១៩៩៨​ក៏​ជា​ដំណាក់​កាលដែល​ខ្ញុំ​ធ្វើជា​នាយក​រដ្ឋ មន្ត្រី​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៅពេលនោះ​បង្កើត​ទៅជា​ខេត្តបន្ទាយមានជ័យ​ដែល​កាត់​ចេញពី​ខេត្តបាត់ដំបង​ប៉ុន្តែ​សម័យ​ដើម​គឺជា​៧០​ឆ្នាំមុន​គឺជា​ខេត្តបាត់ដំបង​ដែលមាន​ជំនន់​ដូចនេះ​អញ្ចឹង​វា​ជាការ​លំបាក​ណាស់ យើង​ពិបាក​ត្រួតត្រា​ទៅលើ​អ្វីដែល​ហៅថា​គ្រោះធម្មជាតិ ជា​រំ​ជួយ​ដី​ក៏​យើង​មិនអាច​ត្រួតត្រា​វា​បានជា​ខ្យល់ព្យុះ​យើង​ក៏​មិនអាច ត្រួតត្រា​វា​បាន ជា​ភ្លៀង​យើង​ក៏​មិនអាច​ត្រួតត្រា​វា​បាន ជា​អត់​ភ្លៀង​យើង​ក៏​អត់​ត្រួតត្រា​វា​បាន មិន​ថា​ប្រទេស​យើង​ដែល​មិនអាច​ត្រួតត្រា​វា​បានទេ មហាអំណាច​ធំៗ​អ្នក​ប្រ ទេស​ដែល​វិទ្យាសាស្ត្រ​ជឿនលឿន​ក៏​មិនអាច​ត្រួតត្រា​បានដែរ​ដែល​ហៅថា​គ្រោះមហន្តរាយធម្មជាតិ​នោះ​ប៉ុន្តែ​អ្វីដែល​យើង​ត្រួតត្រា​បាន​គឺ​នៅត្រង់ថា​យើង​ចេញ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុតពី​សេចក្ដីស្លាប់​បើសិនជា​គ្មាន​អន្តរាគមន៍​ទាន់ពេល​ដោយ​រាជរដ្ឋាភិបាល​ដោយ​រដ្ឋបាល​មូលដ្ឋាន​និង​កម្លាំងប្រដាប់អាវុធ​ទេនោះ​ច្បាស់​ណាស់​ថា​ប្រជាពលរដ្ឋ​របស់​យើង​នឹងរង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​នេះ​។​

​ដូច្នេះហើយ​បានជា​នៅ​គ្រប់​ទីកន្លែង​ខ្ញុំ​តែងតែ​កោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ហើយក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​នានា​មាន​បងប្អូន​មួយចំនួន​នៅទីនេះ​បានទទួល​ជំនួយ​ពីមុន​ហើយ​ថ្ងៃនេះ​ក៏​នឹង​ទទួល​ជំនួយ​បន្ថែមទៀត ។ ខ្ញុំ​បានបញ្ជាក់ ហើយ​ថា​ចំនួន​ប៉ុន្មាន​ដង​ក៏ដោយ​ក៏​នៅតែ​ហៅ​មក​ទទួល​ជំនួយ​ពី​ខ្ញុំ​ដដែល​ព្រោះ​យើង​អត់​មានការ​រើសអើង​បក្សនយោបាយ​ណា​អី​ណា​ខ្ញុំ​អត់​ដឹង​ទេ​រឿង​បោះឆ្នោតឱ្យ​អ្នក ណា​រឿង​ផ្សេង តែ​រឿង​ប្រជាជន​ត្រូវការ​រស់ រឿង​ផ្សេង ដែល​ខ្ញុំ​ត្រូវធ្វើ​ក្នុងឋានៈ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អញ្ចឹងទេ​បានជា​អាជ្ញាធរ​ត្រូវ​ពិនិត្យមើល បណ្ដា​ស្ថិតិ​កន្លែង​អ្នក​ដែល​មិនទាន់​បានទទួល​ត្រូវតែ​បានទទួល​ដើម្បី​កុំ​ឲ្យ​មានការ​រើសអើង​ខាង​នយោបាយ​ណាមួយ​កើតឡើង​ព្រោះនេះ​ជា​បញ្ហា​ជាតិ​របស់​យើង​មិនមែន ជា​បញ្ហា​បក្សនយោបាយ​ទេ ។​

​យើង​បន្ត​ការខិតខំ​រួមគ្នា​ដើម្បី​ឈានឆ្ពោះ​ទៅមុខ​នៅក្នុង​ការប្រយុទ្ធ​ជាមួយ​កូ​វីដ​ម្ខាង​ទៀត​ខិតខំ​ប្រយុទ្ធ​ជាមួយនឹង​គ្រោះទឹកជំនន់​ស្ដារឡើងវិញ​នូវ​ជីវភាព​របស់​យើង​ក្រោយ​ទឹកជំនន់​និង​ក្រោយ​កូ​វីដ ។ ប៉ុន្តែ​កូ​វីដ​មិនដឹងថា​ពេលណា​ត្រូវ​ចប់​ទេ​ជំនន់​អាចនិយាយបាន​ថា​ឥឡូវ​ទឹកធ្លាក់​ហើយ​ការ​ទស្សន៍ទាយ​ឧតុនិយម​រាប់ទាំង​ទឹកទន្លេ​មេគង្គ​គឺ​មិន ឡើង​អាច​នឹងមិន​ឡើង​ទៀត​ទេ ។ មិនមាន​ការឡើង​ទៀត​ទេ​ទឹកទន្លេ​មេគង្គ​ថ្ងៃនេះ​នៅ​ស្ទឹងត្រែង​នៅសល់​ជាង ៨ ម៉ែត្រ ៨ ម៉ែត្រ​៥០​ប៉ុន្មាន នោះ​ដូចជា ៨​ម៉ែត្រ​…​ប្រយ័ត្ន រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ភ្លេច​ខ្លួនឯង វ៉ៃ​មកឱ្យ​ខ្ញុំ​…​ថ្ងៃនេះ ៨.៧៩​ម៉ែត្រ​នៅឯ​ស្ទឹងត្រែង , ក្រចេះ ១៩.៥ , កំពង់ចាម ១២.៥១ , ភ្នំពេញ ៧.៧០ ម៉ែត្រ​អញ្ចឹងទេ​ឆ្នាំនេះ សម្រាប់​ទន្លេមេគង្គ​នៅ​ទាប​ជាង ២ ម៉ែត្រ​ទៅ ៣​ម៉ែត្រ​តាម​អ្វីដែល​យើង​ចង់បាន​បើ​នៅ​ភ្នំពេញ​យើង​ចង់បាន ៩.៣០​ម៉ែត្រ …​ប៉ុន្តែ​ឆ្នាំនេះ​ប្រហែលជា​ទឹក​អាច​នឹង​ឡើង​មួយ ថ្ងៃ​ទៀត​នៅ​ភ្នំពេញ​អាច​នឹង​ឡើង​បន្តិចទៀត​ព្រោះ​ស្រក​នៅលើ​មែន ប៉ុន្តែ​នៅ​ខាងក្រោម​គឺអាច​ឡើង​បាន​បន្តិច ប៉ុន្តែ​យើង​ចាត់ទុកថា​ឆ្នាំនេះ​បាន​ក្រោម ៨​ម៉ែត្រ​ទេ​ទឹកតូច ណាស់​ទឹកទន្លេ​មេគង្គ​វា​ទៅជា​ជំនន់​នៅ​កន្លែង​ដែល​មិន​ធ្លាប់​លេច​ហើយ​អ្នក​ដែល​មិន​ធ្លាប់​លេច​មិន​ដែលមាន​ទូក​ទេ​ហ្នឹងហើយ​ដែលជា​រឿង​លំបាក​ត្រូវ​ដឹក​ទូក​ពីរ​កន្លែង ផ្សេង​យកមក​សង្គ្រោះ​អញ្ចឹង​បាន​ឥឡូវ​ត្រូវ​ទិញ​ទូក​ទុក​ដើម្បី​ប្រចាំការ​ពេល​មានការ​ទាញ​ទូក​ហ្នឹង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ ។ នេះ​ជា​បញ្ហា​កើតឡើង​នៅ​រឿង​ម្ដង​យើង ដក​ពិសោធន៍​ម្ដង​អំពី​របៀប​ប្រតិបត្តិ​ការធ្វើ​យ៉ាងម៉េច​ឱ្យមាន​ប្រសិទ្ធភាព​ហើយ​សូម​បងប្អូន​យកចិត្តទុកដាក់​ទៅលើ​សុខភាព​អញ្ចឹង​បានជា​ទៅប្រើ​ប្រាស់​ទឹកបរិសុទ្ធ​ដើម្បី ទទួលទាន​ត្រូវ​ទទួលទាន​យ៉ាងម៉េច​បង្កា​បន្ទាប់ពី​ទឹកជំនន់​ទៅ​យើង​មិនមាន​ជំងឺ​ចុះក្អួត​ទេ​។​ប៉ុន្តែ​កាលពីមុន​ជាធម្មតា​ក្រោយពី​ទឹកទន្លេ​មេគង្គ​ធ្លាក់ចុះ​ជំងឺ​ចុះក្អួត​ច្រើន​កើត​ដោយសារតែ​ខ្វះ​អនាម័យ​ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ២០០០- ២០០១ មក​យើង​មិនដែល​ឃើញ​ជំងឺ​ចុះក្អួត​កើតឡើង​ទៀត​ទេ ដោយសារតែ​វិធានការ​អនាម័យ​របស់​យើង​បាន កើត​នៅតាម​សហគមន៍​នៅតាម​ដង​ទន្លេ​នៅតាម​ដងស្ទឹង​នានា​ផងដែរ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ការពារ​សុខភាព​កុំ​ឲ្យ​ដល់​ពេលដែល​យើង​សង្គ្រោះ​ជីវិត​ចេញផុត​ហើយ​មក​រងគ្រោះ​ដោយសារតែ​ការខ្វះ​អនាម័យ​និង​ការខ្វះ​ការថែទាំ​សុខភាព​ពិតមែនតែ​យើង​មាន​ពេទ្យ ក៏ប៉ុន្តែ​គេ​ប្រើពាក្យ​ថា​ការពារ​ប្រសើរ​ជាង​ព្យាបាល​ដូច្នេះ​យកចិត្តទុកដាក់ ការពារ​ហើយ​ការពារ​បាន​គឺមាន​ចាប់ផ្ដើម​ពី​មនុស្ស​ម្នាក់ៗ​តែម្ដង​មិនមែន​ចាប់ផ្ដើម​ពី​គ្រួសារ​តែមួយ​ទេ​គឺ​ចាប់ផ្ដើម​ពី​មនុស្ស​ម្នាក់​នៅក្នុង​គ្រួសារ​មួយ​ឧទាហរណ៍​ដើម្បី​ជៀសវាង​រឿង​ឆ្លង​កូ​វីដ​មានការ​ទទួលខុសត្រូវ​ខ្លួនឯង​លាងដៃ​ជាមួយ​សាប៊ូ​លាងដៃ​ជាមួយនឹង​អាល់កុល​ឬ​ជែ​ល​ប្រើ​វិធី​អនាម័យ​ដែល​គេ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អាហ្នឹង​ទើប​យើង​ទៅមុខ​បាន​។​ហើយ​ខ្ញុំ​អរគុណ​ជាមួយនិង​សប្បុរសជន​នានា​ដែល​បាន​ចូលរួមចំណែក​ជួយ​ដល់​ប្រជាជន​រងគ្រោះ​តាមរយៈ​មក​ចែក​ដោយផ្ទាល់​ដី​និង​តាមរយៈ​នៃ​ការចូលរួម​តាមរយៈ​អាជ្ញាធរ​និង​តាមរយៈ​ស្ថាប័ន​ថ្នាក់ជាតិ​ឬក៏​រាជរដ្ឋាភិបាល​។

​មក​តាមផ្លូវ​អម្បាញ់មិញ​ឃើញ​អា​មួយណា​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​គេ​ថា​បក្ស​ដ៏​អស្ចារ្យ​នេះ ជំនន់​ក៏​រៃ​លុយ បាក់​អាគារ​ក៏​រៃ​លុយ ។​សូម​ផ្ដាំ​ទៅ​ពួក​ឯង​វិញ​ទៅ​បើ​ឯង​ចង់​ធ្វើ​សត្រូវ​ជា មួយ​លុយ​ឯង​ធ្វើ​ខ្លួនឯង​ទៅ​អញ​មិន​ធ្វើ​សត្រូវ​ជាមួយ​លុយ​ទេ​ហើយ​ពេលដែល​សប្បុរសជន​ចូលរួម​ជា​ទឹកចិត្ត​របស់គេ​យើង​ទទួល​នេះ​ជា​ទឹកចិត្ត​របស់គេ​ចង់​ចូលរួម​គេ​ថា ពេល​ទិញ​ឡាន​ក៏​រៃ​លុយ ពេល​កូ​វីត​ក៏​រៃ​លុយ ពេល​ទឹកជំនន់​ក៏​រៃ​លុយ​ពេលធ្វើ​អី​ក៏​រៃ​លុយ​ដែរ​អត់​ទេ​សុំ​ផ្ដាំ​ទៅ​ឯង​វិញ អ្ហែង​និយាយ​ចឹ​ង​ហ្មង​ផ្ដាំ​ទៅ​ហ្អែ​ង​វិញ​ផង​ឯង​ចង់​ធ្វើ សត្រូវ​ជាមួយ​លុយ​ឯង​ធ្វើ​ខ្លួនឯង​ទៅ​អញ​អត់​ធ្វើ​សត្រូវ​ជាមួយ​លុយ​ទេ​។

​សប្បុរសជន​គេច​ង់​ចូល​ចូល​ប៉ុន្មាន​យក​ប៉ុណ្ណឹង​មួយ​រៀល​ក៏​យក​មួយរយ​ក៏​យក​, ១​ពាន់​ក៏​យក មួយ​លាន​ដុល្លារ​យក ១០​លាន​ក៏​យក បើ​គេ​ឱ្យ​ហើយ​យកមក​ជួយ​ប្រជាជន យើង​មិនមែន​យក​នេះ​ឯណា​ជា​ទឹកចិត្ត​សប្បុរស​របស់គេ​តែ​ពួក​ឯង​ទេ​ដែល​យកលុយ​អា​ស្រោមសំបុត្រ អា​ក្រុម​ស្រោមសំបុត្រ រួចហើយ​យក​ញាត់​ហោប៉ៅ​ខ្លួនឯង​នោះ​.. អា​គេ​ថត​បាន ទាញ​យកមក​ញាត់​ហោប៉ៅ​ខ្លួនឯង ឲ្យ​តែ​ចាប់ផ្ដើម​កម្មវិធី​អី​កម្មវិធី​មួយ​អា​ក្រុម​ហ្នឹង កម្មវិធី​មួយៗ​សុទ្ធតែ​ទិញ​សំបុត្រ​ចូល​រួចហើយ​ថា​មាន​ស្រោមសំបុត្រ​ជូន មេ​ទៀត វា​មាន​អា​រឿង​ហ្នឹង បើ​ពួក​ឯង​ភ្លើ ភ្លើ​តែ​ពួក​ឯង​ទៅ កុំ​បបួល​អញ​ភ្លើ អញ​មិន​ភ្លើ​ទេ​អញ​មិន​ភ្លឺ​សោះ​ហើយ​ហើយ​នេះ​មាន​មួយផ្នែក​ណា​ទេ​ដែលជា​ស្តុក​របស់​រាជ រដ្ឋាភិបាល​នោះ​ក្រៅពីនោះ​គឺ​ទឹកចិត្ត​របស់​សប្បុរសជន​ទេ​ដែល​យើង​មកដល់ពេលនេះ​សប្បុរសជន​ចូល​ផ្នែក​ទឹកជំនន់​នេះ​ជិត ៨​លាន​ដុល្លារ ជិត​៨​លាន​ដុល្លារ​ថ្ងៃនេះ​ក៏ មាន​ម្ចាស់​អ្នកជំនួយ​ឧបត្ថម្ភ​ក៏​បានមក​ចូលរួម​ដែរ ។ ពេលដែល​កូ​វីដ​ខ្ញុំ​អត់​បាន​អំពាវនាវ​សុំ​ប្រជាពលរដ្ឋ​ឯណា​ព្រះករុណា ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​ព្រះអង្គ​បាន​ចូល​ថវិកា គ្រាន់តែ​ប្រកាស​ចូល​ថវិកា​ហ្នឹង​ព្រិប​យើង​ត្រូវតែ​ថ្លែងអំណរគុណ​ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​, ឧកញ៉ា ឧកញ៉ា​ដទៃ​នាំគ្នា​ចូល​ព្រឹបៗ​ឡើង​បាន​ជិត ២0 លាន …​អាហ្នឹង​គេ ចូល​នៅតែ​បន្ត​ចូល មាន ៤០០ លាន វា​ស្មើ ១០ ម៉ឺន​ដុល្លារ​ហើយ​បើ​ឯង​ធ្វើ​សត្រូវ​នឹង​លុយ​ឯង​ធ្វើ​ខ្លួនឯង​ទៅ​មិនបាច់​មក​ប្រដៅ​អញ​ទេ​អញ​ចេះ​ពេក​អញ​គ្រប់គ្រង​ប្រ​ទេ ស​រហូតដល់​ជាង​បួន​ទសវត្ស​រ៍ហើយ​ជិត​កន្លះ​សតវត្ស​ហើយ​អាពៅ​។​មិនបាច់ចាំ​ប្រដៅ​អញ​ទេ​គ្រប់គ្រង​តែ​គ្នាឯង​ហ្នឹង​បាន​ហើយ​ឥឡូវៗ​ក៏​ដឹង​ដែរ​អា​អ្នក​ជាប់គុក​ម្នាក់​តម្រូវ ឲ្យ ៣០០ ដុល្លារ​ក្នុងពេលដែល​កន្លងទៅនេះ​ឧបត្ថម្ភ​បាន ៥0 តែ​ទម្លាក់​លុយ​ពិតប្រាកដ​បានតែ​៤0 ដល់​ឥឡូវ​ដាក់​បញ្ជា​មក​អញ្ចឹង​អា​អ្នក​នៅ​ខាងក្នុង​ឯង​ប្រឹង​ទៅ​ជាប់គុក បន្តិច​ទៅ​ដើម្បី​យកលុយ​ពី​អា​ក្រៅ អ្ហែង​បានដាក់​ទិសដៅ​ដល់​ទៅ​ពីរ​ទីមួយ​បាន​ជាប់គុក​ចាត់ទុកថា​រដ្ឋាភិបាល​ហ៊ុនសែន​ផ្ដាច់ការ ,​ហើយ​ទី​២ បាន​គេ​ផ្ញើ​លុយ​មក​ចាយ​ដែរ ប្រឹង​មក​ជាប់គុក​បន្តិច​ទៅ អា​អ្នក​ជាប់គុក បើសិនជា​ចង់​ណាស់​! ទេវា​ទៅជា​ឆ្កួត​មិនបាច់ចាំ​ដៀមដាម​អី​ទេ មិនបាច់ចាំ​បង្ហោះ​ហ្វេ​ស​ប៊ុ​កអី​ទេ​អញ​ប្រាប់​ឯង​អញ​នៅតែ​ទ​ទួ ល​ប្រជាជន​ចូលរួម​មិន​ថា​តិច​មិន​ថា​ច្រើន​គឺ​ទទួល​ព្រោះនេះ​គឺជា​ទឹកចិត្ត​របស់គេ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​…​។ សម្រាប់​ឥឡូវ​ហ្នឹង​អារ​ត់ទៅ​នៅក្រៅ​ប្រទេស​វា​មិន​ប្រ​មូ ល​លុយ​យកមក​ចិញ្ចឹម​អា​ខ្លះ​នៅ​បាងកក​,​អា​ខ្លះ​នៅ​នេះ​នៅ​នោះ​ដើរ​រត់​ទៅ​ប្រឹង​ទៅហើយ​នៅ​ហ្នឹង​ខ្លះ​បាត់បង់​ការងារ​ធ្វើ​ឥឡូវ​ហ្នឹង​ចាំតែ​រកលុយ​ថែមទៀត​ទៅ​។​ហើយ​អានេះ ខ្ញុំ​មិន​ឆ្លើយឆ្លង​អី​ទេ ។ គ្រាន់តែ​ថា​ប៉ុន្តែ​វា​អត់​បង្ហោះ​អញ្ចឹង​ហើយ​និយាយៗ​រុញ​ទូក​បណ្តោយ​ទឹក​ហើយ​ផ្ដាំផ្ញើ​ទៅ​ឯង​ថាបើ​ឯង​ចង់​ធ្វើ​សត្រូវ​ជាមួយ​លុយ​ឯង​ធ្វើខ្លួន​ឯង​ទៅ ព្រោះ​ដូច​លោក ជេ​ម សុខ និយាយ​ខ្ញុំ​ស្ដាប់​ឃ្លី​ប​គាត់​ពី​ម្សិល​គាត់​ថា នៅ​អាមេរិក​អត់​មាន​ប្រាក់​ព្រោះ​មានតែ​លុយ គាត់​និយាយ​ម្យ៉ាងដែរ​ខ្ញុំ​ស្ដាប់​ពី​ម្សិល​យើង​ចាក់​ស្ដាប់​ទាំង អស់​គ្នា​គាត់​បើកឡាន​គាត់​ថា​នៅ​អា​មេ​រិច​អត់​មាន​ប្រាក់​ព្រោះ​មាន​លុយ​ហើយ​គាត់​បកស្រាយ​ថាបើ​អត់​មាន​លុយ​ព្រះសង្ឃ​ក៏​អត់បាយ​ដែរ​ក៏​អត់​មាន​សាសនា​ដែរ​យើង​ការ ពិត​ជំនាន់​ពេលដែល​យើង​ក្រ​ព្រះសង្ឃ​មិន​អត់​ចង្ហាន់​ដោយសារតែ​យើង​អត់លុយ​ដល់​យើង​មាន​លុយ​ព្រះសង្ឃ​មាន​ចង្ហាន់​ឆ្ងាញ់​ហើយ​មាន​ទាំង​កសាង​សេនាសនៈ​ព្រះ វិហារ កុដិ ហើយ​ឥឡូវ​កុដិ​សុទ្ធតែ​មហា​វីឡា​កុដិ ទេ​អានេះ​ទៅជា​ឡប់​ដល់​ឃើញ​គេ​បាន​លុយ​វា​ចង់​ច្រណែន​នឹង​គេឯង​ទៅរក​លុយ​មុខ​អាហ្នឹង​ទៅរក​លុយ​គេ​ឱ្យ​!?​បើ​គ្រាន់ តែ​លុយ​គេ​ចូលធ្វើ​នេះ​ធ្វើ​នោះ​យកលុយ​គេ​ទៅ​បាត់​! អា​ខ្លះ​លុយ​គេ​ចូលធ្វើ​ចេតិយ​យកលុយ​គេ​បាត់​រួច​អាណា​គេ​ចូល ? ប៉ុន្តែ​នេះ​គេ​ទុកចិត្ត​រាជរដ្ឋាភិបាល​គេ​ស្រឡាញ់ ប្រជាពលរដ្ឋ​ហើយ​គេ​ចង់​ចូលរួម​អ្នកខ្លះ​គេ​យក​ជំនួយ​យកមកចែក​ផ្ទាល់​អ្នកខ្លះ​គេ​ចូល​តាម​ខេត្ត អ្នកខ្លះ​គេ​ចូល​តាម​ស្ថាប័ន អ្នកខ្លះ​គេ​ចូល​តាម​រាជរដ្ឋាភិបាល តាមរយៈ​ខ្ញុំ អាហ្នឹង​រឿង​វា​តែ​ប៉ុណ្ណឹង ។ យើង​អរគុណ​ជាមួយនិង​សប្បុរសជន​ចឹ​ង​វា​ថា​កូ​វីដ​ក៏​រៃ​លុយ​អញ្ចឹង​ព្រះករុណា​លោក​និង​ហ្លួង​ម៉ែ​ចូល​ពីរដង​ចូល​លើក​ទី ១ ,២​ព្រះអង្គ​មួយ​លាន ដូចជា​មួយ​លាន​អញ្ចឹង​ដល់​ចូល​លើក​ទី​២ ពីរ​ព្រះអង្គ​២​លាន អញ្ចឹង​តើ​យើង​ហ្នឹង​ទៅ​រៃ​ពី​ព្រះអង្គ​ដែរ​? ជាការ​ស្ម័គ្រ​ចិត្តជា​ព្រះរាជហឫទ័យ​របស់​ព្រះមហាក្សត្រ​ព្រះរាជា ជាការ​ស្ម័គ្រ​ប្រទេស​របស់​ព្រះ​មាតា​ជាតិ​ដើម្បី​ជួយ​ដល់​កូនចៅ​របស់​ព្រះអង្គឯង​និយាយ​បែប​ហ្នឹង​ជាការ​ប្រមាថ​មួយ​រហូត​ថា​យើង​បក្ស​យើង​ទៅ​រៃ​ដល់​ទៅ​ព្រះមហាក្សត្រ​វា​ដោយ​ទៅ​ទាំងអស់​ពួក​អាហ្នឹង​វា​អញ្ចឹង​ចរិត​ពាល​របស់​វា​អញ្ចឹង ខ្ញុំ​មិន​ចង់​ឆ្លើយតប​អី​ទេ​ក៏ប៉ុន្តែ​ដោយសារ​វា​បង្ហោះ​អញ្ចឹង​ហើយ​យើង​ក៏​ពន្យល់​ប្រជាពលរដ្ឋ​របស់​យើង​ឲ្យ យល់ថា​កុំ​ធ្វើ​សត្រូវ​ជាមួយ​លុយ​។ ព្រោះ​វា​រាល់ថ្ងៃ​ធ្វើការ​ដើម្បី​អី​ក្រែង​ដើម្បី​លុយ​អី​រួចហើយ​មាន​អា​ថា​សង្គម​ស៊ីផឹក​អើបើ​ហ្អែ​ង​មិន​ស៊ី​មិន​ផឹក ឯង​កុំ​ស៊ី​តែ​ម៉​ង​ទៅ​! ទុកឱ្យ​ពួក អញ​ស៊ី​ប៉ុន្តែ​ពួក​អា​ចង្រៃ​អានេះ​ស៊ី​ហើយ​មិន​ឲ្យ​លុយ​គេ​ទៀត​ចុះ​យើង​រក​រាល់ថ្ងៃ​ក្រែង​ដើម្បី​ស៊ី​ដើម្បី​ចុះ​ហ្នឹង​អី​អាស៊ី​ផឹក​វា​ហៅថា​សង្គម​យើង​ជា​សង្គម​ស៊ីផឹក​ផឹក​ហើយ​ចុះបើ រក​ហើយ​រក​មិន​ដើម្បី​ស៊ី​វា​មិនមែន​រក​ដើម្បី​ដុតចោល​ឯណា​រួច​វា​ទៅ​ត្រូវ​ផឹក​ផឹក​វិមាន​ទឹក​វា​មាន​អាការសាហាវ​អី​ជាដើម​ធ្វើ​ម៉េច​វា​មិន​មែនមាន​ត្រឹមតែ​អាការសាហាវ​ស្អី​ស្អី​ដែល​បងប្អូន​ឥស្លាម​ដែល​មិន​ទទួលទាន​នោះទេ វា​មានទឹក​ប៉ុក​ការី​ស្វេត គ្រប់​ម៉ូដ​គ្រប់​ម៉ាក អ៊ី​ឈី​តាន់​..​គោ​ជល់​ច្រើនយ៉ាង​ណាស់ បា​កាស អាហ្នឹង​ស្ព​ន់​ស័​រ​វ៉ៃ​បុក​មិនធម្មតា ទេ​អាហ្នឹង​វា​ជា​ធម្មជាតិ​របស់​មនុស្ស​វា​មាន​សេចក្តីត្រូវការ​ទៅលើ​ការទិញ​សម្លៀកបំពាក់​ដល់​ឃើញ​គេ​ស្លៀកពាក់​ស្អាត​ថា​ពួក​ហ្នឹង​ឡូយឆាយ​ណាស់​អឺ​ឯង​ចង់​ធ្វើ​ដូច​អាពត ធ្វើ​ទៅធ្វើ​ខ្លួនឯង​ទៅ​អញ​អត់​ទេ​អញ​បណ្ដោយ​ឲ្យ​ប្រជាជន​ទិញ​ឡាន​លើកទឹកចិត្ត​ឲ្យ​ទិញ​ឡាន​ជិះ​ទៅ​មាន​លុយ​ជិះ​ម៉ូតូ​ជិះ​ម៉ូតូ​ទៅ​ប៉ុន្តែ​អាណិត​សុំ​តែមួយ​សូមកុំ​តែបើ​ក​លឿន​ពេក​ក្រែងលោ​វា​…​រឿង​យើង​ជំនាន់​សង្គ្រាម​មនុស្ស​ស្លាប់​តិចជាង​រាល់ថ្ងៃនេះ​គ្រោះថ្នាក់​ចរាចរណ៍​ទោះបី​កាត់បន្ថយ​បាន​ប្រហែលជា​ជិត​ពាក់កណ្ដាល​ក៏​នៅតែ​ច្រើន​ចំនួន នៅតែ​ច្រើន​បើ​ប្រៀបធៀប​ជាមួយនឹង​ពេល​មាន​សង្គ្រាម ប៉ុន្តែ​យ៉ាងណាក៏ដោយ​ឥឡូវនេះ​យើង​បាន​រស់រៀន​បន្ទាប់ពី​ការជម្លៀស​ខ្លួន​ចេញពី​ទឹកជំនន់​។​ហើយ​យើង​បន្ត​រួម គ្នា​តទៅ​ទៀតហើយ​ខ្ញុំ​អរគុណ​ណាស់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​នៅក្នុង​គេ​ហៅថា​ទទួលយក​នូវ​ការ​គាំពារ​ពី​សំណាក់​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ​នៅក្នុង រយៈពេល​ដ៏​លំបាក​នេះ​យើង​ធ្វើ​កិច្ចការ​ស្រុក​គ្នា​ល្អ​ណាស់​ហើយ​ខ្ញុំ​បន្ត​ការ​ផ្ដាំផ្ញើ​ឲ្យ​យកចិត្តទុកដាក់​ទៅលើ​សុខភាព​ជាទូទៅ​និង​និយាយ​ជារួម​បញ្ហា​សុខភាព​ជាទូទៅ​ប៉ុន្តែ​និយាយ​ដោយឡែក​គឺ​បញ្ហា កូ​វីដ ត្រូវតែ​ប្រយ័ត្ន​កុំ​ឲ្យ​ឆ្លង​ហើយ​យើង​នៅ​ជិត​ថៃ​ថៃ​ក៏មាន​ការប្រុងប្រយ័ត្ន​ពី​ខាង​ថៃ​យើង​ក៏មាន​ការប្រុងប្រយ័ត្ន​ពី​ខាងយើង​មិញ​ហ្នឹង​ខ្ញុំ​ក៏​និ​យា យ​នៅ​ថ្មពួក​ដែរ​។​ឥឡូវ​ហ្នឹង​មាន​ចលនា​មនុស្ស​បោកប្រាស់​មនុស្ស​ចូលទៅក្នុង​ប្រទេស​ថៃ​ដែល​សូម្បីតែ​តា​ស៊ុ​ច​ក៏​ព្រះអង្គ​ផ្ដាំផ្ញើ​កុំ​ឲ្យ​ចាញ់បោក​គេ​ដែល​គេ​យក ១០០​ដុល្លារ ២០០​ដុល្លារ​រួចហើយ​នាំយកទៅ​ថៃ​ចាប់​ដាក់គុក​ឬ​ចាប់បញ្ជូន​ត្រឡប់មកវិញ​យើង​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​របស់​យើង​នេះ​បើទោះបីថា​បាន​ចំណូល​ទៀត​ជាង​ក៏ប៉ុន្តែ យើង មាន​សុវត្ថិភាព​ជាង​ហើយ​យើង​មិន​បំពាន​ច្បាប់​ជាមួយ​ប្រទេសជិតខាង​របស់​យើង​ដែល​គេ​មាន​វិធានការ​ប្រុងប្រយ័ត្ន​ទៅលើ​ការការពារ​កូ​វីត​នេះ​ផងដែរ​។​រដ្ឋបាល​របស់​យើង​ត្រូវ​បន្ត​ទំនាក់ទំនង​ជាមួយនឹង​រដ្ឋបាល​ខាង​ថៃ​ដើម្បី​ថា​ឧទាហរណ៍​មាន​អ្នកជំងឺ​មាន​អ្នកជំងឺ​អាច​ឆ្លងកាត់​ទៅវិញទៅមក​ជាពិសេស​ច្រើនតែ​យើង​ទៅ​ពឹងពាក់​ខាង​ថៃ​ទេ​ទំនាក់ទំនង​គ្នា​ឲ្យ​បានល្អ ។ ព្រោះ​ពេលខ្លះ​មានការ​ចាំបាច់​គេ​ក៏​យោគយល់​ឲ្យ​យើង​ដើម្បី​បញ្ជូន​អ្នកជំងឺ​ទៅ​សង្គ្រោះ​នៅ​ខាង​នោះដែរ​ហើយ​ការរកស៊ី​ទៅមក​រកគ្នា​ក៏​នៅតែ​បន្ត នៅតែមាន​ទំនិញ​ឆ្លងកាត់​ប៉ុន្តែ​ដោយសារ​មាន​ទឹកជំនន់​នេះ​វា​មាន​បញ្ហា​បន្តិច​។

​ខ្ញុំ​ហាក់​ដោយ​មិន​ចង់​និយាយ​ច្រំ​ដែល​ដោយ​ម្សិលមិញ​និយាយ​ពីរដង​ព្រឹក​មិញ​និយាយ​ម្ដង​ឥឡូវ​ថ្ងៃនេះ​និយាយ​មកដល់​ប៉ុន្តែ​មកដល់​ត្រង់នេះ​វា​បាន​ជួន​គ្នា​ជាមួយ​អា​មួយ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ចេញមក​ចង់​ធ្វើ​សត្រូវ​ជាមួយ​លុយ ផ្ដាំ​ទៅ​វា​ថាបើ​ឯង​ចង់​ធ្វើ​សត្រូវ​ជាមួយ​លុយ​អ្ហែង​ធ្វើ​តែ​អា​ខ្លួនឯង​ទៅ​អញ​មិន​ធ្វើ​ជាមួយ​ទេ​វើ​យ​ដោយសារតែ​អញ​មិន​ធ្វើ សត្រូវ​ជាមួយ​លុយ មិន​ត្រឹមតែ​មិន​ធ្វើ​សត្រូវ​ជាមួយ​លុយ​ទេ ចង់​ធ្វើ​មិត្ត​ភ័ក្ក​ជាមួយ​លុយ​ដើម្បី​អី​? ពី​បាត​ដៃទទេ​ទាំងអស់គ្នា​ឆ្នាំ ៧៩ ឥឡូវ​ហ្នឹង​ផ្ទះ​នៅ​នេះ​សុទ្ធតែ​ផ្ទះថ្ម​តំប ន់​នេះ​ខ្ញុំ​ឆ្លងទៅ​ជាមួយ ទៀ បាញ់ សម្ដេច​ពិជ័យ មើល​យើង​ទាំងអស់​ទៅ​ប៉ោយប៉ែត ស្ពាន​ដែល​យើង​ឆ្លង​នេះ​ពី​សិរីសោភ័ណ​រហូតមកដល់​ប៉ោយប៉ែត​ឆ្លងស្ពាន​សុទ្ធតែ​ដើម ត្រែង​… ។

…​ប៉ុន្តែ​ពួកវា​វិញ​គឺថា​រៃ​ដើម្បី​បំផ្លាញ​ជាតិ តែ​ខ្ញុំ​អត់​មាន​រៃ​អី​ផង​តែ​ប្រជាជន​អោយ​ហើយ​ផ្ដាំ​ទៅ​ហែង​ទៀត​រថក្រោះ​ដែល​ឯង​ទិញ​កន្លងទៅ​ឧកញ៉ា​មួយចំនួន​ទិញ​រថក្រោះ ១០ ឧកញ៉ា​មួយចំនួន​ទិញ​រថក្រោះ ៥ ។ អញ្ចឹង​បាន​យក​រថក្រោះ​មក​ប្រើ​អត់​មាន​ចំណាយលុយ​ទៀត​ទេ​។​ឧកញ៉ា​ជួយ​ទិញ​អញ​ប្រាប់​ឲ្យ​ហើយ , ត្រូវការ​រថក្រោះ​កាំភ្លើង​ធំ​លុយ ជាតិ​មួយចំណែក​ក៏ប៉ុន្តែ​អ្នក​ទាំងអស់​នោះគេ​មាន​សមានចិត្ត​ជួយ ,​បន្ទាយ​ទាហាន​ធ្វើតាម​ទល់ដែន​ភាគច្រើន​គឺ​សប្បុរសជន​ធ្វើ​ខ្នង​មួយ​ខ្នង​ប៉ុន្មាន​ម៉ឺន​អាហ្នឹង​កិច្ចការ​ទាំង អស់​គ្នា​ហ្នឹងហើយ​ដែល​ហៅថា​ខឿន​ការពារជាតិ​របស់​ប្រជាជន​មិនមែន​របស់​តែ​កងទ័ព​ទេ​គឺ​របស់​ប្រជាជន​ទាំងអស់គ្នា​ទើប​វា​ខ្លាំង​ហើយ​បើ​ឯង​អនុវត្ត​នយោបាយ​ឯកោ​ខ្លួន ឯង ឯង​ធ្វើទៅ ឯង​យក​អ្នកមាន​ធ្វើ​សត្រូវ​ឯង​យកទៅ ឯង​យកលុយ​ធ្វើ​សត្រូវ​ហ្អែ​ង​ធ្វើខ្លួន​ឯង​ទៅ ព្រោះ​ខ្ញុំ​ពិបាក​និយាយ​ជាមួយ​លោក​ឯង និយាយ​ហ្អែ​ង​តែម្ដងទៅ​ព្រោះ​អា ហ្នឹង​និយាយ​អញ្ចឹង​គេ​ថា​អសុរោះ​ណាស់​តែ​និយាយ​អញ្ចឹង​ទៅ​អសុរោះ​ក៏​អសុរោះ​ទៅ​ព្រោះ​អាហ្នឹង​នោះ​កម្ម​ពារ​វា​ហើយ ។ ខ្ញុំ​មិន​ឆ្លងឆ្លើយ​ទេ​ការពិត​ពួក​អានេះ​វាច​ង់​ឲ្យ​ខ្ញុំ ឆ្លើយ​តែ​ខ្ញុំ​មិន​ឆ្លើយ​អា​ធំ​ទេ ខ្ញុំ​ឆ្លើយ​អាតូច​បង្ហោះ​ហ្វេ​ស​បុក ព្រឹក​មិញ​នេះ​អា​មេ​វា​ដាក់​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នោះ​ម៉ែ​ហើយ​គេ​កំពុងតែ​សង្កត់​ជាន់ក​លក្ខខណ្ឌ​ទី​១.​ឯង​ត្រូវ ដក​ជើង​ចេញពី​ក៏​អញ​,​ទី ២.​ឯង​ត្រូវ​លើកជើង​ឡើង​,​ទី​៣. ហ្អែ​ង​ត្រូវ​សែង​អញ​យកទៅ​ដល់ផ្ទះ ,​ទី​៤, ឯង​ត្រូវ​រៀប​បាយ​ឱ្យ​អញ​ស៊ី ,​ទី​៥. ឯង​ត្រូវ​នៅ​បំរើ​អញ​៥​ខែ​អានេះ​ដាក់ ល​ក្ខ័​ខណ្ឌ​ឲ្យ​ឯង​ជា​អ្នកឈ្នះ​! វា​មិនដែល​!​រួច​ពួកនេះ​វា​ធ្វើ​អី​ក៏ដោយ​វា​ចង់​ឱ្យតែ​ខ្ញុំ​ឆ្លើយតប​ហ្នឹង​ដើម្បី​កុំ​ឲ្យ​គេ​ភ្លេច​រួច​កុំ​រើស​ដាក់ខ្លួន​និង​អ្នកដទៃ​កុំ​រើស​ដាក់ខ្លួន​ហើយ​កុំ​និ​យា យ​ចំឈ្មោះ​អា​សត្វ​ចង្រៃ​មួយ​នឹង​ខ្ញុំ​អត់​តមាត់​ជាមួយ​វា​ទេ​តែ​យើង​ដឹងថា​វា​ចង់ឱ្យ​ខ្ញុំ​ឆ្លើយ​តែ​ប៉ុណ្ណឹង មិនមែន​ធម៌​នយោបាយ​អី​ទេ ប៉ុន្តែ​ដោយសារ​រឿង​ហ្នឹង​កាលណា​តែ facebook​ចេញមក​គឺ​គេ​ឃើញ​ហើយ​អញ្ចឹង​យើង​ក៏មាន​សិទ្ធិ​បកស្រាយ​ដែរ​បើ​អ្នកឯង​ចង់​ធ្វើ​សត្រូវ​ជាមួយ​លុយ​ធ្វើខ្លួន​ឯង​ទៅ​យើង​មិន​ធ្វើ​ទេ​អាហ្នឹង​យើង​ធ្វើ​មិត្ត​ជាមួយ​លុយ​ហើយ​ថ្ងៃនេះ​បានទទួល​ទាំងអស់​ហើយ​អ្នក​ដែលមាន ៥ ពាន់​គ្រួសារ​ក្នុង​មួយ​គ្រួសារ​គឺ​អង្គ ២៥ គីឡូក្រាម​មី ១ កេស​តូច ទឹក​សុទ្ធ​មួយ​កេស​ធំ​,​ទឹកត្រី ១ យួរ​,​ទឹកស៊ីអ៊ីវ ១ យួរ​,​ត្រីខ ១ យួរ​,​មុង​១, ក្រមា​១, ភួយ ១, សារុង ១, កន្ទេល​១ និង​ថវិកា ៥​ម៉ឺន​រៀល​…​។ សូមបញ្ជាក់ថា​ខ្ញុំ​ទៅ​ប្រជុំ​ស្អែក​បន្ទាប់ពី​ប្រជុំ​ហៅ​ខ្ញុំ​នឹង​ហោះ​មក​សៀមរាប​មក ដេក​នៅ​សៀមរាប​ថ្ងៃ​សៅរ៍​ខ្ញុំ​មកដល់​បន្ទាយមានជ័យ​វិញ​ដើម្បី​ចែក​ប៉ុន្មាន​កន្លែង​ទៀត​ពីរ​កន្លែង​..​ស្រុក​អូរជ្រៅ និង​មេ​ឡៃ ឡើង​ទៅលេង​តំបន់​មេ​ឡៃ​តំបន់​បាញ់​ចូល​ត្រង់ ហ្នឹង ពី​ដើម​មេ​ឡៃ​គឺ​សុខភាព​គ្រប់គ្រង​រហូតមកដល់​ផ្ដាច់ខ្លួន​តែម្ដង ហើយ​ឧស្សាហ៍​បាញ់​មក​តំបន់​របស់​យើង​ហ្នឹង​ប៉ុន្តែ​នយោបាយ​ឈ្នះ​ឈ្នះ​ចេញ​អស់ពី​ព្រៃ​អាហ្នឹង​រឿង វា​អញ្ចឹង អញ្ចឹង​បានធ្វើ​ឲ្យ​មាន​ដីធ្លី​វា​ឡើងថ្លៃ​នោះ​ហើយ​ថ្ងៃនេះ​ក៏មាន​គ្រួសារ​លង់ទឹក​ហើយ​មិនទាន់​បានផ្ដល់​ថវិកា​សុំ​នាំ​គ្រួសារ​នឹង​មក … ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួង​ការងារ​ប្រកាស​អំពី...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ន...

ម៉ាស​ដែល​សម្តេច​តេ​ជោ​ប្រ...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...

រថយន្ដ​មន្ទីរ​សុខភាព​ខេត្...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

ប្រជាពលរដ្ឋ​ប្រទះឃើញ​ពស់ថ...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...