Home កម្សាន្ត អេឡិច ចាន់ត្រ...

អេឡិច ចាន់ត្រា រដូវកាលថ្មី មកដល់ មានយីអ៊ុនភ្លាមតែម្តង

ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖គ្រាន់តែឈានចូលដល់រដូវកាលថ្មីភ្លាម គេសង្កេតឃើញ ថា ក្រុមចម្រៀង របស់ តារាចម្រៀងអេឡិច ចាន់ត្រា Alex Entertaiment មានការ គាំទ្រពីសំណាក់ភ្ញៀវកិត្តិយសគ្រប់ស្រទាប់វណ្ណៈតែម្តង។ ជាពិសេសក្នុងហ្វេសប៊ុក ផ្លូវការរបស់ អេឡិច បានបង្ហាញរូបថតមួយសន្លឹក ជាមួយលោករដ្ឋមន្រ្តី ក្រសួង ទេសចរណ៍ ។

ឃ្លា រៀបរាប់នៅក្នុងហ្វេសប៊ុកនោះសរសេរថា «ក្រុម Alex Entertainment យើង ខ្ញុំមានកិត្តិយសក្រៃលែងដែល ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជ្រើសរើស ក្រុមតន្រ្តីក្លាសិក និងមហោរីរួមជាមួយសិល្បករល្បីៗអោយសំដែងក្នុងកម្មវិធីអាពាហ៍ពិពា៍ ចៅស្រី»។

អ្វីដែលកាន់តែទាក់ចិត្តភ្ញៀវកិត្តិយសជាច្រើននោះ គឺក្រុម Alex Entertaiment នៅតែ បន្តឈានមុខគេ ក្រោយពេលដែលគេសង្កេតឃើញថា ក្រុមមួយនេះ មានការវិវឌ្ឍ និងការច្នៃប្រឌិតយ៉ាងប្លែក ដែលទទួលបានការសរសើរតៗគ្នា ពីសំណាក់ភ្ញៀវលំដាប់ ៗដែលបានចូលរួមច្នៃប្រឌិតប្លែក និងការសម្តែងយ៉ាងពិសេស។ ទាំងអស់នេះ ហើយទើបធ្វើឲ្យក្រុម Alex Entertaiment បានការសរសើរពីសំណាក់ម្ចាស់ពិធី ក្នុងថ្ងៃពិសេសរបស់ពួកគេ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular