ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបាន​ពន្យា​ពេល​រហូតដល់​បំណាច់​ឆ្នាំ​២០២១​វិញ ដើម្បី​ទុកពេល​វេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ​សិក្សា​និង​ស្វែងយល់​ឱ្យ​ច្បា​ស់សិន​លើ​ការងារ​នេះ​។​

​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ការពន្យារ​ការ​បរិច្ឆេទ​កំណត់​ដាក់ឱ្យអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន ។​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ជម្រាបជូន​ដល់​អ្នក​ជាប់ពន្ធ និង​សាធារណៈជន​ទាំងអស់​ថាៈ​យោងតាម​លិខិត​ខាងលើ​និង​ចំណារ​ឯកភាព​របស់​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានសម្រេច​ឱ្យ​ពន្យារ​កាលបរិច្ឆេទ​កំណត់​ការដាក់ឱ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​រយៈពេល​១​ឆ្នាំ​ទៀត​រហូតដល់​បំណាច់​ឆ្នាំ​២០២១​។

ដើម្បី​ទុកពេល​វេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ​និង​សាធារណជន​ទាំងអស់​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​នូវ​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធ​លើ​ចំណេញ​មូលធន​ព្រមទាំង​ចា​ការត្រៀមខ្លួន​ចូលរួម​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ឱ្យមាន​ភាពរលូន​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២​តទៅ​៕S/​