Home ព័ត៌មានជាតិ សន្តិសុខ ​អាជ្ញាធរ​ថៃ​...

​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៧​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

ដោយ​បាយ័ន​/​សៀមរាបៈ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មកឱ្យ​កម្ពុជា​វិញ​នៅវេលា​ម៉ោង​១៤​នឹង​១០​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​។​

​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧ នាក់ ដែល​បញ្ជូន​មកវិញ​ដោយ​អាជ្ញាធរ​ថៃ​នោះ មានឈ្មោះ​
​ទី​១​មានឈ្មោះ​សុខ​ដុប​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ជាំ​ក្សាន្ត​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ទី​២ មានឈ្មោះ​រិ​ទ្ធ លុក ភេទ​ប្រុស​អាយុ ៤២ ឆ្នាំ​រស់នៅ​ភូមិ​រលំ​ថ្ម ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​ទី​៣ មានឈ្មោះ​ហម លឿន ភេទ​ប្រុស​អាយុ ៤៦ ឆ្នាំ​រស់នៅ​ភូមិ​វាពរ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​


​ទី​៣ មានឈ្មោះ​ហុំ ដា ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ​រស់នៅ​ភូមិ​រលំ​ថ្ម ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​អ្នក​ទាំង​បួន​ចាប់ខ្លួន​ថ្ងៃទី​៣​ខែ​សហា​ឆ្នាំ​២០១៨​ត្រូវបាន​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ចូល​តាម​ច្រក​អានសេះ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ហើយ​បាន​ជាប់ពន្ធនាគារ​នៅ​ខេត្ត​អ៊ូរ​ប៊ុន​។​


​ទី​៥ មានឈ្មោះ​មឿ​ន សុខ ឃ​ន ភេទ​ប្រុស​អាយុ ៣៤ ឆ្នាំ​រស់នៅ​ភូមិ​រំដួល​៨៨ ឃុំ​ហូរ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ចាប់ខ្លួន​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទី​៦ មានឈ្មោះ​នួន សោ​ន ភេទ​ប្រុស​អាយុ ៥៩ ឆ្នាំ​រស់នៅ​ភូមិ​ដុំ​ដៅ ឃុំ​ត្រពាំង​ឃ្លាំង ស្រុក​ឈូក ខេត្តកំពត​។​ចាប់ខ្លួន​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៨និង​ទី​៧ មានឈ្មោះ វឿន វ​ណ្ណី ភេទ​ប្រុស​អាយុ ៤០ ឆ្នាំ​រស់នៅ​ភូមិ​កំពង់ត្រឡាច ឃុំ​កំពង់ត្រឡាច ស្រុក​បន្ទាយ​សុទ្ធ​ខេត្តកំពង់ឆ្នាំង​។​

​ចាប់ខ្លួន​ថ្ងៃទី​០៥​ខែកក្កដា​ឆ្នាំ​២០១៧​អ្នក​ទាំងបី​ត្រូវបាន​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​អូ​ស្វាយ ឃុំ​អូ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ ហើយ​បាន​ជាប់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​៕S/

​រូប​ថ​តៈ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៧​នាក់​តាម​ច្រក​អន្តរជាតិ​ជាំ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​រឿង​កាប់​ឈើ​ក្រញូង​(​បាយ័ន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...