Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ម្នាក់​...

​បុរស​ម្នាក់​លង់ទឹក​ស្ទឹង​រ​សួស​ស្លាប់​នៅ​ស្រុក​ប្រាសាទបាគង​

​ដោយ​បាយ័ន​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​ដោយសារ​លង់ទឹក​ស្ទឹងរ​សួស​នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​ហេតុការណ៍​រកឃើញ​សាកសព​កើតឡើង​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២២-១០-២០២០​នេះ​ស្ថិតនៅ​ចំណុច​ស្ទឹងរ​សួស​ក្នុងភូមិ​ដូន​នំ ឃុំ​មានជ័យ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ។​

​លោក​វរសេនីយ៍ឯក លឹម សម្បត្តិ​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​បាន​និយាយថា នៅ​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​មាន​បុរស​ម្នាក់​ឈ្មោះ​ហួន គឹម​ហួរ អាយុ​៤៣​ឆ្នាំ​នៅ​ភូមិ​ដូន​នំ​ឃុំ​មានជ័យ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​បាន​បាត់​ពី​ផ្ទះ​ដោយ​មិនដឹង​ពី​មូលហេតុ​។


​បន្ទាប់មក​បងប្អូន​នាំគ្នា​ដើររក​ឃើញតែ​ក្រមា​ស្បែកជើង​និង​ក្បាល​ពិល​នៅ​មាត់​ស្ទឹង​ក្នុងភូមិ​ដូន​នំ​ឃុំ​មានជ័យ​ស្រុក​ប្រាសាទបាគង​។​ដែលជា​កន្លែងកើតហេតុ​ស្ថិតនៅ​ខាងកើត​ផ្ទះ​ចម្ងាយ​ប្រហែល​៧០​ម៉ែត្រ ។​ដោយ​បងប្អូន​មានការ​សង្ស័យថា ប្រហែល​ធ្លាក់​ទឹកស្ទឹង ក៏​នាំគ្នា​ចុះ​រុករក​ក្នុង​ស្ទឹង រហូតដល់​ម៉ោង​១២​និង​៣០​នាទី​ទើប ឃើញ​សាកសព​ឈ្មោះ​ខាងលើ ។​

​ក្រោយមក​កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះ​ធ្វើការ​ពិនិត្យ​លើ​សាកសព ដោយមាន​ការចូលរួម​ពី​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​មានជ័យ ឃើញថា សាកសព​ខាងលើនេះ គឺ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន​។ជនរងគ្រោះ​ឈ្មោះ ហួន ហេង អាយុ​៤០​ឆ្នាំ ដែល​រស់នៅ​ជុំគ្នា​រាល់ថ្ងៃ បាន​រៀបរាប់ថា បងប្រុស​តែងតែ​ផឹកស្រា​ជាប្រចាំ​រហូត ពេលខ្លះ​ប្រកាច់​បែកពពុះមាត់​ទៀតផង​៕S/

​រូប​ថ​តៈ បុរស​ម្នាក់​លង់ទឹក​ស្ទឹង​រ​សួស​ស្លាប់​នៅ​ស្រុក​ប្រាសាទបាគង​(​បាយ័ន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រាល់​ការទិញ​ទំនិញ​នៅ​ផ្សា...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អតិ...