ដោយ៖សុខសុភ័ណ្ឌ/កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចររវាងរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះកើតឡើងនៅ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៤.៣៥ ស្ថិតត្រង់ចំណុចភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1K-8946 បើកបរដោយឈ្មោះ ភួង ម៉េងហួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ឌុបមនុស្សម្នាក់ឈ្មោះ អ៊ីវ សុវណ្ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង។
លុះបើកមកដល់ចំណុចខាងលើបានរេចង្កូតជ្រុលទៅបុករថយន្ដពាក់ស្លាកលេខ កំពង់ស្ពឺ3A-8799 អ្នកបើកបរឈ្មោះ ព្រឿង ម៉េងស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់ម្នាក់របួសធ្ងន់ម្នាក់៕S/
