Home ព័ត៌មានជាតិ នយោបាយ ជប៉ុន​ត្រៀមខ្...

ជប៉ុន​ត្រៀមខ្លួនជួយកម្ពុជា​រួចជាស្រេច​ក្នុងការ​ដោះស្រាយ​ការលំបាក​ដោយសារ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈរដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​បញ្ជាក់ថា​ជប៉ុន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ដោះស្រាយ​ការលំបាក​ដោយសារ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​និង​បាន​សម្តែង​នូវ​សមានចិត្ត​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ទឹកជំនន់​។ ជប៉ុន​ក៏​នឹង​ជួយ​គាំទ្រ​កម្ពុជា នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន នៅ​ឆ្នាំ​២០២២​។

លោក​ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន (​រូប​ថ​តៈ​ឯកសារ​)


​ ​ការបញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការ​រងារ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​។​
​លោក​ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ បានបញ្ជាក់​ជាថ្មី​ម្តងទៀត​នូវ​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​កម្ពុជា នៅក្រោម​ការដឹកនាំ​រប​ស់​រដ្ឋាភិបាល​ថ្មី​របស់​ជប៉ុន​។ ទន្ទឹមនេះ លោក ម៉ូ​តេ​ហ្គី បាន​សម្តែង​នូវ​សមានចិត្ត​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​។ ដោយ​លោក​បាន​បញជាក់ថា ជប៉ុន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​ដោះស្រាយ​ការលំបាក​នេះ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និយាយ​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បានបញ្ជាក់​ទៀតថា ជប៉ុន​នឹង​គាំទ្រ​កម្ពុជា​ក្នុងការ​កែលម្អ​បរិស្ថាន នៅតាម​តំបន់​ទីក្រុង និង​ការចាត់វិធានការ​ចំពោះ​កាកសំណល់​ផ្លា​ស្ទីក​នៅក្នុង​សមុទ្រ ព្រមទាំង​ការកសាង សមត្ថភាព​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​។ ជប៉ុន​ក៏​នឹង​ជួយ​គាំទ្រ​កម្ពុជា នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន អាស៊ាន​នៅ​ឆ្នាំ​២០២២​។

​ជាការ​ឆ្លើយតប លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អរគុណ​ជប៉ុន ចំពោះ​ការបន្ត​ជួយ គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម របស់​កម្ពុជា​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​លោក ម៉ូ​តេ​ហ្គី ដែល​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ និង​ស្ម័គ្រចិត្ត​ជួយ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។​

លោក​ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ជប៉ុន ចំពោះ​ការផ្តល់​ឥណទាន សម្បទាន​ចំនួន ២៥ ប៊ី​លាន​យ៉េន (​ប្រមាណ ២៣៤,៦ លាន​ដុល្លារ​អាមេរិក​) ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​គាំទ្រ​ដល់​ការឆ្លើយតប​បន្ទាន់​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩ ។​
​ក្នុងឱកាស​ជំនួប​តាម​ទូរស័ព្ទ​នេះ​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ ព្រមទាំង​កំណែទម្រង់​អង្គការសហប្រជាជាតិ​។
​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​បញ្ជា​ក់ឡើ​ង​វិញ​នូវ​បំណងប្រាថ្នា​រួម និង​ឆន្ទៈ​ដ៏​មុតមាំ​ក្នុងការ​ជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រទេស​ទាំងពីរ​៕S/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ក្រសួងសុខាភិបាលរកឃើញ​ករណ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...