​យុវជន​មនុស្សធម៌​និង​ការងារ​សង្គម​ចែក​អំណោយ​ជូន​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​ស្ត្រី​មេម៉ាយ​កូន​ច្រើន​

1407
ចែករម្លែក
  • 60
    Shares

​ដោយៈ​សន សក្តា​/​កំពង់ឆ្នាំងៈ​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​ស្ត្រី​មេម៉ាយ​កូន​ច្រើន​ចំនួន​១០​គ្រួសារ​នៅ​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានទទួល​អំណោយ​ពី​ក្រុមយុវជន​មនុស្ស​មនុស្សធម៌​និង​ការងារ​សង្គម​និង​សប្បុរសជន​។​អំណោយ​ទាំ​នេះ​ត្រូវបាន​លោក​ប៊ិន​ស័​រ​ប្រធាន​យុវជន​មនុស្សធម៌​និង​ការងារ​សង្គម​ព្រមទាំង​សហការី និង លោក​យិន​សា​វ៉េ​ន​អភិបាលក្រុង​កំពង់ឆ្នាំង នាំយកទៅ​ចែកជូន​ដោយ​ផ្ទាល់ដៃ​កាលពី​រសៀល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ ។​

លោក​ប៊ិន​ស័​រ​បានឱ្យដឹងថា អំណោយ​ដែល​យកមក​ចែកជូន​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង និង ស្ត្រី​មេម៉ាយ​កូន​ច្រើន​ចំនួន​១០​គ្រួសារ​នា​ពេ​នេះ គឺ​បានមកពី​ការរួមចំណែក​របស់​ក្រុមការងារ​យុវជន​មនុស្សធម៌​និង​ការងារ​សង្គម និង ការរួមចំណែក​ពីសា​លាប​ង្រៀ​ង​ភាសា​កូរ៉េ​ប៊ូ​ឆន តាមរយៈ​លោក​យិន​សា​វ៉េ​ន​អភិបាលក្រុង​កំពង់ឆ្នាំង ដើម្បី​ជួយ​សំរាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ខ្វះខាត​។​

​លោក​ប៊ិន ស័​រ​បានអោយ​ទៀតថា​អំណោយ​ទាំងនេះ​ក្នុង​មួយ​គ្រួសារៗ​ទ​ទួ​បាន​អង្ករ​២៥​គីឡូក្រាម​,​ភួយ​មួយ​,​សារុង​មួយ​,​ថវិកា​១០​ម៉ឺន​រៀល និង គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត​។​លោក​យិន​សា​វ៉េ​ន​អិ​ភិ​បាល​ក្រុង​កំពង់ឆ្នាំង​មានប្រសាសន៍​ដោយ​គូសបញ្ជាក់ថាៈ​ទោះបី​អំណោយ​នេះ​មាន​ចំនួន​តិចតួច​ពិតមែនតែ​ក៏​អាចជួយ​ដោះស្រាយ​ការលំបាក​របស់​បងប្អូន បាន​មួយគ្រា​ផងដែរ​។​

​លោក​អភិបាលក្រុង​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដែល​បានមក​ទទួល​អំណោយ ទាំងអស់​ត្រូវខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត សំរាក​ក្នុង​មុង ដើម្បី​ការពារ​សុខភាព​កុំអោយ​ឈឺ​ស្កាត់ ខាតបង់​ថវិកា​,​ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​កុំអោយ​មាន​អគ្គីភ័យ​,​គោរព​ច្បាប់​ចរាចរណ៍​,​អប់រំ​កូនចៅ​អោយខិត​ខំរៀន​សូត្រ​និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿង​និង​អំពើ​អប្បាយមុខ​ផ្សេង​ដែល​សង្គម​ស្អប់ខ្ពើម​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម