​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជិត​១.០០០​គ្រួសារ​ទទួល​អំណោយ​ពី​លោកស្រី​ពេជ្រ​ច័ន្ទ​មុន្នី​ហ៊ុន​ម៉ា​ណែ​ត​

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ទឹកជំនន់​ជិត​១.០០០​គ្រួសារ​ទទួល​អំណោយ​សង្គ្រោះ​បឋម​ពី​លោកស្រី​ពេជ្រ​ច័ន្ទ​មុន្នី​ហ៊ុន​ម៉ា​ណែ​ត​។​ក្នុង​ពិធី​ផ្តល់​អំណោយ​ជួយ​សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ​លោកស្រី​បណ្ឌិត បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​បាន​លើកឡើងថា​៖​អំណោយ​សង្គ្រោះបន្ទាន់​បឋម​ដែល​ចែកជូន​ដល់​ពលរដ្ឋ​នេះ​ជា​ជំនួយ​មនុស្សធម៌​។

​ដើម្បី​ជួយ​សម្រាល​ការខ្វះខាត​មួយរយ​:​និង​បញ្ជាក់​ពី​ទឹកចិត្ត​ជួយ​គ្នា​ក្នុង​គ្រា​មាន​បញ្ហាលំបាក​ទីកន្លែង​ណា​មាន​ពលរដ្ឋ​ជួប​ទុក្ខលំបាក​ទីនោះ​គឺមាន​គណ​:​បក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ជាប់​ជាប្រចាំ​មិន​ថា​ពលរដ្ឋ​ជួប​គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ឬ​ជួប​ការលំបាក​នានា​ដែល​ពលរដ្ឋ​ត្រូវការ​ចាំបាច់​បំផុត​ក្នុង​គ្រាអាសន្ន​បានកើត​ឡើង​។​

​ជំនួសមុខ​ឱ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា លោកជំទាវ ពេជ្រ ច័ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)​បាន​ថ្លែង​ផ្តាំផ្ញើ​ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្មេងៗ​ជា​កូន ចៅ ជៀសវាង​កុំ​បណ្តោយ​ចុះ​លេង​ទឹក​ដោយ​គ្មាន​មនុស្ស​ចាស់​នៅ​ជាមួយ ។​រីឯ​មនុស្ស​ក៏​កុំ​ពិសារ​ស្រា​ច្រើន​ជោគជាំ​នាំ​ឲ្យ​ថ្លោះធ្លោយ​បណ្តាលឱ្យ​លង់ទឹក​បាត់បង់​អាយុជីវិត​បាន​។

ម្យ៉ាងទៀត​បងប្អូន​គប្បី​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អ​សិរ​ពិស​ផ្សេងៗ​ដែល​វា​ពួន​សម្ងំ​នៅក្នុង​ទី​ងងឹត​ក្នុង​បរិវេណ​ផ្ទះ ក្នុង​មុង ភួយ ហើយក៏​ត្រូវ​ថែរក្សា​សុខភាព​ជា​ចំបង​។​រ​ដោយ​ត្រូវ​អនាម័យ​ដៃ ជើង ពិសារ​ទឹកស្អាត ឬ​ទឹក​ដាំ​ពុះ ស​ម្រា​ន​ក្នុង​មុង​ជាប្រចាំ​ដើម្បី​ចូលរួម​ការពារ​ជំងឺ​ផ្សេងៗ ពិសេស​បញ្ហា​ជំងឺ​កូ​វិដ​-១៩ អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​គួរ​បញ្ជាក់ថា​៖​អំណោយ​ដែល​ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅពេលនេះ​មាន​សរុប​ចំនួន ៧៧៨​គ្រួសារ មកពី ២​ទីតាំង​ផ្សេងគ្នា​ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន​អង្ករ​ចំនួន ៥០​គីឡូក្រាម មី​១​កេស ទឹក​សុទ្ធ​១​កេស ទឹកដោះគោ​១​កេស ភួយ​១ សារុង​១ ប្រេងខ្យង​២​ដប សាប៊ូ​ដុស​ខ្លួន​១​ដុំ ថ្នាំដុសធ្មេញ​១​ដប ថ្នាំពេទ្យ​១​ឈុត និង​ថវិកា​ចំនួន ៥០០០០​រៀល​ផងដែរ ៕S/

​រូបថត​:​លោកជំទាវ ពេជ្រ ច័ន្ទ​មុន្នី​ហ៊ុន​ម៉ា​ណែ​ត​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន រួមទាំង​ក្រុមការងារ​ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​(​រូប​:​ភ្នំ​ខៀវ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular