​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ការកោតសរសើរ​ដល់​អាជ្ញាធរខេត្ត​ព្រះវិហារ​

ដោយៈ​សៅ​វ៉ាន់ឌី​ព្រះវិហារ​៖​លោកស្រី​ឱ​វណ្ណឌី​ន​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពា​ក្ស​ក្រសួងសុខាភិបាល​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​អ​ជ្ញា​ធរ​ខេត្តព្រះវិហារ​និង​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏ដូចជា​ស្ថាបន​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​.១៩​ទទួលបាន​ជោគ​ជ​យ័ ។​ពិសេស​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​.១៩​ចំនួន​២​នាក់​នៅ​ខេត្តព្រះវិហារ​រហូត​បាន​ជាសះស្បើយ​។​

​លោកស្រី​ឱ​វណ្ណឌី​ន​ក៏បាន​ថ្លែង​ជំរុញ​ដល់​អាជ្ញាធរខេត្ត​និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ត្រូវ​បន្ត​ត្រួតពិនិត្យ​សុខភាព​លើ​ភ្ញៀវ​ចេញចូល​នៅក្នុង​ខេត្តព្រះវិហារ​ឱ្យបាន​ត្រឹមត្រូវ​ដោយសារ​ខេត្ត​មួយ​នេះ​ជាប់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ក៏ដូចជា​ខេត្ត​ដែល​សំបូរ​តំបន់​ទេសចរណ៍​។​

​លោក​អភិបាលខេត្ត​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​និង​ក្រុមការងារ ក៏ដូចជា​សប្បុរស​នានា បាន​ជួយឧបត្ថម្ភ​ថវិកា​និង​សម្ភារ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​.១៩​ក៏​ដូច​ជាការ​អរគុណ​ចំពោះ​ក្រុមគ្រូពេទ្យ​ប្រចាំ​នៅ​ម​ណ្ឌុ​ល​ច​ត្តា​ឡី​ស័ក​។​ក៏ដូចជា​មន្ត្រី​ប្រចាំការ​ផ្សេងទៀត​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​.១៩​នៅក្នុង​ខេត្តព្រះវិហារ​។​

​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​នេះ លោកស្រី​ឱ វណ្ណឌី​ន តំណាង​លោក​សាស្ត្រាចារ្យ​បណ្ឌិត​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អមដំណើរ​ដោយ​លោកស្រី​លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​និង​ក្រុមការងារ បាន​ចូលជួប​សម្តែង​ង​ការគួរសម សំណេះសំណាល​ជាមួយ​លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​៕​S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...