Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​ចូលរួ...

កម្ពុជា​ចូលរួម​កិច្ចប្រជុំ​IMF ស្តីពី “​ក្របខ័ណ្ឌ​សមាហរណកម្ម​គោលនយោបាយ​”

ដោយ​:​ស៊ា ថាំង​/​ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា លោក​វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហរិញ្ញវត្ថុ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ច​ប្រ​ជុំំ​តុមូល​ប្រចាំឆ្នាំ​រវាង​មូ​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​លទ្ធផល​នៃ​ការសិក្សា​របស់ IMF ស្តីពី “​ក្របខ័ណ្ឌ​សមាហរណកម្ម​គោលនយោបាយ (Integrated Policy Framework)”​


​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ក្នុង​កិច្ចប្រជុំ​នេះ​លោកស្រី Kristalina Geogieva ប្រធាន​មូ​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ថ្លែង​ទៅកាន់​បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ទេសាភិបាល​ធនាគា​កណ្តាល​អាស៊ាន​ដោយបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក៏​ដូច​លទ្ធផល​ល្អប្រសើរ​របស់​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​ក្នុង​កិច្ចការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ពិភពលោក កំពុង​ទទួលរង​ការប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ លោកស្រី​បាន​គូសបញ្ជាក់ថា ស្ថិតក្នុង​បរិការណ៍ ដែល​អាទិភាព​ត្រូវបាន​ផ្តល់​លើ​ការគិតគូ​រលើ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ កិច្ចប្រជុំ​នាពេលនេះ​គឺជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ចែករំលែក​បទពិសោធន៍​និង​ពិភាក្សា​រក​ធាតុ​ចូ​ពី​សំណាក់​ប្រទេស​នីមួយៗ​ក្រោម ក្របខ័ណ្ឌ​សមាហរណកម្ម​គោលនយោបាយ (Integrated Policy Framework)​ដែល​ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ឱ្យបាន​កាន់តែច្បាស់​ពី​ការប្រើប្រាស់​ឧបករណ៍​គោលនយោបាយ​របស់​ប្រទេស​នីមួយៗ និង​ផ្តល់​ជា​វិធីសាស្ត្រ​ក្នុងការ​វិភាគ ដើម្បី​លើកកម្ពស់​យន្តការ​សម្របសម្រួល​រវាង គោលនយោបាយ​រូបិយវត្ថុ និង​គោលនយោបាយ​សារពើពន្ធ និង​ដើម្បី​ជា​មូលដ្ឋាន​សម្រេចចិត្ត​ជ្រើសរើស​កញ្ចប់​គោលនយោបាយ​ចម្រុះ (Policy Mix) សមស្រប​មួ​ប្រកបដោយ​ថាមវន្ត​ភាព​,​ប្រទាក់ក្រឡា​,​ប្រសិទ្ធភាព​និង​ស័ក្តិ​សិទ្ធ​ភាព​ក្នុង​គោលដៅ​គ្រប់គ្រង​ការប្រែប្រួល​នៃ​លំហូរ​មូលធន​និង​រក្សា​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ព្រមទាំង​ជាពិសេស​ព​ន្លឿ​ន​នូវ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជារួម​ក្រោយ​ឥ​ទ្ធ​ពល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​ថមថយ និង​បញ្ចប់​ទៅជា​ស្ថាពរ​។​


​លោក រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​វ​ង្សី វិស្សុត បាន​បញ្ជាក់ថា សម្រាប់​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍ ក្នុង​កិច្ចការពារ​ទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍​និង​ករណី​ឆ្លង​មកពី​ក្រៅប្រទេស តាមរយៈ​វិធានការ​តឹងរ៉ឹង​នានា​។ គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ប្រទេស​កម្ពុជា​រកឃើញ​ករណី​ឆ្លង​ចំនួន ២៨៦ នាក់ ក្នុងនោះ មាន ២៨០ នាក់​បានជា​សះស្បើយ​។ ទោះបីជា​កញ្ចុំ​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវ​គ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ ក៏ដោយ ការ​រាតត្បាត​ជា​សកល​នេះ បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​ដឹកនាំ​កំណើន របស់​កម្ពុជា ក្នុងនោះ​មាន​៖ វិស័យ​កាត់ដេរ​, វិស័យ​ទេសចរ​,​និង​វិស័យ​សំណង់​និង​អចលនទ្រព្យ​។​ដោយឡែក​នៅសល់តែ​វិស័យ​កសិកម្ម​មួ​ប៉ុណ្ណោះ​ដែល​នៅតែ​ជា​វិស័យ​ដែលមាន​សក្តានុពល សម្រាប់​យកមក​ទប់ទល់​ការប៉ះទង្គិច និង​គាំទ្រ​បន្ថែម​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ក្នុងស្រុក​។ ជាងនេះទៀត​, វិស័យ​ហិរញ្ញវត្ថុ​ក៏​កាន់តែ​រង​សម្ពាធ​ធ្ងន់​ទៅៗ ហើយ​កាន់តែ​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ជីវភាព​ប្រជាជន​ទូទៅ និង​វិស័យ​ឯកជន​ខណៈដែល​វិស័យ​សារពើពន្ធ​ក៏​កំពុង​រង​នូវ​បន្ទុក​កាន់តែ​ធ្ងន់​ដោយសារ​ម្ខាង​ចំណូល​ជាតិ​ត្រូវ​រពឹង​ថា​នឹង​ធ្លាក់ចុះ និង​ដោយសារ​ម្ខាង​ទៀត តម្រូវការ​ចំណាយ​ក៏​កាន់តែ​កើនឡើង​។​


​ជា​វិធានការ​ឆ្លើយតប រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​វិចារណ​កម្ម​ថវិកា​មិនចាំបាច់ ដោយ​សន្សំ​បាន​ថវិកាជាតិ បាន​ប្រមាណ​មួយ ប៊ី​លាន​ដុល្លារ ដើម្បី​កៀរគរ​ជា​ធនធាន​សម្រាប់​ប្រើប្រាស់​លើ​ការងារ​អាទិភាព ក្នុងនោះ​មានមុខ​សញ្ញា​ចំណាយ ជា​កញ្ចប់​អន្តរាគមន៍​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ទំហំ​ទឹកប្រាក់ ១,១៦៤ ប៊ី​លាន​ដុល្លារ សម្រាប់​ផ្តោតលើ សកម្មភាព​ការងារ​ក្រោម​អភិក្រម​មុខ​៤ ក្នុងនោះ​មានៈ​១. ថវិកា​ដើម្បី​ប្រយុទ្ធ​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ,២. ថវិកា​សម្រាប់​ដោះស្រាយ​ការប៉ះទង្គិច​ផែ្ន​ក​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ដោយ​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ទៅដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដើម្បី​ធានាថា​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ដាច់ពោះ​ស្លាប់​,៣.​ថវិកា​សម្រាប់​រក្សា​ភាព​ធន​នៃ​សេដ្ឋកិច្ច​ក្នុងស្រុក​ទល់នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ ហើយ​ត្រៀម​ព្រួល​សេដ្ឋកិច្ច ដើម្បី​ងើបឡើង​វិញ​ក្រោយ​ចប់​កូ​វីដ​១៩​និង​៤.​ថវិកា​សម្រាប់​ធានា​និង​រក្សា​ស្ថិរភាព និង​សន្តិសុខ​នៅក្នុង​សង្គម​។

ផ្អែកលើ​អភិក្រម​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​ចំនួន ៦ ជុំ ដោយ​គ្របដណ្តប់​លើ​អន្តរ​វិស័យ​មានដូចជា ១. វិធានការ​សារពើពន្ធ​ដូចជា ការលើកទឹកចិត្ត និង​ការលើកលែង​ផ្នែក​ពន្ធ ,២. វិធានការ​ហិរញ្ញវត្ថុ មានដូចជា​យន្តការ សហ​ហិរញ្ញប្បទាន និង​ការចែករំលែក​ហានិភ័យ ការបង្កើត​មូ​និ​ធិ​ធានា​ឥណទាន ក៏ដូចជា​ឧបករណ៍​ហិរញ្ញប្បទាន​ដទៃទៀត ,៣. វិធានការ​ជំនួយ​សង្គម មានការ​ផ្ទេរ​សាច់ប្រាក់​ទៅកាន់​ជនក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ កម្មវិធី​សាច់ប្រាក់​ពលកម្ម ក៏ដូចជា​ផ្តល់​​ការបណ្តុះ​ បណ្តាល និង​បណ្តុះបណ្តាល​ឡើងវិញ​សម្រាប់​អ្នក​បាត់បង់​ការងារ និង​៤. វិធានការ​កែទម្រង់រ​ច​នា​សម្ព័ន្ធ ដែលជា​ការប្តេជ្ញា​រយៈពេល​វែង មានដូចជា ការបន្ត​លើកកម្ពស់​ការសម្របសម្រួល​ពាណិជ្ជកម្ម និង​បរិយាកាស​វិនិយោគ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមត្ថកិច្ចសម្រេច​បិទ​ហាង​...

ដោយៈ ស​រិ​ទ្ធ​/​កណ្តាលៈ ហ...

កម្មករ​រ៉ែ​ចិន​១៨​នាក់​ស្...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ...

ក្មេងប្រុស​ម្នាក់ ធ្លាក់ច...

​ដោយៈ សុខុម​/​ស្ទឹងត្រែងៈ...

លោក ហ៊ុន ម៉ា​នី ផ្តល់​សម្...

ដោយៈ ភ្នំ​ខៀវ​/​ប៉ៃលិនៈ ល...