Home ព័ត៌មានជាតិ សន្តិសុខ ​ករណី​បាក់​ផ្...

​ករណី​បាក់​ផ្ទះ​ធ្លាក់​ឪពុក​និង​កូន​ចូល​ទឹកស្ទឹង​ថ្មពួក ទើប​រក​សព​ឳ​ពុក​ឃើញ​

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ករណី​បាក់​ផ្ទះ​នា​ក្បាលស្ពាន​អាមេរិកាំង​ធ្លាក់​ឪពុក​និង​កូន​ចូល​ទឹកស្ទឹង​ថ្មពួក​កាលពី​ជំនន់​ផ្លេកបន្ទោរ​កន្លង​មកដល់​ទឹក​ស្រក​ទើប​រក​សព​ឃើញ​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​។​សព​មានឈ្មោះ​ណាត​លន​អាយុ​៥៤​ឆ្នាំ​កាល​នៅរស់​គាត់​ស្នាក់​នៅផ្ទះ​ជាប់​នឹង​ក្បាលស្ពាន​នា​ភូមិ​កសិណ​ឃុំ​/ ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍​សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក​បានឱ្យដឹង​កាលពី​ថ្ងៃទី​២១​ខែតុលា​ថា​៖ កាលពី​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០​ជំនន់​ផ្លេកបន្ទោរ​ដែល​បង្ក​ពី​ជំនន់​ទឹកភ្លៀង​និង​ទឹកធ្លាក​ពី​ប្រទេស​ថៃ​បាន​បង្ក​ឱ្យ​ទឹក​ឡើង​យ៉ាងគំហុក​ហូរ​ខ្មួលខ្មាញ់​បុក​ដាច់​ដី​ក្បាលស្ពាន​ទី​១​ឬ​ស្ពាន​អ​មេ​រិ​កាំ​ង​។​ក្នុងនោះ​ក៏បាន​ទាញ​បំបាក់​ផ្ទះ​ជនរងគ្រោះ​ហើយ​ទាញ​បុរស​ជា​ឳ​ពុក​និង​កូនប្រុស​ធ្លាក់ចូល​ស្ទឹង ។​

​ភ្លាមៗ​សមត្ថកិច្ច​បាន​ប្រើ​មធ្យោបាយ​សរុប​មុជ​រាវរក​ឃើញ​សព​កូន តែ​បាត់​សព ឪពុក ។​ជំនន់​ផ្លេកបន្ទោរ​នោះ ក៏បាន​ពន្លិច​ប្រជុំជន​ស្រុក​ថ្មពួក​ប្រមាណ​៧០​ភាគរយ ។ ក្នុងនោះ ក៏បង្ក​លិច​សាលាស្រុក និង​ការិយាល័យ​ជំនាញ​នៅ​បរិវេណ​នោះ រួមទាំង​អធិការដ្ឋាន​នគរបាល​ស្រុក មន្ទីរពេទ្យបង្អែក​ស្រុក​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ស្រុក​និង​មណ្ឌល​សុខភាព​ឃុំ​៕S/

​រូបថត ៖ ករណី​បាក់​ផ្ទះ​ធ្លាក់​ឪពុក​និង​កូន​ចូល​ទឹកស្ទឹង​ថ្មពួក ទើប​រក​សព​ឳ​ពុក​ឃើញ (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ធ្វ...

​ដោយ​: រ៉ា​មន / ភ្នំពេញ​:...

នាយករដ្ឋមន្ត្រី​ក្រូ​អាស៊...

​ប្រែ​សម្រួលៈ​វាសនា​/​បែ​...