ក្រសួងអប់រំអនុញ្ញាតឱ្យបើកដំណើរការសេវា រថយន្តដឹកសិស្ស, សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាឯកជន

ដោយ៖ដេប៉ូ/ភ្នំពេញ៖បន្ទាប់ពីផ្អាកឱ្យដំណើរការសេវាមួយចំនួនដោយសារតែបញ្ហារោគជំងឺកូវីដ១៩រីករាលដាលមក ពេលនេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញដូចជា៖សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាព​អប់រំ​កាយ និងកីឡា និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាឯកជន។

យោងតាមលិខិតររបស់ក្រសួងអប់រំដែលបានចេញផ្សាយនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះបានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួង​អនុញ្ញាត​ជា​គោលការណ៍ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាត ឲ្យបើកដំណើរការគ្រឹះស្ថានសិក្សា​ឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ជាមួយគ្នានេះបើក្នុងករណីក្រសួងពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណា មិនបានអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ប្រទះឃើញ បុរស​ម្នា...

ដោយៈ ស​រិ​ទ្ធ/កំពង់ឆ្នាំង...

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ​: ជា​សីហៈ​/​ភ្នំពេញ​:...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...