ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រទី២៣ខែតុលាឆ្នាំ២០២០ស្អែកនេះដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១និងរបៀបវារៈមួយចំនួនទៀត។នេះបើយោងតាមសេច ក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖១៖បន្ថែមនូវរបៀបវារៈថ្មីមួយទៀតស្តីពីការអភិវឌ្ឍន៍គម្រោ ងវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព១៥០មេហ្គាវ៉ាត់នៅស្រុកថ្មបាំងខេត្តកោះកុងនិងគម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុលពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវនិងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។២៖ពិនិត្យនិងពិភាក្សាលើសេ ចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។ ៣៖ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៩និងទី៤៖ ពិនិត្យនិងពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនទៀត ៕

