ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យមនុស្សចំនួន ៣៩នាក់ស្លាប់ ,ប៉ះពាល់ប្រជាពលរដ្ឋជាង ៤សែន ៦ម៉ឺននាក់ ,ជម្លៀសទៅទីទួលសុវត្ថិភាពជាង ៤ម៉ឺន ៦ពាន់នាក់ ,ប៉ះពាល់ផ្ទះជាង ១០ម៉ឺនខ្នង ,ស្រូវលិចទឹកជាង ២សែន ៣ម៉ឺនហិកតា ,ដំណាំរួមផ្សំជាង ៨ម៉ឺនហិកតា និងប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហមជិត ៥០០គីឡូម៉ែត្រ។
អ្នកនាំគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកឃុន សុខា បានថ្លែង ប្រាប់រស្មីកម្ពុជាកាលពី ព្រលប់ថ្ងៃទី២២ ខែតុលា ថា ទិន្នន័យផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២១ ខែតុលាប៉ះពាល់ ១៩ រាជធានី-ខេត្ត ស្មើ ១១០ក្រុង ស្រុក ខណ្ឌរួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យសៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាមកណ្តាល កំពង់ឆ្នាំង កំពង់ធំ។
គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា “ប្រជាជនប្រមាណជាង ៤៦ម៉ឺននាក់ ទទួលរងផលប៉ះ ពាល់ ,ប្រជាជនដែលជម្លៀសជិត ៥ម៉ឺន នាក់ ,ប្រជាជនស្លាប់ចំនួន៣៩,លំនៅឋានរងផលប៉ះពាល់ប្រមាណ ១០ម៉ឺន ខ្នង ,សាលារៀនប្រមាណជាង ៧០០កន្លែងត្រូវលិច ,ស្រូវលិចទឹកប្រមាណជាង ២៣ម៉ឺនហិកតា និងដំណាំរួមផ្សំលិចទឹកជាង ៨ម៉ឺន ហិកតា,ផ្លូវជាតិ ផ្លូវខេត្ត ប៉ះពាល់ប្រមាណ ៤៦៥ គីឡូម៉ែត្រ ផ្លូវលំជនបទលិចទឹកប្រមាណ១៦៦៥ឋ៕សរន