Home ព័ត៌មានជាតិ សន្តិសុខ លទ្ធផល១៥០ថ្ងៃ...

លទ្ធផល១៥០ថ្ងៃ នៃការអនុវត្ត យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅ សាលាដំបូងខេត្តកោះកុង

លទ្ធផល១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្តកោះកុង

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថាកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី -ខេត្ត (គ.យ. ក.ស) បានបើកកិច្ចប្រជុំសរុបលទ្ធផលរយៈពេល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ដែលបានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគ.យ.ក.ស និងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ទូទាំង ប្រទេស។

ជាលទ្ធផល សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុងបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌចាស់ដែលកកស្ទះដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុប ៣០៣ រឿង ស្មើនឹង ១០០% នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះ(សំណុំរឿងដែលត្រូវបានជំនុំ ជម្រះរួចមានចំនួន ១៣០ រឿង ស្មើនឹង ១០០% នៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ)។ បន្ថែមពីនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង ក៏បានដោះស្រាយសំណុំរឿងព្រហ្ម ទណ្ឌថ្មី មានចំនួន ៣៩២ រឿង ស្មើនឹង៧៨.២៤% នៃសំណុំរឿងថ្មីទាំងអស់ ។ ជាមួយនឹងលទ្ធផលខាងលើ នេះ គ .យ.ក .ស ក៏បានប្រកាសអំពីភាពជោគជ័យនៃការអនុវត្តយុទ្ធនាការរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...