ដោយៈសុផល/ភ្នំពេញ៖ realme 7i “ស្មាតហ្វូនដែលមានបំពាក់កាមេរ៉ា៤គ្រាប់ និងមានតម្លៃក្រោម២៥០ដុល្លារដំបូងគេនៅកម្ពុជា” នឹងត្រូវដាក់លក់លើកដំបូងជាផ្លូវការនៅថ្ងៃទី២៣ខែតុលា។ ការបំពាក់ជាមួយនឹងកាមេរ៉ាលំដាប់Flagship 64MP Ultra Clear ៤គ្រាប់ ថាមពលថ្មធំ 5000mAh និងអេក្រង់កម្រិត90Hz ធ្វើឱ្យវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យបំផុតនាំនូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់ វ័យក្មេង។ នៅក្នុងទីផ្សារកម្ពុជា realme គឺជាម៉ាកបច្ចេកវិទ្យាដំបូងគេដែលហ៊ានយកបច្ចេកវិទ្យាលំដាប់Flagship 64MP Ultra Clear ៤គ្រាប់មកបំពាក់នៅក្នុងជួរតម្លៃ ២៤៩ ដុល្លារ និងក្លាយជាម៉ាកបច្ចេកវិទ្យាពេញនិយមយ៉ាងពិតប្រាកដ ។
រហូតមកដល់បច្ចុប្បន្ន realmeគឺតែងតែហ៊ានឆ្ពោះទៅរកលំដាប់ថ្នាក់ទី១សម្រាប់ផ្នែកផលិតផល realmeគឺតែងតែហ៊ានធ្វើជាម៉ាកបច្ចេកវិទ្យាពេញនិយមដែលឈានមុខគេ បង្កើតនូវផលិតផលដែលមានបច្ចេកទេសល្អនិងទទួលបានពានរង្វាន់ការរចនាលំដាប់អន្តរជាតិ ដូចជាrealme X50 Pro ដែលជាផលិតផល Flagship 5G ដំបូងនិងមានបំពាក់នូវបច្ចេកវិទ្យាសាកលឿន65W SuperDart និងទទួលបានពានរង្វាន់GOOD DESIGN AWARD 2020 និង DESIGN AWARD ចំំណែក Buds Q ដែលបានរចនាដោយអ្នករចនាល្បីនៅHermesក៏ទទួលបានពានរង្វាន់ GERMAN DESIGN AWARD WINNER 2021និងDESIGN AWARD ។
សម្រាប់ផ្នែកអ្នកប្រើប្រាស់ យុវវ័យសម័យបច្ចុប្បន្នគឺចូលចិត្តកត់ត្រាការរស់នៅ ក៏ដូចជាហ៊ានស្វែងរកនូវអ្វីដែលជាខ្លួនឯង realme ជាម៉ាកដែលហ៊ានយកបច្ចេកវិទ្យាដែលឈានមុខគេមកបំពាក់ក្នុងជួរតម្លៃកាន់តែទាបហើយនៅក្នុងជួរតម្លៃនីមួយៗគឺមានបង្កើតនូវជម្រើសផលិតផលល្អបំផុតសម្រាប់បំពេញតម្រូវការរបស់យុវវ័យ និងជួយលើកទឹកចិត្តយុវវ័យឱ្យសម្រេចនូវរឿងដែលពួកគេចូលចិត្តនិងចង់ធ្វើតាមរយៈតម្លៃសមរម្យបំផុត។
realme 7seriesដែលមានបំពាក់កាមេរ៉ា64MP Ultra Clear 4គ្រាប់លំដាប់Flagship មិនត្រឹមតែអាចលេង Filters ប្តូរពណ៌ថ្មីៗជាច្រើន ដែលមានrealme 7Pro ដែលមានបំពាក់បច្ចេកវិទ្យា65W SuperDartដំបូងគេ ហើយនឹងrealme 7ដែលមានបំពាក់នូវMedia Tek G95 ដំបូងគេ រួមទាំងrealme 7i ដែលមានការរចនាថ្មីនិងជាម៉ូឌែលមួយដែលបានយកបច្ចេកវិទ្យាកាមេរ៉ា 4 គ្រាប់លំដាប់Flagship យកមកបំពាក់នៅជួរតម្លៃ ២៤៩ដុល្លារ ដំបូងគេនិងជាម៉ូឌែលមួយដែលស័ក្តសមសម្រាប់អ្នកប្រើប្រាស់បំផុត។
វាជា“ លើកដំបូង” នៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាច្រើននិងតម្លៃ ជំរុញឱ្យបច្ចេកវិទ្យាកាន់តែពេញនិយម ដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាអោយរីកចម្រើនរួមគ្នា និងធ្វើឱ្យ realme អាចពង្រីកយ៉ាងឆាប់រហ័សដល់ទៅ61ទីផ្សារជុំវិញពិភពលោកហើយបានជាប់ចំណាត់ថ្នាក់លេខ៤នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលឆ្នាំ។
នាពេលអនាគតrealmeនឹងបន្តការរីកចម្រើនបន្តនាំមកនូវផលិតផលដែលមានគុណភាពខ្ពស់និងតម្លៃកាន់តែសមរម្យដល់អ្នកប្រើប្រាស់ ធ្វើឱ្យបទពិសោធន៍ប្រើប្រាស់របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ដូចដែលលោកSky Li ដែលជានាយកប្រតិបត្តិរបស់realmeបានបង្ហាញថា “ពួកយើងបានប្រើរយៈពេលពីរឆ្នាំដើម្បីបញ្ជាក់ថាម៉ាកផលិតផលថ្មីមួយក៏មានឱកាសដូចគ្នា ហើយនេះគ្រាន់តែជាការចាប់ផ្តើម អនាគតគ្មានដែនកំណត់ យើងដឹកនាំស្មារតីឆ្ពោះទៅមុខទាំងអស់គ្នា”៕Ph