Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិសចាប់ជនជ...

ប៉ូលិសចាប់ជនជាតិចិន៤នាក់បាញ់ចូលក្នុងហាងចាក់សាក់របួស២នាក់

ប៉ូលិសចាប់ជនជាតិចិន៤នាក់បាញ់ចូលក្នុងហាងចាក់សាក់របួស២នាក់

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ជនជាតិចិនមួយក្រុមបានបាញ់រះជាច្រើនគ្រាប់ចូលទៅក្នុងហាងចាក់សាក់ជនជាតិចិនមួយកន្លែងបណ្តាលឲ្យបុរសជនជាតិចិន២នាក់របួស។ករណីនេះ កើតនៅ​ចំណុចមហោស្រពចាស់ ស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

យោងតាមរបាយការណ៍បានឲ្យដឹងថា មានជនជាតិចិន ៤នាក់ ជិះរថយន្តម៉ាក HUMMER ពណ៌ស បានដកអាវុធខ្លី ១ដើម បាញ់រះជាច្រើនគ្រាប់ចូលទៅក្នុងហាងចាក់សាក់ជនជាតិចិនមួយកន្លែង នៅចំណុចមហោស្រពចាស់ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យរបួសបុរសជនជាតិចិន២នាក់ (១នាក់របួសដៃ និង១នាក់ទៀតរបួសជើង) ។បន្ទាប់ពីធ្វើសកម្មភាពបាញ់រះរួចមក ជនសង្ស័យបានជិះរថយន្តគេចខ្លួនបាត់ ។ 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលទាំង៤ធ្វើការស្ទាក់និងដេញប៉ផាប់ពភីង រហូតដល់ចំណុចឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យទាំង៤នាក់ បានចុះ​ពីរថយន្ត រត់ថ្មើរជើងកាត់តាមបណ្តោយឆ្នេរឯករាជ្យ ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចយើងចាប់ខ្លួនបានតែម្តង ។

ជនរងគ្រោះទាំង២នាក់៖១-ឈ្មោះ CHANG JINLONG អាយុ៤០ឆ្នាំ ជនជាតិចិន កាន់​លិខិតឆ្លងដែនលេខៈ EE2471751 មុខរបរ បើកហាងចាក់សាក់ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវដើមដៃខាងឆ្វេង១គ្រាប់(ធ្លាយ)។២-ឈ្មោះ CHA YON BING អាយុ ២៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន​(យកទៅបន្តវីសា)មុខរបរបើកហាងលក់ស្លឹកតែ ស្នាក់នៅក្រុម​ទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវប្រអប់ជើងខាងឆ្វេង១គ្រាប់(ចំបញ្ឆិត)។

ជនសង្ស័យទាំង៤នាក់៖១-ឈ្មោះ HUANG XIAO HU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិនគ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅ សណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។ ២-ឈ្មោះ QIAN SHI CAI ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែន​ជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។៣-ឈ្មោះ CHENG YOU WEN ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ ប្តូរប្រាក់ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៤-ឈ្មោះ YIN YA GIANG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិត​ឆ្លងដែនជាប់ខ្លួនមុខរបរបុគ្គលិកកាស៊ីណូ ហាវឆឹង ផ្នែក សេវាកម្មបម្រើអតិថិជន ស្នាក់នៅសណ្ឋាគារ ហាវឆឹងស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖អាវុធខ្លី១ដើម ម៉ាកCZ-75 (លេខរលុប),បង់១ និងគ្រាប់កាំភ្លើងចំនួន​២០គ្រាប់ ។រថយន្តម៉ាក HUMMER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7260 ។វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុសម្បកកាទុស ១០គ្រាប់ ។

ករណីនេះកើតឡើងដោយសារ ជនសង្ស័យឈ្មោះ HUANG XIAO HU បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដែលជាប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ CHANG JINLONG ដោយប្រពន្ធរបស់ជនសង្ស័យខឹងខ្លាំង​ពេក ក៏បានអារដៃខ្លួនឯងបណ្តាលឲ្យរងរបួស បន្ទាប់ពីដឹងរឿងនេះជនរងគ្រោះឈ្មោះ CHANG JINLONG បានទៅមើលប្អូនស្រីរបស់ខ្លួនដែលកំពុងព្យាបាលរបួស​នៅមន្ទីរ ពេទ្យ។ពេលនៅក្នុងមន្ទីរពេទ្យ ជនសង្ស័យឈ្មោះ HUANG XIAO HU មិនបានទៅមើល​ប្រពន្ធទេ ដោយទុកឲ្យបក្ខពួក ២នាក់:(១-ឈ្មោះ QIAN SHI CAI , ២-ឈ្មោះCHENG YOU WEN ) នៅមើលជំនួស ពេលនោះជនរងគ្រោះបានសួរនាំ ហេតុអ្វីមិនឃើញជនសង្ស័យ​ឈ្មោះ HUANG XIAO HU មកមើលប្រពន្ធដែលកំពុងសម្រាកនៅមន្ទីរពេទ្យ​បន្ទាប់មកក៏មានមិត្តភក្តិរបស់ជនរងគ្រោះបានដេញវាយ និងប្រើកាំបិតដេញកាប់ ទៅលើបក្ខពួករបស់ជនសង្ស័យ ២នាក់នោះ តែពួកគេទាំង២នាក់ បានរត់ គេចខ្លួនទាន់ ហើយក៏បើករថយន្ត ម៉ាក HUMMER ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BI-7260 ចេញទៅរកជនសង្ស័យឈ្មោះ HUANG XIAO HU និងជនសង្ស័យឈ្មោះ YIN YA GIANG ដោយពួកគេបានប្រាប់ពីរឿងត្រូវបានមិត្តភក្តិរបស់ជន​រងគ្រោះ ដេញវាយនិងកាប់ ហើយជនសង្ស័យទាំង ៤នាក់ ក៏បានបើករថយន្ត ម៉ាកHUMMER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7260 ទៅហាងចាក់សាក់របស់ជនរងគ្រោះនៅមហោស្រពចាស់ ។ពេលទៅដល់ជនសង្ស័យទាំង៤នាក់ បានចុះពីរថយន្ត និងគោះទ្វារហាងរបស់ជនរងគ្រោះ ពេលនោះជនរង គ្រោះមិនព្រមបើកទ្វារ ជនសង្ស័យឈ្មោះ HUANG XIAO HU ក៏បានដកកាំភ្លើងខ្លី១ដើម ម៉ាក CZ-75 បាញ់ចូលទៅក្នុងហាងរបស់ជនរងគ្រោះ​ចំនួន១០គ្រាប់ បណ្តាលឲ្យជនរងគ្រោះទាំង ២នាក់ ត្រូវគ្រាប់កាំភ្លើងម្នាក់មួយគ្រាប់ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៤នាក់ បានជិះរថយន្តគេចខ្លួនទៅឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ  ហើយក៏ត្រូវកម្លាំង​សមត្ថកិច្ចចាប់ខ្លួនបានតែម្តង ៕សរន/Ha

ប៉ូលិសចាប់ជនជាតិចិន៤នាក់បាញ់ចូលក្នុងហាងចាក់សាក់របួស២នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...