Home ព័ត៌មានជាតិ សេដ្ឋកិច្ច កិច្ចប្រជុំតុ...

កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន ជាមួយ នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ

លោកជាចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជា

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ:នៅថ្ងៃទី២២ ខែតុលា នេះលោកជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន ជាមួយលោកស្រីKristalina Georgieva នាយិកាគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាឱកាសកិច្ចប្រជុំប្រចាំឆ្នាំ២០២០ របស់ធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ តាមរយៈ Video Conference។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ានបានផ្លាស់ប្តូរយោបល់និងពិភាក្សាពីបញ្ហាប្រឈម ការអនុវត្តន៍គោលនយោបាយ ព្រមទាំងស្នើសុំជំនួយទៅ IMF។

នៅឆ្នាំ២០២០នេះ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តន៍នយោបាយចម្រុះ ក្នុងនោះរួមមាននយោបាយរូបិយវត្ថុ នយោបាយអត្រាប្តូរប្រាក់ នយោបាយម៉ាក្រូប្រុងប្រយ័ត្ន និងវិធានការគ្រប់គ្រងលំហូរមូលធន ជាដើម ដើម្បីទប់ទល់នឹងវិបត្តិ ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩។ តាមរយៈបទពិសោធន៍ពីការអនុវត្តន៍នយោបាយចម្រុះកន្លងមកនៅក្នុងប្រទេសចំនួន៧ (ប្រេស៊ីល ឥណ្ឌណេស៊ី សាធារណរដ្ឋកូរ៉េខាងត្បូង ម៉ិកស៊ិក ប៉េរូ ថៃ និងម៉ាឡេស៊ី) មូលនិធិរូបិយវត្ថុអន្តរជាតិបានចងក្រងជាឯកសារ​ស្រាវជ្រាវមួយសម្រាប់បម្រើដល់ការអនុវត្តន៍នយោបាយចម្រុះ ឱ្យមានប្រសិទ្ធភាព ទៅតាមស្ថានភាពប្រទេសនីមួយៗ។ 

ជារួម រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធភាពនៃការស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងបានស្នើឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិបន្តជួយប្រឹក្សាលើការអនុវត្តន៍នយោបាយ ជាពិសេសការផ្តល់ការសម្របសម្រួលលើការអនុវត្តន៍នយោបាយឆ្លងប្រទេស ដោយសារតែកន្លងមកការអនុវត្តន៍​នយោបាយនៅក្នុងប្រទេសមួយអាចមានឥទ្ធិពលដល់ប្រទេសដទៃ​ទៀត ជាពិសេសពីប្រទេសអភិវឌ្ឍន៍ទៅប្រទេសកំពុង​លូតលាស់។កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តន៍នយោបាយវិត្ថារកម្មទាំងផ្នែកសារពើពន្ធនិងរូបិយវត្ថុដើម្បីជួយជ្រោងសកម្មភាពសេដ្ឋកិច្ចឱ្យងើបឡើងវិញ, គាំទ្រឱ្យមានការប្រើប្រាស់នយោបាយម៉ាក្រូប្រុងប្រយ័ត្ននិងវិធានការគ្រប់គ្រងលំហូរមូលធន ក្នុងគោលដៅពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងអត្រាប្តូរប្រាក់ជាដើម។ លើសពីនេះ គោលនយោបាយចម្រុះទាំងនេះ ត្រូវអនុវត្តឡើងដោយមានការសម្របសម្រួល និងពេលវេលាច្បាស់លាស់ ជាពិសេស ការរក្សានូវឯករាជ្យភាពរបស់ធនាគារកណ្តាល។

គួរបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់ប្រឹក្សាផ្នែកនយោបាយសេដ្ឋកិច្ច។ ក្នុងនាមជាតំណាងកម្ពុជា ក្នុងក្រុមប្រឹក្សាទេសាភិបាល របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឯកឧត្តម ជា ចាន់តូ បានពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ហើយកន្លងមក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ជាពិសេសទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរបស់ IMF៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ហោរាសាស្ត្រ​

​ ​ ​ ​ ​ប្រចាំថ្ងៃ​ច័ន្...

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...