Home ព័ត៌មានជាតិ សង្គម មិនមានករណីជាស...

មិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេនៅថ្ងៃទី២២ តុលា នេះ

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:ដោយយោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល ថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ ស្ថានភាពជំងឺកូវីដ-១៥ នៅកម្ពុជា គឺមិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានថ្មីដែរ។

ក្រសួងសុខាភិបាលក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល និងក្រុម គ្រូពេទ្យទាំងអស់នៅ​ទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាម៉េរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថាន ជាតិសុខភាពសាធារណៈ និងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អ ប្រសើរបំផុត ក្នុងការជួយវពិនិត្យសុខភាព និងស្រាវជ្រាវរកករណ៏កូវីដ-១៩ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លង មក រួមទាំងការដាក់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕ /R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​បងប្រុស មាន​សតិ​មិន​ប្រក...

​ដោយៈ ប​.​ជ័យ / កំពង់ធំៈ ...

​អង្គការ​ឃែ ផ្តល់​សំភារ ដ...

ដោយៈ មុនី រ័ត្ន / ភ្នំពេញ...

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ចុះបង្ក្រាប​បទល្មើស​នេសាទ...

ដោយ​: គ្រញូង / បាត់​ដុះ​ប...