Home ព័ត៌មានអន្តរជាតិ ពូទីន ៖ សម្ព័...

ពូទីន ៖ សម្ព័ន្ធភាពយោធារវាងរុស្ស៊ីនិងចិនមិនអាចច្រានចោលបានឡើយ

ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២តុលាថាឥឡូវនេះមិនចាំបាច់មានសម្ព័ន្ធភាពយោធារុស្ស៊ី-ចិនទេ ប៉ុន្តែបានកត់សម្គាល់ថាវាអាចនឹងត្រូវបង្កើតឡើងនាពេលអនាគត។

សេចក្តីថ្លែងការណ៍របស់លោកពូទីនបានបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូនិងទីក្រុងប៉េកាំង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរជាមួយសហរដ្ឋអាម៉េរិក។ មេដឹកនាំរុស្ស៊ីរូបនេះក៏បានធ្វើការអំពាវនាវយ៉ាងខ្លាំងផងដែរដើម្បីបន្តកិច្ចព្រមព្រៀងស្តីពីការត្រួតពិនិត្យអាវុធដែលនៅសល់ចុងក្រោយរវាងរដ្ឋាភិបាលក្រុងមូស្គូនិងវ៉ាស៊ីនតោន។

នៅពេលសួរក្នុងសន្និសីទតាមវីដេអូជាមួយអ្នកជំនាញនយោបាយអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ថាតើសម្ព័ន្ធភាពយោធារវាងមូស្គូនិងប៉េកាំងអាចទៅរួចទេ លោកពូទីនបានឆ្លើយតបថា “យើងមិនត្រូវការវាទេ ប៉ុន្តែតាមទ្រឹស្តីវាពិតជាអាចទៅរួចក្នុងការស្រមៃអំពីវា”។

រុស្ស៊ីនិងចិនបានសាទរចំពោះ “ភាពជាដៃគូយុទ្ធសាស្ត្រ” របស់ពួកគេប៉ុន្តែរហូតមកទល់ពេលនេះបានច្រានចោលការនិយាយណាមួយអំពីលទ្ធភាពនៃការបង្កើតសម្ព័ន្ធភាពយោធា។

លោកពូទីនបានចង្អុលបង្ហាញអំពីសមយុទ្ធរៀបចំឡើងដោយកងកម្លាំងប្រដាប់អាវុធចិននិងរុស្ស៊ីថាជាសញ្ញានៃកិច្ចសហប្រតិបត្តិការយោធាដែលកំពុងរីកដុះដាលរបស់ប្រទេសទាំងពីរ។

លោកពូទីនក៏បានកត់សម្គាល់ផងដែរថារុស្ស៊ីបានចែករំលែកនូវបច្ចេកវិជ្ជាយោធាដែលមានលក្ខណៈរសើប ដែលជួយបង្កើនសក្ដានុពលយោធារបស់ចិនយ៉ាងខ្លាំង ប៉ុន្តែមិនបាននិយាយជាក់លាក់ទេ ដោយគ្រាន់តែនិយាយថាវាជាព័ត៌មានរសើប។

លោកពូទីននិយាយថា “គ្មានមន្ទិលអ្វីទេ កិច្ចសហប្រតិបត្តិការរបស់យើងជាមួយចិនកំពុងពង្រឹងសមត្ថភាពការពារជាតិរបស់កងទ័ពចិន” ដោយបន្ថែមថាអនាគតអាចមើលឃើញនូវទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកប្រធានាធិបតីរុស្ស៊ីនិយាយទៀតថា “ពេលវេលានឹងបង្ហាញពីរបៀបដែលទំនាក់ទំនងនេះនឹងអភិវឌ្ឍទៅមុខយ៉ាងម៉េច” ដោយបន្ថែមថា “យើងនឹងមិនដកវាចេញទេ”។

រុស្ស៊ីបានស្វែងរកការអភិវឌ្ឍនូវចំណងទាក់ទងកាន់តែខ្លាំងជាមួយចិននៅពេលដែលទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិចបានធ្លាក់ចុះដល់កម្រិតទាប់បំផុតដូចនៅក្រោយសង្គ្រាមត្រជាក់ជុំវិញការកាត់យកឧបទ្វីបគ្រីមេរបស់អ៊ុយក្រែន ការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ ២០១៦ និងរឿងប្រេះឆាផ្សេងៗជាច្រើនទៀត៕ ដោយ ៖ កញ្ញាដាលីស

លោកពូទីនមិនច្រានចោលលទ្ធភាពបង្កើតសម្ព័ន្ធភាពយោធារវាងរុស្ស៊ីនិងចិននោះឡើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...