Home ព័ត៌មានអន្តរជាតិ មុននឹងលក់យន្ត...

មុននឹងលក់យន្តហោះ F-35 ឱ្យទៅអារ៉ាប់រួមអេមីរ៉ាត មន្ទីរបញ្ចកោណសន្យាទុកអ៊ីស្រាអែលឱ្យនៅតែខ្លាំងក្លា

ភាគីអាម៉េរិកនិងអ៊ីស្រាអែលនិយាយថា សហរដ្ឋអាម៉េរិកបានប្តេជ្ញាចិត្តរក្សាទុកនូវភាពខ្លាំងនៃយោធារបស់អ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃព្រហស្បតិ៍ទី២២តុលាក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរបញ្ចកោណដោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក បេននី ហ្គាន។

ខណៈទីក្រុងវ៉ាស៊ីនតោនត្រៀមលក់យន្តហោះចម្បាំង F-35 ទំនើបឱ្យទៅប្រទេសអារ៉ាប់រួមអេមីរ៉ាត អ៊ីស្រាអែលគឺជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ាដែលមានយន្តហោះនេះ។ លោកហ្គានបានទទួលការធានាពីរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ ថា “ឧត្តមភាពយោធាប្រកបដោយគុណភាព” របស់អ៊ីស្រាអែលនឹងមិនរងការប៉ះពាល់ឡើយ។

ខណៈភាគីទាំងពីរជួបប្រជុំគ្នា លោកអេស្ពើនិយាយថា “ខ្ញុំចង់បញ្ជាក់ជាថ្មីម្តងទៀតថាតើយើងប្តេជ្ញាចិត្តយ៉ាងខ្លាំងកម្រិតណាចំពោះឧត្តមភាពយោធាប្រកបដោយគុណភាពរបស់អ៊ីស្រាអែលនៅពេលនិយាយអំពីការលក់គ្រឿងសព្វាវុធការពារជាតិនិងការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែល ដែលមានជាយូរមកហើយ ហើយវាត្រូវបានធានានិងការពាររឹងដូចដែក”។

នៅក្នុងការប្រជុំលើកទី ២ របស់គាត់នៅទីក្រុងវ៉ាស៊ីនតោនជាមួយលោកអេស្ពើក្នុងរយៈពេលមួយខែ លោកហ្គាននិយាយថា ពួកគាត់ទាំងពីរបានពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍ដើម្បី “ធានាការប្តេជ្ញាចិត្តពីបក្សធំៗទាំងពីររបស់អាម៉េរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល”។

បន្ទាប់ពីជំនួបរបស់អ្នកទាំងពីរ លោកហ្គានបានសរសេរលើធ្វីតធឺយ៉ាងដូច្នេះថា “ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកចំពោះឧត្តមភាពយោធាប្រកបដោយគុណភាពរបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ាសម្រាប់បណ្តាឆ្នាំខាងមុខ”។

អ៊ីស្រាអែលបានធ្វើឱ្យការព្រួយបារម្ភរបស់ខ្លួនត្រូវបានដឹងឮយ៉ាងច្បាស់ក្រឡែត បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់កាលពីខែមុនថា សហរដ្ឋអាម៉េរិកអាចនឹងលក់យន្តហោះ F-35 ឱ្យទៅអារ៉ាប់រួមអេមីរ៉ាត។

ប្រទេសនេះបានជំទាស់ជាយូរមកហើយចំពោះការលក់យន្តហោះចម្បាំង F-35 ដល់សម្ព័ន្ធមិត្តអាម៉េរិកនៅក្នុងតំបន់រួមទាំងហ្សកដានីនិងអេហ្ស៊ីប ដែលប្រទេសទាំងពីរបានទទួលស្គាល់អ៊ីស្រាអែលរួចហើយ។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ សហរដ្ឋអាម៉េរិកបានព្យាយាមដោះស្រាយបញ្ហានេះ ដោយឈរលើគោលការណ៍ថា អ៊ីស្រាអែលគួរតែរក្សាឱ្យបាននូវ “ឧត្តមភាពយោធាប្រកបដោយគុណភាព” (QME) ហើយគំនិតនេះត្រូវបានបង្កើតជាផ្លូវការនៅក្នុងច្បាប់ពីសភាអាម៉េរិក។

ប៉ុន្តែអារ៉ាប់រួមអេមីរ៉ាត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស ឆ្លងកាត់ពីអ៊ីរ៉ង់ ដែលអ៊ីស្រាអែលនិងអាម៉េរិកចាត់ទុកជាការគំរាមកំហែងដ៏ធំនោះ បានស្វះស្វែងទិញយន្តហោះទំនើបនេះជាច្រើនឆ្នាំមកហើយ។

លោកត្រាំ ដែលការស្ទង់មតិលើកឡើងថានឹងចាញ់បេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បាយដិន នៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា ចង់ប្រញាប់ប្រញាល់លក់យន្តហោះ F-35 នៅត្រឹមខែមករា នៅពេលដែលលោកនឹងត្រូវចុះចេញពីតំណែង ប្រសិនបើមិនជាប់ឆ្នោតជាថ្មី៕ ដោយ ៖ កញ្ញាដាលីស

អាម៉េរិកមុននឹងលក់យន្តហោះ F-35 ឱ្យទៅអារ៉ាប់រួមអេមីរ៉ាត បានប្តេជ្ញាទុកឱ្យអ៊ីស្រាអែលខ្លាំងជាងគេនៅមជ្ឈិមបូព៌ា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

កម្ពុជា ត្រៀម​ដាក់​ប​ញ្ជូ...

ដោយៈ ទេព​មង្គល / ភ្នំពេញៈ...