តំណាងរាស្រ្តមណ្ឌលបាត់ដំបង នាំយកអំណោយ របស់ សម្តេចចក្រី ហេង សំរិន ចែកជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក

តំណាងរាស្រ្តមណ្ឌលបាត់ដំបង នាំយកអំណោយរបស់សម្តេចចក្រី ហេង សំរិន ចែកជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក

ដោយៈសុផល/បាត់ដំបង៖ប្រជាពលរដ្ឋរងគ្រោះបង្ករដោយជំនន់ទឹកភ្លៀងចំនួន១២០គ្រួសារនៅក្នុងឃុំអូររំដួល និងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីលោក ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នាំយកអំណោយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេង សំរិន ។ពិធីនេះប្រព្រឹត្តធ្វើនៅក្នុងបរិវេណវត្តគីរីសង្វាពេជ្រ ស្ថិតនៅភូមិភ្នំតូចស្រុកភ្នំព្រឹក នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។

ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋ  លោក ឈាង វុន បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើរការសាកសួរសុខទុក្ខ និងចែករំលែកទុក្ខលំបាកដែលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀងពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស: ។

លោកបានសម្តែងការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិតខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ជាពិសេស បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។លោកក៏បានអរគុណនិងកោតសរសើរដល់លោកអភិបាលស្រុកប្រធានក្រុមប្រឹក្សាស្រុក  ដែលបានខិតខំយកចិត្តទុកដាក់ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ ក្នុងនាមរដ្ឋសភា លោកឈាង វុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង ដែលកំពុងរងគ្រោះដោយទឹកជំនន់។

ជាមួយនេះ តំណាងរាស្ត្ររូបនេះក៏បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋសូមគិតគូរពីសុវត្ថិភាព  និងបង្កើនការប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ជាពិសេសកុមារ តូចៗ  ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត  និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ និងត្រូវបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍  ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល  និងទម្លាប់រស់នៅតាមបែបគន្លងថ្មី ពិសេសប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

អំណោយដែលចែកជូនគ្រួសាររងគ្រោះនីមួយៗទទួលបាន  អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១យួរ ចូលបុណ្យកឋិនវត្តពេជ្រចិន្តាចំនួន១០០ដុល្លារនិងជូនថវិកា១០០ដុល្លារដល់សាលាស្រុកភ្នំព្រឹក៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ព...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

អភិបាល​រាជធានី​ជួយ​ស្ថាបន...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...