Home ព័ត៌មានជាតិ សន្តិសុខ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍ មនុស្ស កៀបស្លាប់ក្រោមឡាន នៅ ផ្លូវព្រៃស

គ្រោះថ្នាក់ចរាចរណ៍ មនុស្សកៀបស្លាប់ក្រោមឡាន នៅផ្លូវព្រៃស 

ដោយ៖ឆាយានាថ+សម្បត្តិ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយឡានដឹកដីបុកជាមួយម៉ូតូ រួចជ្រុលបុកឡានដឹកឥដ្ឋមួយគ្រឿងទៀតបណ្តាលឲ្យភាគីម៉ូតូកៀបស្លាប់ក្រោមរថយន្ត ។

​ជនរងគ្រោះ​មានឈ្មោះ ជឹម ទឹម អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ កណ្តាល 1I-3960 ចំណែក​រថយន្ត​បែន​បង្ក ពាក់​ស្លាក​លេខ ភ្នំពេញ​3B-6315 ។​

​ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បែន មក​ទិសដៅ​ស្របគ្នា បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង ផ្ទប់​ជាមួយ​រថយន្ត​សណ្តោង​រ៉ឺម៉ក​ចត​ទុកចោល បណ្តាល​ឲ្យ​គៀប​ជាប់​គ្នា និង​ជនរងគ្រោះ​ស្លាប់​ធ្លាក​ពោះវៀន​ចេញ​យ៉ាង​អាណោចអាធម៌ ។ បន្ទាប់ពី​បង្កហេតុ​តៃកុង​រថយន្ត​និង​ព្រូ បាន​រត់​គេចខ្លួនបាត់​ស្រមោល ហើយ​ប្រជា​ពលរ​ដ្ធ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ។​

​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះមក​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង និង​ទំនាក់ទំនង​ក្រុមគ្រួសារ​សាច់ញាតិ​ឲ្យ​មក​ទទួល​សព​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ចាត់ការ​តាម​និ​តី​វិធី​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...