Home ព័ត៌មានអន្តរជាតិ ចិន​គំរាម​សងស...

ចិន​គំរាម​សងសឹក​ចំពោះ​ការលក់​អាវុធ​របស់​អាម៉េរិក​ទៅឱ្យ​តៃវ៉ាន់​

​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​តុលា​ បាន​គំរាម​សងសឹក​ស្របច្បាប់​និង​ចាំបាច់​ចំពោះ​ការលក់​អាវុធ​មី​ស៊ី​ល​តម្លៃ​១​ពាន់​លាន​ដុល្លារ​របស់​សហរដ្ឋ​អាម៉េរិក​ដល់​កោះ​តៃវ៉ាន់ ​ស្រប​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​កាន់តែ​ពង្រឹង​ជំហរ​ក្នុង​ការទាមទារ​គ្រប់គ្រង​របស់​ខ្លួន​លើ​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​នេះ​។​

​កាលពី​ថ្ងៃ​ពុធ ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា ខ្លួន​បាន​យល់ព្រម​លក់​មី​ស៊ី​ល​វាយប្រហារ​ចេញពី​ដី​ទៅ​អាកាស​ចំនួន​១៣៥​ដើម​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ក្នុង​វិធានការ​មួយ​ដែល​ក្រសួង​ការពារជាតិ​​ក្រុង​តៃប៉ិ​បាន​និយាយថា​នឹង​កសាង​សមត្ថភាព​ប្រយុទ្ធ​របស់ខ្លួន​។​

​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាម​បែប​ប្រជាធិបតេយ្យ​នេះ រស់នៅ​ក្រោម​ការគំរាមកំហែង​ពី​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​ចិន​ដែល​ក្រុម​មេដឹកនាំ​របស់​ប្រទេស​នេះ​ចាត់​ទុក​កោះ​នេះ​ថា​​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ពួកគេ​។ ពួកគេ​បាន​ប្តេជ្ញា​ថា​នឹង​កាន់កាប់​កោះ​នេះ​ដោយ​កម្លាំងយោធា ប្រសិនបើ​ចាំបាច់​។​

​ក្រសួងការបរទេស​ចិន កាល​ពី​ព្រហស្បតិ៍​បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ដែល​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋាភិបាល​ទាំង​២​នេះ​។​

​លោក​ចាវ លី​ជៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា​ ការលក់​នេះ​គឺជា​ការបញ្ជូន​សញ្ញា​ខុស​ទៅ​នឹង​កងកម្លាំង​ផ្តាច់​ទឹកដី​ដែល​ស្វែងរក​ការគាំទ្រ​ដើម្បី​ឯករាជ្យ​តៃវ៉ាន់​​និង​ធ្វើឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ចិន​-​អាម៉េរិក​។​

​លោក បាន​និយាយថា​” ចិន​នឹង​ធ្វើ​ការឆ្លើយតប​ស្របច្បាប់​និង​ចាំបាច់​ដោយ​អាស្រ័យ លើ​ស្ថានភាព​ដែល​វិវត្តន៍ ” ៕​ប្រែ​សម្រួល​៖​សុខា​/sn/hA

​យន្តហោះ​ចម្បាំង​F-16V ផលិត​នៅ​អាម៉េរិក ក្នុងពេល​ធ្វើ​សមយុទ្ធ​យោធា​តៃវ៉ាន់​កាលពីពេល​កន្លង​ទៅ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...