Home ព័ត៌មានជាតិ សន្តិសុខ ​បើករថយន្ត​លឿ...

​បើករថយន្ត​លឿន​ដល់​ផ្លូវ​កោង​ជ្រុល​ទៅបុក​ខឿន​ចែក​ទ្រូងផ្លូវ ក្រឡាប់​ជាច្រើន​ជុំ

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​ខឿន​ចែក​ទ្រូងផ្លូវ​បាក់​អស់​ជាច្រើន​កង់​។​រថយន្ត​ហោះ​រំលង​ឆ្លងផ្លូវ​ម្ខាង​ទៀត​ក្រឡាប់​ជាច្រើន​ជុំ តែ​មិនមាន​នរណាម្នាក់​រងរ​បួស​ទេ​។​ហេតុការណ៍​នៅតាម​បណ្តោយ​ផ្លូវ​R5 កែង នឹង​ផ្លូវ​R11 ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ កាលពី​យ​ប់​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ ២០២០​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថាៈ​ មាន​រថយន្ត​ម៉ាក​ហាយ​លេន​ឌ័​រពាក់​ផ្លាក​លេខ​ភ្នំពេញ​2AF.6681​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​R5​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​កែង​និង​ផ្លូវ​R11​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​ខឿន​ចែក​ទ្រូងផ្លូវ​បាក់​អស់​ជាច្រើន​កង់ រីឯ​រថយន្ត​ហោះ​រំលង​ឆ្លងទៅ​ផ្លូវ​ម្ខាង​ទៀត​ក្រឡាប់​ជាច្រើន​ជុំ​ តែមិនបណ្ដាលឲ្យអ្នករួមដំណើរ​មាន​រងរបួស​ទេ​៕S/​/hA

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular