ដោយ: មុនីរ័ត្ន / ភ្នំពេញ: សមត្ថកិច្ចបានធ្វើការអន្តរាគមន៍ទៅលើក្រុមអ្នកតវ៉ាឥតច្បាប់ប្រមាណជាង ១០នាក់ នៅមុខស្ថានទូតចិន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២0នេះ បន្ទាប់ពីពួកគេបានធ្វើការស្រែកតវ៉ាប្រឆាំងទៅនឹងវត្តមានរបស់ទាហានចិននៅកម្ពុជា។

ជាមួយគ្នានេះ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាលចាប់ឃាត់ខ្លួនស្ត្រី២នាក់ និងបុរសម្នាក់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរអំពីដំណើររឿងដែលគេបានធ្វើការស្រែកតវ៉ាមុខស្ថានទូតចិន ដោយគ្មានការជូនដំណឹង ឬគ្មានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ៕ ល/Ha






