Home ព័ត៌មានជាតិ សន្តិសុខ ឃាត់​ជនសង្ស័យ...

ឃាត់​ជនសង្ស័យ​ជា​ជន​ជាតិចិន​បាន​៤​នាក់​ពាក់ព័ន្ធ​បាញ់រះ​ឱ្យ​ចិន​២​នាក់​រងរបួស​នៅ​ក្រុងព្រះសីហនុ

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹង​នៅ​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​ថា​នៅ​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​វេលា​ម៉ោង​២:០០​នាទី​។​មាន​ករណី​ប្រើ​អាវុធខ្លី​បាញ់រះ​១០​គ្រាប់​ចូលក្នុង​ហាង ចាក់​សាក់ របស់​ជនជាតិ​ចិន​ស្ថិតនៅ ចំណុច មហោស្រព ចាស់ ក្រុមទី​៤ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​បណ្តាលឱ្យ​របួស​បុរស​ជនជាតិ​ចិន​២​នាក់​(​ម្នាក់​របួស​ដៃ​និង​ម្នាក់ទៀត​របួស​ជើង​)​ត្រូវ បាន បញ្ជូន ទៅ កាន់ មន្ទីរពេទ្យ ។

​បន្ទាប់ ពី ទទួលបាន ព័ត៌មាន អំពី ករណី នេះ កម្លាំង ជំនាញ នៃ​ស្នងការ​ខេត្ត ព្រះសីហនុ បាន​ចុះ​ស្រាវជ្រាវ រហូត កំណត់ មុខ សញ្ញា និង​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ចំនួន ៤ នាក់ ។លោក​ឧ​ត្ត​ម​សេនីយ៍​បន្ត​រថា ជនល្មើស បាន ជិះ រថយន្ត ហាំ​មើ ស្លាក លេខ ភ្នំពេញ​2BI-7260 បាន​រត់គេចខ្លួន ក្រោយ​ធ្វើ​សកម្មភាព បាញ់រះ តែ​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​។​

​វត្ថុតាង​ដកហូត​បានរួម​មាន ៖ -​អាវុធខ្លី​១​ដើម ម៉ាក​CZ-75(​លេខ​រលុប​),​បង់​១​និង​គ្រាប់កាំភ្លើង​ចំនួន​២០​គ្រាប់ ។​- សំបក​កា​ទុ​ស ១០ សំបក – រថយន្ដ ម៉ាក ហាំ​មើ​ស្លាក លេខ ភ្នំពេញ 2BI-7260 ១​គ្រឿង ។

​តាម​ចម្លើយ សារភាព របស់ ជនល្មើស ជា ជនជាតិ ចិន បានឱ្យដឹងថា កាំភ្លើង ខ្លី ម៉ាក CZ75 គឺ ខ្លួន ទិញ ពី បុរស ជនជាតិ ខ្មែរ ម្នាក់ ។ សមត្ថកិច្ច កំពុង ស្រាវជ្រាវ រក បុរស ជនជាតិ ខ្មែរ អ្នកលក់​កាំភ្លើង​ឱ្យ​ចិន​នោះ​ដើម្បី​ចាត់ការ​តាមច្បាប់ ។​បច្ចុប្បន្ន ជនល្មើស និង វត្ថុ តាង សមត្ថកិច្ច កំពុង កសាង​សំណុំរឿង បញ្ជូនទៅ អយ្យការ អម​សាលាដំបូង ខេត្ត ព្រះ សីហនុ ចាត់ការ តាមច្បាប់ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...