Home ប្លែកៗ សុនខ​ជា​សម្លា...

សុនខ​ជា​សម្លាញ់​នឹង​គ្នា​បាន​ត្រឹម​សម្លឹងមើល​មុខ​គ្នា​ដោយ​ក្ដី​នឹករឭក ដ្បិត​មិនអាច​ជួប​គ្នា​ផ្ទាល់​ដោយសារកូ​វីដ​

​នេះ​ជា​ទិដ្ឋភាព​ដ៏​រំជួលចិត្ត​ដែល​សុនខ​អនាថា​២ ក្បាល​ជា​សម្លាញ់​នឹង​គ្នា​បាន​ត្រឹម​សម្លឹងមើល​មុខ​គ្នា​ដោយ​ក្ដី​នឹករឭក​ជា​ខ្លាំង​នៅ​ជ្រុង​ម្ខាង​ផ្សេង​ពី​គ្នា​នៃ​សាកលវិទ្យាល័យ​មួយ​ដែល​ត្រូវបាន​ដាក់​ឱ្យ​​នៅ​ដាច់​ដោយឡែក​ដោយសារ​វីរុស​កូវី​ដ​-១៩​។

​តាមរយៈ​រូបភាព​ទាំងនេះ​ដែល​បាន​ឆក់​យក​បេះដូង​មនុស្ស​យ៉ាង​ច្រើន បង្ហាញ​ពី​សុនខ​រោម​ស​អង្គុយ​លើ​ស្ពាន​អាកាស​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​សម្លឹងមើល​សុនខ​សម្បុរ ៣​មួយ​ក្បាល​ទៀត​ដែល​កំពុង​​រង់ចាំ​វាពី​ចម្ងាយ​នៅ​ខាងក្រៅ​បរិវេណ​សាកលវិទ្យាល័យ​។​

​និស្សិត​ឈ្មោះ យុន ឃឺ (Run Ke) នៅ​សាកលវិទ្យាល័យ Shanxi Normal University ក្នុង​ប្រទេស​ចិន ភាគ​ខាងជើង ដែល​ថត​បាន​ទិដ្ឋភាព​នេះ​កាលពី​ថ្ងៃទី​២ ខែតុលា បាន​ប្រាប់ MailOnline ថា សុនខ​ដ៏​សែន​ស្មោះត្រង់​ទាំង​ពីរ​សម្លឹងមើល​មុខ​គ្នា​នៅ​កន្លែង​ដដែល​ដោយ​មិន​ព្រមទៅ​ណា​ឡើយ សូម្បី​មេឃ​ធ្លាក់ភ្លៀង​ខ្លាំង​ក៏​នៅតែ​មិន​ព្រមទៅ​ណា គឺ​ពិតជា​ខ្លោចចិត្ត​ណាស់​។

​ដោយសារ​អាណិតអាសូរ​ពេក បន្ទាប់ពី​ឃើញ​ពួក​វា​រង់ចាំ​គ្នា​ដោយ​ចិត្ត​អំណត់​បែប​នេះ​រយៈពេល​មួយ​សប្ដាហ៍ ក្រុមនិស្សិត​បាន​ជួយ​សម្រូត​សុនខ​រោម​ស​ទៅ​ក្រោម ដើម្បី​ឱ្យ​ពួកវា​បាន​ជួបជុំគ្នា​៕​ប្រែ​សម្រួល​៖​ខុម​/sn

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...