ដោយ៖តារារិទ្ធ/ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីនាព្រឹកថ្ងៃទី២៣ខែតុលា២០២០ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សាស្ដីពី “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ។ ២០២១រាជរដ្ឋាភិបាលមានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង១៨,០% នៃ ផ.ស.ស ។

នៅក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ ២០២១ ដែលត្រូវបានរៀប ចំដោយឈរលើមូលដ្ឋាននៃក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដូចបានគូសបញ្ជា ក់ខាងលើនិងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ពិសេសក្នុងបរិការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-១៩ មានគោលបំណងសំខាន់ៗដូចតទៅ៖បន្តពង្រឹងសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។ បន្តរក្សាលំនឹងនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូរីដ-១៩ និងទប់ទល់ផលប៉ះពាល់នៃជំងឺដ៏កាចសាហាវនេះតាមរយៈការជំរុញការនាំចេញឱ្យអស់ពីសក្តានុពល និងងាកពីការពឹងផ្អែកទាំងស្រុងលើតម្រូវការខាងក្រៅមកពឹងផ្អែកមួយចំនួនលើតម្រូវការក្នុងស្រុក។បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈដើម្បីទ្រទ្រង់ កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមប្រកបដោយបរិយាប័ន្ន។គាំទ្រដល់ការអនុវត្តកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២១-២០២៣ ។ជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥។បន្តជំរុញការអភិ វឌ្ឍធនធានមនុស្សតាមរយៈការលើកកម្ពស់គុណភាពអប់រំនិងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសទាំងកម្រិតទាបមធ្យមនិងខ្ពស់ព្រមទាំងសុខុមាលភាពសង្គមដើ ម្បីផ្គត់ផ្គង់ពលករជំនាញប្រកបដោយផលិតភាពខ្ពស់ឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវ ការទីផ្សារ។

ក្របខណ្ឌថវិកាឆ្នាំ២០២១មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ១៨,០% នៃ ផ.ស.ស.ដែលមានការថយចុះចំនួន៥,៦៣ពិន្ទុភាគរយនៃផ.ស.ស. ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០ពោលគឺនឹងសម្រេចបានទាបជាងគោលដៅនៃការប្រមូលចំ ណូលចរន្តថវិការដ្ឋដែលត្រូវបានកំណត់ឱ្យកើនជាមធ្យម ០,៣ពិន្ទុភាគរយនៃផ.ស.ស. ក្នុងមួយឆ្នាំនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣គឺដោយសារកត្តាសត្យានុ ម័តនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ។ចំណាយបន្ទុកបុគ្គលិកនេះត្រូវបានគ្រោងដោយរក្សាកម្រិតប្រាក់បៀវត្សអប្បបរមានិងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិលនិងកម្លាំងប្រដាប់អាវុធឆ្នាំ ២០២១ស្មើនឹងកម្រិតឆ្នាំ២០២០ដើម្បីសន្សំថវិកាសម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសកម្មករនិយោជិតនៃឧស្សាហកម្មកាត់ដេរនិងវាយនភណ្ឌកម្មករក្រៅប្រ ព័ន្ធក៏ដូចជាប្រជាជនក្រីក្រនិងជនងាយរងគ្រោះ។

ទន្ទឹមនេះសម្រាប់ឆ្នាំ២០២១នេះដែលរាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន៤០ ប៊ីលានរៀលដោយឡែកផ្សេងទៀតសម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើសមន្ត្រីមានសមត្ថភាពនិងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ។ដូចឆ្នាំមុនដែររាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន៥០ប៊ីលានរៀលសម្រាប់មូលនិធិថែទាំសុខភាពមន្ត្រីសាធារណៈអតីតមន្ត្រីរាជការនិងអតីតយុទ្ធជននិងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀលសម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការស៊ីវិលនៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ក៏ត្រូវបានគ្រោងថវិកាចំនួន៣០ប៊ីលានរៀលសម្រាប់ការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជនរវាងអ្នកចូលនិវត្តន៍ចាស់និងអ្នកចូលនិវត្តន៍ថ្មីជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធផងដែរ ។ ការគ្រោងថយចុះនេះសម្រេចបានជារួមដោយសារគ្រប់ក្រសួងស្ថាប័នទាំងអស់ជាទូទៅគោរពបាននូវពិតានចំណាយគោលដែលរាជរដ្ឋាភិបាលបានផ្តល់ជូនសម្រាប់ចំណាយមិន មែនបន្ទុកបុគ្គលិកក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ក្នុង ក្របខណ្ឌនៃការធ្លាក់ចុះនៃចំណូល និងក្នុងគោលដៅសន្សំធនធានសម្រាប់បន្តអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិជំងកូវីដ-១៩។
ចំណាយនេះមួយភាគធំគឺមានមុខសញ្ញាចំណាយច្បាស់លាស់រួចហើយតែតម្រូវឱ្យកត់ត្រក្នុងខ្ទង់ចំណាយមិនទាន់បែងចែកនេះសិនដោយសារការតម្រូវខាងទិដ្ឋភាពបច្ចេកទេសដែលកំណត់ដោយច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងនីតិវិធីហិរញ្ញវត្ថុជាធរមានលើកលែងតែចំណាយត្រៀមបម្រុងសម្រាប់គ្រោះមហន្តរាយធម្មជាតិនិងមុខចំណាយដូចរៀប រាប់ក្នុងមុខសញ្ញាផ្សេងៗទៀត។ក៏ប៉ុន្តែចំណាយមានមុខសញ្ញាច្បាស់លាស់នេះនឹងត្រូវធ្វើការផ្ទេរភ្លាមទៅតាមមុខសញ្ញាចំណាយដែលបានគ្រោងទុកតាមនីតិវិធីហិរញ្ញវត្ថុក្រោយពេលដែលច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំចូលជាធរមាន។
ថវិកាឆ្នាំ២០២១ត្រូវបានគិតគូរនិងរៀបចំឡើងក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ដើម្បីតម្រង់ការប្រើប្រាស់ធនធានសម្រាប់ទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងសម្រាប់ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជានិងជីវភាពរបស់ប្រជាជនព្រមទាំងការស្តារនិងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤និងផែនការយុទ្ធសា ស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ពិសេសការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ដែលជាឆ្នាំពាក់កណ្តាលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ។ទន្ទឹមនេះក្របខណ្ឌថវិកាឆ្នាំ២០២១ក៏មានគោលដៅបន្តរក្សាការពារសមិទ្ធផលសង្គមជាតិទាំងឡាយដែលសម្រេចបានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកប្រកបដោយភាពជាម្ចាស់ព្រមជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីជម្នះនិងទប់ទល់ផលប៉ះពាល់អវិជ្ជមាននានាបណ្តា លមកពីការរីករាលដាលនៃជំងឺកូវីដ-១៩និងបញ្ហាប្រឈមផ្សេងៗទៀតទាំងក្នុងនិងក្រៅប្រទេសដើម្បីកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនទាំងនៅក្នុងពេលបច្ចុប្បន្ននិងតទៅអនាគត ៕BR
