ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មាន ជាផ្លូវការមួយ ទាក់ទិនទៅនឹងលទ្ធផល នៃកិច្ចប្រជុំធំៗ ចំនួន ៣ ក្នុងក្របខ័ណ្ឌអាស៊ាន ពីចម្ងាយ តាមប្រព័ន្ធវីដេអូខនហ្វើរេន ។
កិច្ចប្រជុំធំៗ ចំនួន៣ ក្នុងក្របខ័ណ្ឌអាស៊ាន ពីចម្ងាយ តាមប្រព័ន្ធវីដេអូខនហ្វើរេននេះ ដឹកនាំដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពីទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ។
កិច្ចប្រជុំទាំង ៣ នេះ រួមមានៈ ១.កិច្ចប្រជុំលើកទី៤២ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន , ២. កិច្ចប្រជុំលើកទី២០ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន និងប្រទេសបូក៣ (ចិន កូរ៉េ និង ជប៉ុន) និង៣. កិច្ចប្រជុំលើកទី៦ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ ៖