Home ប្លែកៗ នាឡិកា​Rolex ...

នាឡិកា​Rolex យ៉ាង​កញ្ចាស់​តែ​កម្រ​លក់បាន​ថ្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​អាម៉េរិក​

​នាឡិកា​Rolex យ៉ាង​កញ្ចាស់​ដ៏​កម្រ​មួយ​គ្រឿង​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ក​ម្មករ​អណ្ដូងរ៉ែ​ម្នាក់ លក់បាន​ថ្លៃ​ខ្ពស់កប់ពពក​រហូតដល់​ទៅ ២៧៥.០០០ ដុល្លារ​អាម៉េរិក​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​ពិធី​ដេញថ្លៃ​កាលពី​​ពេល​ថ្មីៗ​នេះ​។​

​នាឡិកា​ម៉ូឌែ​ល Rolex Submariner 5512 ដែល​មាន​តែ​លេខ “3-6-9” សម្រាប់​ចង្អុល​ថិរវេលា​ដ៏​កម្រ​នេះ​ត្រូវបាន​ម្ចាស់​ដើម​ដែល​ជា​ពេទ្យ​ប្រចាំ​នៅ​អតីត​ការដ្ឋាន​អណ្ដូងរ៉ែ Shirebrook Colliery នៅ​មែន​ស្វៀ​ល (Mansfield) តំបន់​ណត​ធី​ង​ហ៊ែ​ម​សៀ (Nottinghamshire) ប្រទេស​អង់គ្លេស ទិញ​ពាក់​ក្នុង​តម្លៃ​ត្រឹមតែ ៩២ ដុល្លារ​អាម៉េរិក ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​១៩៦៤​ដើម្បី​អបអរ​ខួបកំណើត​​របស់​គាត់​ឈាន​ចូល​វ័យ ៤០ ឆ្នាំ​។​

​ហើយ​ស្ទើរ​មិន​គួរឱ្យ​ជឿ នៅ​រយៈពេល​៥៦​ឆ្នាំក្រោយ នាឡិកា​កញ្ចាស់​នេះ​លក់បាន​តម្លៃ​រហូត​ដល់​ទៅ ២៧៥.០០០ ដុល្លារ​អាម៉េរិក នៅ​ក្រុមហ៊ុន​រៀបចំ​ការដេញថ្លៃ Gardiner Houlgate​មាន​មូលដ្ឋាន​នៅ​​ខ​ស៊ែម (Corsham) តំបន់​វី​ល​សៀ (Wiltshire) ប្រទេស​អង់គ្លេស​។

​សូមបញ្ជាក់​ថា អ្នក​ដែល​ទិញ​យក​នាឡិកា​ដ៏​កម្រ​នេះ​គឺជា​អ្នក​ប្រមូល​ទិញ​ម្នាក់​មក​ពី​ក្រុង​ហុងកុង​៕ ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...