Home ព័ត៌មានអន្តរជាតិ ២​នាក់​ស្លាប់...

២​នាក់​ស្លាប់​និង​ច្រើន​នាក់​រងរបួស​ក្នុង​ការផ្ទុះ​បំពង់​ហ្គាស​នៅ​ថៃ​

​ស្ត្រី​ចំណាស់​២​នាក់ ត្រូវបាន​បញ្ជាក់​ថា​បាន​ស្លាប់​និង​មនុស្ស​២៨​នាក់​ផ្សេងទៀត​បាន​រងរបួស​ដោ​យ​សារ​ការផ្ទុះ​បំពង់​ហ្គាស​ដែល​បង្ក​ជា​អណ្តាតភ្លើង​នៅ​ស្រុក​Bang Bo ​ក្នុង​ខេត្ត​សាមុត ប្រា​កាន ប្រទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​តុលា​។​

​ពួក​អ្នក​រស់នៅ​ក្បែរៗ​នោះ​បាន​ភ័យ​ស្លន់ស្លោ​ដោយ​រត់ចេញ​ពីផ្ទះ ហើយ​ផ្ទះ​និង​រថយន្ត​មួយ​ចំនួន​នៅក្បែរ​នោះ​ត្រូវបាន​ភ្លើង​ឆេះ ​ខណៈ​សិស្សសាលា​នៅក្បែរៗ​នោះ​បាន​រត់​ចេញពី​សាលា​រៀន​ដោយ​ការភ័យខ្លាច​។​ ភ្លើង​បាន​ឆេះ​រាលដាល​ខ្លាំង ហើយ​មនុស្ស​ច្រើន​នាក់​ត្រូវបាន​ជម្លៀសចេញ​ដោយ​ប៉ូលិស​។​

​ក្រុមមន្ត្រី​បាន​និយាយថា ការផ្ទុះ​ឆេះ​នេះ​គឺ​មក​ពី​ផ្ទុះ​បំពង់​ហ្គាស​ក្រុមហ៊ុន​PTT​ដែល​ត​ភ្ជាប់​ទៅ​នឹង​ក្រុមហ៊ុន​ឧស្សាហកម្ម​Asia Industrial Estate Suvaranabhumi​ដែល​ស្ថិតនៅ​ស្រុក​Bang Bo នេះ​។ ​ការផ្ទុះ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​ហ្គាស​បាន​លេច​ធ្លាយ​ពី​បំពង់​មួយ​ហើយ​ឆាបឆេះ​ជា​អណ្តាតភ្លើង​ឡើង​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​អគ្គិភ័យ​បង្កឡើង​ដោយ​ការផ្ទុះ​បំពង់​ហ្គាស​ត្រូវ​ន​គ្រប់គ្រង​បាន​នៅ​ពេល​រសៀល​ថ្ងៃ​២២​តុលា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...