Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ព្យាបាលជំងឺកូវីដ១៩

ការិយាល័យរបស់លោកស្រីសូហ្វី វីលម៉េស បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី ២២ ខែតុលាថា លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសប៊ែលហ្សិកនិងជាអតីតនាយករដ្ឋមន្ត្រីរូបនេះកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ដើម្បីព្យាបាលជំងឺកូវីដ១៩។

អ្នកនាំពាក្យរបស់លោកស្រីនិយាយថា រដ្ឋមន្ត្រីអាយុ ៤៥ ឆ្នាំរូបនេះដឹងខ្លួននិងកំពុងស្ថិតក្នុងស្ថានភាពនឹងនរ។

លោកស្រីវីលម៉េសនិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រីបានធ្វើតេស្តវិជ្ជមានហើយថាលោកស្រីប្រហែលជាឆ្លងវីរុសពីសាច់ញាតិជាជាងនៅកន្លែងធ្វើការ។

លោក អាឡិចសាន់ឌ័រ ដេគ្រូ ដែលកាន់តំណែងនាយករដ្ឋមន្រ្តីនៅដើមខែតុលានេះ បាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺថា លោកសង្ឃឹមលោកស្រីនឹងបានជាសះស្បើយឡើងវិញឆាប់រហ័ស។

លោកបានសរសេរថា “គ្មាននរណាម្នាក់មានភាពស៊ាំនឹងវីរុសនេះទេ។ យើងទាំងអស់គ្នានឹងយកឈ្នះលើកូវីដ១៩”។

លោកស្រីវីលម៉េសបានដឹកនាំប្រទេសឆ្លងកាត់ ៦ ខែដំបូងនៃជំងឺរាតត្បាតបន្ទាប់មកបានប្តូរការងារ បន្ទាប់ពីរដ្ឋបាលសំឡេងភាគតិចរបស់លោកស្រីត្រូវបានជំនួសដោយក្រុមចម្រុះសំឡេងភាគច្រើននៅខែតុលានេះ។

ការឆ្លងនិងការចូលដេកមន្ទីរពេទ្យបន្តកើនឡើងនៅក្នុងប្រទេសបែលហ្ស៊ិក កន្លែងដែលមានអត្រាអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកពីជំងឺកូវីដ១៩។

ប្រទេសដែលមានប្រជាជនចំនួន ១១ លាននាក់នេះបានរាយការណ៍អ្នកឆ្លងថ្មីចំនួន ៩.៦៩៣ នាក់ក្នុងមួយថ្ងៃនៅសប្តាហ៍គិតត្រឹមថ្ងៃទី ១៨ ខែតុលា ដែលកើនឡើងរហូតដល់ ៧៥ ភាគរយពីមួយសប្តាហ៍មុននោះ។

ជាមធ្យមមនុស្ស ៣១៩ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃ។ រហូតមកទល់ពេលនេះមានមនុស្ស ១០.៥៣៩ នាក់បានស្លាប់៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...