ដោយ៖តារារិទ្ធ/ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៣ខែតុលាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបានអនុម័ត”សេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩”។នេះបើយោងតាមលោកផៃ ស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

ការអនុវត្តចំណូលថវិកាឆ្នាំ២០១៩សម្រេចបាន៖ចំណូលថវិការដ្ឋ(ថវិកាថា្នក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ) ឆ្នាំ២០១៩ អនុវត្តបានចំនួន ៣៤ ៥៤៣ ៩០៦,១ លាន រៀលស្មើរនឹង៣១,៤០% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ២៣,១% ដោយក្នុងនោះចំណូលក្នុងប្រទេសអនុវត្តបានចំនួន ២៧ ៩១៦ ៥៥០,៨ លានរៀល ស្មើនឹង ២៥,៣៨%នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ៣០,៨%និងចំណូលមូលធនក្រៅប្រទេសអនុវត្តបានចំនួន ៥ ៤៧៥ ៦៧៣,៨លានរៀលស្មើនឹង៤,៩៨% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ១,៨%។

ការអនុវត្តចំណាយថវិកាឆ្នាំ២០១៩ ចំណាយថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ)អនុវត្តបានចំនួន ២៨ ៦៧៦ ៦៣៩,៤ លានរៀល ស្មើនឹង ២៦,០៧% នៃ ផ.ស.ស.គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ១,៤% ក្នុងនោះចំណាយចរន្តថវិការដ្ឋ(ថវិកាថ្នាក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ)នុវត្តបានចំនួន១៨ ៧៦៩ ៤១៤,៥លានរៀលស្មើនឹង១៧,០៦% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ១,៧%។
លទ្ធផលនៃការអនុវត្តថវិកាឆ្នាំ ២០១៩ បានបង្ហាញឱ្យឃើញថារាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសូចនាករសំខាន់ៗនៃម៉ាក្រូសេដ្ឋកិច្ច និង ក្របខ័ណ្ឌហិរញ្ញវត្ថុសាធា រណៈជាអាទិ៍កំណើនសេដ្ឋកិច្ចសម្រេចបាន៧,១% ដូចការគ្រោងទុក ។ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗសម្រេចបាន ១.៧០០ដុល្លារអាមេរិកអតិផរណាជាមធ្យមប្រចាំឆ្នាំ២០១៩ មាន១,៨% ធៀបនឹងការគ្រោងទុកគឺក្នុងរង្វង់៣,១% អត្រាប្ដូរប្រាក់ជាមធ្យម ៤០៥៥ រៀលក្នុង១ដុល្លារអាមេរិកធៀបនឹងការគ្រោង ៤,០៣៧រៀល។ ចំពោះ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធា រណៈកំណើនចំណូលចរន្ដសរុបសម្រេចបាន៣,០១ពិន្ទុភាគរយនៃផ.ស.ស.ធៀបនឹងគោល ដៅ០,៥៧ពិន្ធុភាគរយ នៃ ផ.ស.ស.។ ដោយសារ លទ្ធផលនៃការប្រមូលចំណូលខ្ពស់ និងការអនុវត្តចំណាយថវិកាប្រកបដោយប្រសិទ្ធភាពរាជរដ្ឋាភិបាលមិនត្រឹមតែពុំបានប្រើប្រាស់ប្រាក់សន្សំក្នុងបញ្ជើរាជរដ្ឋាភិបាលដែលត្រូវបានគ្រោងក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រា ប់ការគ្រប់គ្រងឆ្នាំ២០១៩ចំនួន ៤០៥.០០០ លានរៀលប៉ុណ្ណោះទេតែថែមទាំងសម្រេចបាននូវអនុវត្តថវិកាក្នុងឆ្នាំសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ចំនួន៣.៧៣៥.២៦៧,៤ លានរៀលទៀតដែលត្រូវបានដាក់បង្កើនជាប្រាក់សន្សំបន្ថែមសម្រាប់រួមចំណែកគាំទ្រដល់ការអនុ វត្តអាទិភាពគោល នយោបាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ៕ BR