ដោយៈ រិទ្ធិសែន / ពោធិ៍សាត់ៈ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ អភិបាលរងខេត្ត ពោធិសាត់ លោកអ៊ឹង គឹមលាង តំណាងលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ មន្ត្រីរាជការ នៃស្ថាប័ន មន្ទីរពាក់ព័ន្ធ នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះមហន្ដរាយ ជំនន់ទឹកភ្លៀង នៅស្រុកបាកាន ដែលពិធីសំណេះសំណាល និងចែកស្បៀងនេះ បានធ្វើឡើង នៅក្នុងបរិវេណអនុវិទ្យាល័យ អូរតាប៉ោង ស្ថិតនៅឃុំអូរប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕/V







