ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​នេះ​ជាស​ម្តី​របស់​អតិថិជន បុរី​ពិភពថ្មី ដែល​បាន​បង្ហោះ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា “​បុរី​ពិភពថ្មី ផ្លូវ​វេ​ង​ស្រេង​” ក្រោយ​ផ្សារ​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍​សែន​ជ័យ បើ​ទឹក​នៅតែ​បែប​និង​តទៅទៀត តើ​ឲ្យ​ពួក​ខ្ញុំ​រស់​បែបណា​? ។


​គណនី​ហ្វេ​ប៊ុ​ក​ឈ្មោះ “​យាយ ចាន់​” បង្ហាញ​កាលពី​វេលា​ម៉ោង​១២:១៨ យប់​រំលងអធ្រាត្រ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ដោយមាន​ខ្លឹមសារ​ទាំងស្រុង ថា
​ពេល​ខ្ញុំ​មក​រស់នៅក្នុង​បុរី​នេះ ខ្ញុំ​សប្បាយចិត្ត​ហើយ​គិតថា​ខ្ញុំ​ជ្រើសរើស​ទិញ​ផ្ទះ​នៅ​បុរី​ពិភពថ្មី​នេះ​គឺ​ត្រឹមត្រូវ​ហើយ មាន​ទំនុកចិត្ត​ជឿជាក់​១០០% ។​ផ្ទះ​មិនសូវមាន​បញ្ហា​ច្រើន​ទេ គ្រាន់តែ​ផ្ទះ​ខ្លះ​មាន​ស្នាម​ប្រេះ​កំបោរ​បូកជញ្ជាំង​ខ្លះៗ បន្ទប់ទឹក​ជាន់​ឡៅតឿ​មាន​បញ្ហា​ជ្រាប​តិចតួច ។​ម្ចាស់ផ្ទះ​ក៏​ជួល​ជាង​ជួសជុល​កែកុន​ធ្វើទៅ គិតថា​ជា​រឿង​តូចតាច​ដែរ​ទេ គ្រាន់​ជាង​បុរី​ខ្លះ​គឺ​ស្រុត​ផ្ទះ​ក៏មាន​។​
​ខ្ញុំ​ជឿជាក់​និង​មាន​ទំ​នុ​ច​ចិត្ត​លើ​បុរី​ពិភពថ្មី​រហូតមក​ហើយ​ក៏បាន​ណែនាំ​អោយ​ឪពុកម្តាយ​បងប្អូន​មិត្តភក្តិ​អោយមក​ទិញ​បុរី​ពិភពថ្មី​និង​ដែរ ។ ពេល​ពួកគាត់​មក​ទិញ​គឺ​រក​ទីតាំង​ក្បែរ​ផ្សារ គិតថា​បាន​លក់ដូរ ឬ ជួល​ផ្ទះ​ឲ្យ​គេ​ក៏បាន​ថ្លៃ​ដែរ ឬ លក់​ផ្ទះ​វិញ​ក៏​ចំណេញ​បាន​ច្រើន​គួរសម​ដែរ​។ តែ​ធាតុពិត​គឺ​ពួកគាត់​ខកចិត្ត ។​ផ្សា​របើក​មិន​ដើរ ហើយក៏​បិទ​ទៅវិញ ។​


តែ​មិន​ថ្វី​ពួក​ខ្ញុំ​នៅតែ​បន្ត​ក្តី​សង្ឃឹមថា ថ្ងៃ​ណាមួយ​គង់តែ​ផ្សារ​គេ​បើក​វិញ​ទេ ។​ម្ចាស់​បុរី​ចំណាយលុយ​សង់​ផ្សារ​អស់​មិនតិច​ទេ គេ​មិន​ទុកចោល​រហូត​នោះឡើយ តែ “​ដូច​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​” ។ ពួក​ខ្ញុំ​ក៏​មិនដែល​ទៅ​តវ៉ា​រឿង​ផ្សារ​អី​ដែរ ថ្ងៃ​ណា​គេ​បើក​ថ្ងៃ​ណឹ​ង​ទៅ ខ្ជិល​គិត ខ្ជិល​ខ្វល់ ។ ប៉ុន្តែ បញ្ហា​ទឹក​លិច​នេះ ពួក​ខ្ញុំ​មិន​ខ្វល់​មិនបាន​ឡើយ ។​
​កន្លងមក​ភ្លៀង​ខ្លាំង យ៉ាងច្រើន​លិច​ថ្នល់ ឬ​លិច​ចូល​ផ្ទះ​បងប្អូន​មួយចំនួន​តូច ដែល​ផ្ទះ​គាត់​ទំនាប​ជាងគេ លិច​យ៉ាងច្រើន ៣​ទៅ​៥​ម៉ោង វា​ហូរ​ទៅ​អស់ហើយ​។ តែ​លើក​នេះ​វា​ជា​លើក​ទី​១​ហើយ ដែល​លិច​ដល់​ថ្នាក់​នេះ ។​
​ពួក​ខ្ញុំ​ទ្រាំ​រស់ក្នុង​ទឹកស្អុយ​ជា​យូរថ្ងៃ​ណាស់​មកហើយ រំពឹងថា​ទឹកនឹង​ស្រក តែ​វា​មិន​ស្រក ។​ពួក​ខ្ញុំ​មិនអាច​បន្ត​រស់ក្នុង​ទឹកស្អុយ​នេះ​យូរ​តទៅទៀត​បានឡើយ ។ ពួក​ខ្ញុំ​ត្រូវការ​ប្រកប​រប​ចិញ្ចឹមជីវិត បើ​ផ្ទះ​លិច​ខ្លាំង​មិន​ស្រក​ចឹ​ង តើ​អោយ​ពួក​ខ្ញុំ​រស់​យ៉ាងម៉េច​? ជាពិសេស​កូនក្មេង​និង​មនុស្ស​ចាស់ និង​អ្នកមាន​ជំងឺ តើ​ពួកគាត់​ប្រឈម​នឹង​ជម្ងឺ​ផ្សេងៗ ហើយ​ក្មេងៗ​មិនបាន​ទៅ​រៀន ឪពុកម្តាយ​មិនបាន​ទៅធ្វើ​ការរកស៊ី​ចិញ្ចឹម​គ្រួសារ ។​
​សូមមេត្តា​ម្ចាស់​បុរី​ពិភពថ្មី លោក​ឧកញ៉ា ហុង ពី​វ និង ក្រសួង មន្ត្រី​ដែល​ពាក់ព័ន្ធ​ជួយ​សំរួល​ដល់​ពួក​ខ្ញុំ​ដោយ​អនុគ្រោះ​ផង​។ ជាពិសេស លោក​ឧកញ៉ា ហុង ពី​វ ម្ចាស់​បុរី​ពិភពថ្មី សូម​លោក​ជួយ​ដោះស្រាយ​អោយ​ពួក​ខ្ញុំ​ដោយ​អ​នុះ​គ្រោះ​ផង ។​
​បងប្អូន​ប្រជាជន​ដែល​រស់នៅក្នុង​បុរី​ពិភពថ្មី​ផ្លូវ​វេ​ង​ស្រេង​ក្រោយ​ផ្សារ​ត្រពាំង​ថ្លឹង សង្ឃឹម​និង​ជឿជាក់ថា លោក​ឧកញ៉ា មិន​ទុក​ប្រជាជន​ដែល​រស់នៅក្នុង​បុរី​របស់ លោក​ឧកញ៉ា​ឲ​ឲ្យ​លិចលង់ ចឹ​ង នោះ ឡើយ ៕​សរន​