Home ព័ត៌មានជាតិ សង្គម ពលរដ្ឋរងគ្រោះ...

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅឃុំតាម៉ឺនស្រុកថ្មគោលជាង៧០០ គ្រួសារទទួលអំណោយពីលោកស្រីពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត

ដោយ:គ្រញូង/បាត់ដំបង ៖ នារសៀលថ្ងៃទី២២ តុលា ឆ្នាំ២០២០ នៅបរិវេណវត្តជ្រោយម្ទេសស្រុកថ្មគោលលោកស្រីពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត អមដំណើរដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៧០៩គ្រួសារដែលមកពី១០ភូមិនៃឃុំតាម៉ឺនស្រុកថ្មគោល។

ក្នុងឱកាសនោះលោកស្រី ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងពីសំណាក់សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនដែលលោកទាំងពីរកំពុងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងនូវការគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនេះ និង
បាននាំជាអំណោយផ្សេងៗមានគ្រឿងឧបភោគ បរិភោគមកចែកជូនប្រជាពលរដ្ឋ ដែលកំពុងតែរងលំបាកដោយសារគ្រោះទឹកជំនន់នេះដើម្បីជួយសម្រាលបន្ទុកបានមួយគ្រាផងដែរ ។ លោកស្រីបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋត្រូវតែរក្សាអនាម័យជាប់ជានិច្ច ដោយការលាងសំអាតដៃ ការហូបស្អាត ផឹកស្អាតដើម្បីចៀសវាងជំងឺរាគរួស ជំងឺអាសន្នរោគផ្សេងៗ។ ជាពិសេសត្រូប្រុងប្រយ័ត្នកូនតូចៗកុំឲ្យចុះលេងទឹកផ្ដេសផ្ដាសខ្លាចគ្រោះថ្នាក់លង់ទឹកស្លាប់នាំឲ្យមានវិប្បដិសារីអស់មួយជីវិត។

បន្តមកងាក៏លោកស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតព្រមទាំងក្រុមការងារបានអញ្ជើញទៅចែកអំណោយនិងសួរសុខទុក្ខដល់គ្រួសាររងគ្រោះដោយជំមន់ទឹភ្លៀងចំនូន៦០គ្រួសារបន្ថែមទៀតនៅចំណុចទួលស្តីភូមិវាលទ្រាឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...