បុរសម្នាក់ បានចូលទៅប៉ុស្តិ៍ប៉ូលិសរួច ស្រែកគំរាម ថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់»

ដោយ:ឆាយានាថ/កណ្តាល ៖ បុរសម្នាក់មិនដឹងមានគំនុំរឿងអ្វី ឬ មានបញ្ហាអ្វី ទេ ស្រាប់តែចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស ស្ថិតនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រួច ស្រែកគំរាម ថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់»។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២០៖៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកកណ្តាលស្ទឹង បានអោយដឹងថា ជនសង្ស័យឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀន ។

នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ឡុង មកឈប់នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើមឫស រួចឈ្មោះ ឡុង បានជិះម៉ូតូចេញទៅបាត់ ។ ចំណែក ជនសង្ស័យបានដើរសំដៅចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស រួច ស្រែជេរ ឡូឡាថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់» ។

ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលបាលរដ្ឋបាលដើមឫស បានចេញមកសួរនាំ ហើយជនសង្ស័យ បានស្រែកសួរថា «អាធារ៉ា មេប៉ុស្តិ៍វាទៅណា អញសម្លាប់វាចោល» រួចជនសង្ស័យក៏ស្ទុះទៅវាយកញ្ចក់ប៉ុស្តិ៍បែកអស់ចំនួន២ផ្ទាំង និង ស្រែកថានឹងសម្លាប់ប៉ូលិសអោយងាប់ទាំងអស់ ។

ភ្លាមនោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋឃុំដើមឫស បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែម្តង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់ ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...

​ព្រឹកស្អែក​ប្រមុខ​រាជរដ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

អាម៉េរិក​ថា​ការ​ដែល​បញ្ជូ...

​ប្រែ​សម្រួលៈ​វាសនា/វ៉ាស៊...

ចាប់ផ្តើមយកសំណាករកមេរោគកូ...

ដោយ:ភ្នំស្វាយ  / បន្ទាយមា...